ក្រសួងពាណិជ្ជកម្មបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយមកត្រឹម ៤ ០០០រៀលក្នុង១លីត្រ ក្នុងរយៈពេលពីរសប្តាហ៍ដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹងកាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មឲ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នឹងចុះមក៤ ០០០រៀល ក្នុង១លីត្រសម្រាប់សាំងធម្មតា(EA92) និង ៤ ០០០រៀល ក្នុង១លីត្រដូចគ្នាដែរសម្រាប់ប្រេងម៉ាស៊ូត។
តាមសេចក្តីជូនដំណឹងដដែល រដ្ឋាភិបាលបានសម្របសម្រួលជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជាដោយបញ្ចុះបាន៤សេនដុល្លារក្នុងមួយលីត្រ។ តាមប្រភពខាងលើ តម្លៃមធ្យមលក់រាយលើទីផ្សារអន្តរជាតិក្នុងរយៈពេលដូចគ្នានេះ សម្រាប់សាំងធម្មតាក្នុង១លីត្រ គឺ៤ ១៦០រៀល និង ប្រេងម៉ាស៊ូត១លីត្រ តម្លៃ ៤ ១៩១រៀល៕
