សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)

គណបក្សមួយព្រមានមិនចូលរួមបោះឆ្នោតបើរដ្ឋាភិបាលនៅតែបង្កការលំបាក

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្អូញត្អែពីការលំបាកលើកស្លាកគណបក្ស និងបានព្រមានថា បក្ស​នេះ​អាច​ពិ​ចរ​​​​​ណា​​មិ​នចូ​លរួ​មបោះឆ្នោត​​​អាណត្តិទី៦នេះ ដោយថា បើរដ្ឋាភិបា​ល​នៅ​​​​​តែ​​​​​​ធ្វើ​ឲ្យរិ​យា​កា​សការប្រកួ​តប្រជែង​មិន​អំ​​ណោ​​​យ​ផល។

លោក ហ៊ុន សែន ប្តេជ្ញាជាថ្មីថា នឹង​បន្តកាន់ដំណែងរយៈពេលពីរអាណត្តិទៀត​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា នឹងបន្តកាន់តំណែងរយៈពេលពីរអាណត្តិខាង​មុខ​ទៀត ដោយលោកថា ចង់​​ដឹក​នាំប្រទេស និងអមដំណើរជាមួយ​ប្រជាពលរដ្ឋ ដើម្បី​នាំ​ប្រទេសកម្ពុជា​ឲ្យ​ក្លាយ​ជាប្រទេសមានចំណូល​មធ្យម​​កម្រិត​ខ្ពស់​នៅឆ្នាំ​២០​៣០​។

រដ្ឋាភិបាលបង្កើតក្រុម​ការងារ​តាម​ដាន​អង្គការ​បរទេស​នៅ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា បានបង្កើតគណៈកម្មាធិការអន្ដរក្រសួងថ្មីមួយ ដើម្បីតាមដានសកម្មភាពអង្គការសង្គមស៊ីវិលបរទេស ដែលប្រតិបត្តិការក្នុងប្រទេសកម្ពុជា ខណៈ​ក្រុមតាមដានយល់ថា អាចប៉ះពាល់សិទ្ធិសេរីភាពក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកផងដែរ។

អ្នកឃ្លំាមើលថា អតីត​បក្ស​ប្រឆាំង​មាន​បញ្ហា​ផ្ទៃ​ក្នុង​​ជុំ​វិញ​ការ​បង្កើត​ចលនា​ថ្មី

អ្នកឃ្លំាមើលបញ្ហាសង្គម ​បានលើកឡើងថា អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងអតីតមន្ត្រីគណបក្សរបស់ខ្លួន​ ៥០រូប ហាក់​​មានភាពផុយស្រួយ ជុំ​វិញការ​បង្កើត​ «ចលនា​សង្គ្រោះជាតិ» ឡើងវិញ​ ការ​ទាមទារឲ្យ…

ការទប់ទល់ការធ្វើបាតុកម្មនាពេលកន្លង

លោក ហ៊ុន សែន៖ រយៈ​ពេល​៣៣​ឆ្នាំ​មិន​មែន​រស់​ដោយសារ​ចុង​កាណុង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោក​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល ៣៣​ឆ្នាំ​កន្លង​មកនេះ មិន​មែន​ធ្វើ​ឡើង​តាម​​រយៈ​ការ​ប្រើ​អាវុធ ឬ​អំណាច​ផ្ដាច់​ការ​ដូច​របប​មុនៗ​នោះ​ឡើយ។

កូន​ស្រី​លោក កឹម សុខា ​ថា ឪពុក​នាង​ដឹង​ពី​គម្រោង​ចាប់​ខ្លួន​ តែ​មិន​គេច​ខ្លួន​ចេញ​ពី​ប្រទេស

កូន​ស្រី​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​អះ​អាង​ថា លោក កឹម សុខា បាន​ដឹង​ព័ត៌មាន​ជាមុន​រួច​ជា​ស្រេច​ទៅ​ហើយ​អំពី​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​រូប​លោក ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​មក ប៉ុន្តែ ថា ឪពុក​របស់​នាង​ បាន​ប្រកាន់​ជំហរ​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​គេច​ខ្លួន​នោះ​ឡើយ។

លោកសម រង្ស៊ី ផ្ដួចផ្ដើមឲ្យមានចលនាសង្គ្រោះជាតិឡើងវិញ

លោក សម រង្ស៊ី ដែលកំពុងគេចខ្លួននៅក្រៅប្រទេសប្រកាសផ្ដួចផ្ដើមឲ្យមានចលនាសង្គ្រោះជាតិឡើងវីញ បន្ទាប់​ពីប្រធានបក្សលោក កឹម សុខាត្រូវចាប់ខ្លួន បក្សសង្គ្រោះជាតិត្រូវបានរំលាយ និង ការបញ្ចប់ជីវិតនយោ​បាយមន្រ្តីជាន់ខ្ពស់ ១១៨រូបរយៈពេល ៥ឆ្នាំ។ ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី ១៤ ខែ មករានេះលោក សម រង្ស៊ី បានលើកឡើងថាជំរុញផ្ដួចផ្ដើមនូវ​ចលនា​ស​ង្គ្រោះជាតិថ្មីមួយ ដោយលោកថាដើម្បី រកដំណោះស្រាយមួយ លើកទឹកចិត្ត និងបំផុសបំផុលឡើងវិញនូវ កម្លាំង​ស្នេហាជាតិ និង​កម្លាំងប្រជាធិបតេយ្យនៅកម្ពុជា។ លោកសម រង្ស៊ីលើកឡើងថា៖ «យើងត្រូវតែ​ផ្តួចផ្តើម​គំនិត​ថ្មីមួយ និងរកដំណោះស្រាយមួយ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និង​កម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃ​ការតស៊ូរបស់យើង ក្នុងដំណាក់កាល ដ៏​លំបាក​នេះ»។ លោកបន្ថែមថាការបង្កើតចលនាសង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ ដូចជាជាចលនាសង្គ្រោះជាតិ ជាក្រប​ខណ្ឌ​ថ្មីមួយដែលមិនរងការរំលាយ ហើយអាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ដោយ​មាន​ការគាំទ្រពីកងកម្លាំងប្រដាប់អាវុធ ។ លោក សម រង្ស៊ីបន្ថែមថាចលនានេះក៏ជាការបង្ហាញពីការបន្តសកម្មភាពរបស់ គណបក្សសង្គ្រោះជាតិ

កូនស្រី​លោក​​ កឹម សុខា ជំរុញ​អាមេរិក​ឲ្យ​ចាត់​វិធានការ​ជំហាន​ទី​៣​មក​លើ​រដ្ឋាភិបាល​កម្ពុជា

កូនស្រីមេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​ជំរុញ​ទៅ​សហរដ្ឋ​អាមេរិក ឲ្យចាត់វិធានការបន្ថែម​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​ថា​ ដើម្បី​ស្តា​​រ​ស្ថានភាព​ប្រ​​ជា​ធិបតេ​យ្យនៅ​កម្ពុ​ជា​ឡើង​វិញ។​

ក្រសួង​ការបរទេស​ថា លោក ហ៊ុន សែន លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សន្តិភាព​ក្នុង​តំបន់

ក្រសួង​ការបរទេស​កម្ពុជា បាន​អះ​អាង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សន្តិភាព​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ អំឡុង​វេទិកា​មេគង្គ-ឡានឆាង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

​អ្នកវិភាគ​នយោបាយ លោក គឹម សុខ

លោកគឹម សុខចោទថា អនុរក្សពន្ធនាគារទាត់ធាក់រូបលោក​

អ្នកឃ្លាំមើល និង អត្ថាធិប្បាយបញ្ហាសង្គម លោក គឹម សុខ ដែលកំពុងជាប់ឃុំ​អះអាងថា មន្ត្រីអនុរក្សពន្ធនាគារព្រៃសចំនួន​២នាក់បានវាយ និង​ទាត់ធាក់ រូបលោក ដោយសារតែលោកទាមទារ អានកាសែត  និងសៀវភៅ  ប៉ុន្តែមន្ត្រីទាំងនោះមិនព្រមក៏ផ្ទុះហិង្សាឡើង។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ