ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ

បក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញទៅរដ្ឋាភិបាលឲ្យ​ទម្លាក់ថវិកា១លានដុល្លារក្នុង១ឃុំ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ទាមទារ​ឱ្យរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា១លានដុល្លារក្នុង១ឃុំ សង្កាត់ ដើម្បីជំរុញដល់​ការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធភាព។

អតីតតំណាងរាស្រ្តបក្ស​ប្រឆាំងអំពាវនាវរដ្ឋាភិបាលឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិមន្ត្រីរបស់ខ្លួននៅក្រៅប្រទេស

អនុប្រធានអតីតគណបក្សប្រឆាំងនិង​ជាអតីត​តំណាងរាស្រ្ត អំពាវនាវទៅរដ្ឋាភិបាលស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួនដែលមានទ្រព្យសម្បត្តិនៅក្រៅប្រទេស ដោយចាត់ទុកថា លុយទាំងនោះបានមកពីអំពើពុករលួយ និងបំផ្លាញជាតិ។

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៤៥នាក់ ត្រូវបានចាប់ខ្លួនដាក់​ពន្ធនាគារ​

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៤៥នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ​គិតត្រឹមថ្ងៃទី១៤ ខែតុលា។ នេះបើតាមទិន្នន័យនៃចំនួនមនុស្សត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងសំណុំរឿងនយោបាយដែលចែកផ្សាយដោយអនុប្រធានគណបក្សប្រឆាំង អ្នកស្រី មួរ សុខហួរ។

លោក ជិន សុខង៉េង

អតីតចៅសង្កាត់ជាប់ឆ្នោតក្មេងជាងគេ​នៅសៀមរាប ត្រូវតុលាកាចេញដីកាចាប់ខ្លួន

លោក ជិន សុខង៉េង ដែល​បាន​ជាប់​ឆ្នោត​ជាចៅសង្កាត់​វ័យក្មេងជាងគេកាលពីអំឡុងពេល​បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ត្រូវបានតុលាការខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនក្នុងបទចោទរួមគំនិតក្បត់។

លោក ស៊ិន បូណា

អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ នៅតែ​បារម្ភ​ពី​សុវត្ថិភាព​

អតីតចៅសង្កាត់កោះដាច់ និងអតីតប្រធានកងអង្គរក្សលោក សម រង្ស៊ី ស្នើឱ្យសមត្ថកិច្ចទាំងអស់​ពន្លឿននីតិវិធីស៊ើបអង្កេតរកជនល្មើសដែល​បានប្រើប្រាស់​ហិង្សាមកលើពួកគេឲ្យបាន​ឆាប់​រហ័ស ព្រោះថា​ពួកគេចេះតែបារម្ភពីសុវត្ថិភាព និងរស់នៅក្នុងភាពមិនស្ងប់ចិត្ត បើ​សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់យកមកផ្ទន្ទាទោសតាមច្បាប់។

លោកស្រី សេង សុខន

ប្រព័ន្ធឃោសនាស្និទ្ធនឹង​ CPP ផ្តើម​ផ្សព្វផ្សាយ​ការ​សារភាព​កំហុសរបស់​អតីត​មន្រ្តី​ CNRP

ប្រព័ន្ធផ្សព្វផ្សាយដែល​ស្និទ្ធនឹងបក្សកាន់​អំណាច បាន​ចាប់​ផ្តើម​ចែក​រំលែក​វីដេអូសារភាពរបស់​អតីត​មន្រ្តីគណបក្ស​សង្រ្គោះជាតិ​ដែល​លាតត្រលាងពី​ផែនការវិលត្រលប់​​របស់​លោក​ សម​ រង្ស៊ី​។

បក្សប្រជាធិបតេយ្យមូលដ្ឋាន​ ជំរុញរដ្ឋាភិបាលបង្ហាញឯកសារព្រំដែនដែលកម្ពុជាចុះជាមួយវៀតណាមកាលពីសប្តាហ៍មុន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ជំរុញឱ្យរដ្ឋាភិបាលលាតត្រដាងឯកសារព្រំដែន​ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាជាមួយភាគីវៀតណាមកាលពីសប្តាហ៍មុន ដើម្បីបង្ហាញពីតម្លាភាពដល់ពលរដ្ឋ​។

លោក ស៊ិន បូណា

អតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិនៅ​កោះដាច់ត្រូវជនមិនស្គាល់មុខវាយបាក់ដៃ

អតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខលបវាយពីក្រោយរហូតដល់​បាក់​ដៃនៅព្រឹកនេះ។

ក្រសួងព័ត៌មានតែងតាំងអនុរដ្ឋលេខាធិការថ្មី ២រូប និងបន្ថែមទីប្រឹក្សា ១៧រូប

លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានចេញព្រះរាជក្រឹតត្រាស់បង្គាប់តែងតាំងអនុរដ្ឋលេខាធិការក្រសួងព័ត៌មានថ្មីចំនួន ២រូប រួមមាន លោក នុត បូផាន់ និង លោក ឆាយ សុផល និងបន្ថែមទីប្រឹក្សាចំនួន១៧រូបផ្សេងទៀត ពីលើទីប្រឹក្សាចំនួន ១៧៣ នាក់ ដែលទើបតែងតាំងចាប់ពីខែមិថុនា។

លោក ហ៊ុន សុខគង់

សមត្ថកិច្ចចាប់ខ្លួនអតីតមេឃុំគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តកំពង់ចាម

សមត្ថកិច្ចចាប់ខ្លួនអតីតមេឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាមម្នាក់ កាលពីម្សិលមិញ ក្រោមបទចោទប្រកាន់អំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ