ក្រសួង​យុត្តិធម៌​​ថា​ ​តុលាការ​ចោទ​តែ​លោក​ កឹម​ ​សុខា​ ​ខណៈ​រដ្ឋ​បរទេស​មិន​ពាក់​ព័ន្ធ​ឡើយ​

ក្រសួងយុត្តិធម៌ បានបញ្ជាក់ជាថ្មីថា តុលាការ​ចោទប្រកាន់តែទៅលើប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា ពីបទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ប៉ុន្តែមិនបាន​ចោទប្រកាន់រដ្ឋបរទេសណាមួយក្នុងសំណុំរឿងនេះនោះទេ។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននាំគ្នាក្រោកឈរដោយសម្តែងការអបអរសាទរ ក្នុងឱកាសសមាជវិសាមញ្ញរបស់គណបក្សនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀន)

សមាជ​បក្ស​ភ្លើង​ទៀន​សម្រេច​ចូលរួម​​បោះ​ឆ្នោត​ខាង​មុខ​ ​ទោះ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​សកម្មជន​បន្ត​បន្ទាប់​ក្តី

សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន បានអនុម័តសម្រេចជាផ្លូវការថា នឹងចូលរួមការបោះឆ្នោតខាងមុខ ដើម្បីជំរុញឱ្យមានការលើកកម្ពស់​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈសកម្មជនរបស់ខ្លួនរងការគំរាមកំហែង បំភិតបំភ័យពីសំណាក់អាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ និងខ្លះរងបណ្តឹងនៅតុលាការថែមទៀតផង។

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកដល់សណ្ឋាគារស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។

ពលរដ្ឋខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​ទាមទារ​ការ​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ពលរដ្ឋខ្មែរអាមេរិកាំង​រាប់សិបនាក់បានដើរដង្ហែក្បួនធ្វើបាតុកម្មនៅមុខ​ក្រសួង​ការបរទេស​​​អាមេរិក ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីល្ងាចថ្ងៃទី១២ ខែឧសភា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ មានប្រសាសន៍ទៅកាន់បងប្អូនខ្មែរអាមេរិកាំង​ និងបងប្អូនខ្មែរមកពីប្រទេសកាណាដា​ នៅមុខសណ្ឋាគារ​ Willard Intercontinental Hotel ទីក្រុងវ៉ាស៊ីនតោន រសៀលថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ២០២២។

មតិ​ចម្រុះ​ជុំវិញ​ការ​គប់​ស្បែកជើង​ទៅ​លើ​លោក ហ៊ុន សែន ក្នុង​ទឹកដី​អាមេរិក

ក​រណី​​គប់​​ស្បែ​ក​ជើង​ទៅលើលោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​​លើ​ទឹកដី​អាមេរិក​ ជំរុញ​​ឱ្យមានការថ្កោ​ល​ទោ​​ស​ពី​ឥ​ស្សរ​ជន​នយោបាយ​​បក្សកាន់អំណាច ប៉ុន្តែ​មតិផ្សេងទៀតយល់​ថាជារឿងធម្មតាដែលបានកើ​តឡើ​ងញឹក​​ញាប់​ក្នុង​ប្រទេស​ដែល​ប្រកាន់លទ្ធិប្រជាធិបតេយ្យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ មានប្រសាសន៍ទៅកាន់បងប្អូនខ្មែរអាមេរិកាំង​ និងបងប្អូនខ្មែរមកពីប្រទេសកាណាដា​ នៅមុខសណ្ឋាគារ​ Willard Intercontinental Hotel ទីក្រុងវ៉ាស៊ីនតោន រសៀលថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រង​ការ​គប់​ស្បែកជើង​ពេល​កំពុង​ជួប​អ្នកគាំទ្រ

បុរសពលរដ្ឋខ្មែរអាមេរិកាំងម្នាក់បានយកស្បែកជើងគប់សំដៅ​ទៅ​លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងចំណោមហ្វូងអ្នកគាំទ្រ​របស់​លោក នៅឯរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន បញ្ជាក់​ថា​រដ្ឋាភិបាល​មិន​បាន​ចោទ​អាមេរិក​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ក្ដី កឹម សុខា

លោកនាយករដ្ឋមន្រ្តី បានថ្លែងការពារពីភាពឯករាជ្យនៃប្រព័ន្ធតុលាការក្នុងរឿងក្ដីលោក កឹម សុខា ដោយបញ្ជាក់ពីភាពស្អាតស្អំរបស់រដ្ឋាភិបាលថាមិនបានចោទសហរដ្ឋអាមេរិកមានជាប់ពាក់​​ព័ន្ធ​​ក្នុង​​សំណុំរឿងព្រហ្មទណ្ឌនេះទេ។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តំណាង​ជាន់​ខ្ពស់​សហ​ភាព​អឺរ៉ុប​​ជំរុញ​​ឱ្យ​កម្ពុជា​រក​ដំណោះ​ស្រាយ​​​ករណី​​​លោក​ កឹម​ សុខា​

តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ជំរុញ​រដ្ឋាភិបាលកម្ពុជាបើកលំហនយោបាយ និងផ្តល់ដំណោះស្រាយលើ​សំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ​លោក កឹម សុខា ខណៈការបោះឆ្នោតជិតចូលមកដល់ ដោយថាខ្លួននឹង​ពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ឱ្យកម្ពុជាវិញ ប្រសិនស្ថានភាពនយោបាយ និង​ប្រជាធិបតេយ្យ​ប្រសើរឡើង។

ហ៊ុន សែន និង​លោក សម រង្ស៊ី

នាយក​រដ្ឋមន្ត្រី​ថា លោក សម រង្ស៊ី បន្ត​បាត់បង់​ឱកាស​ដើម្បី​វិល​ចូល​ស្រុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក សម រង្ស៊ី បន្តបាត់បង់ឱកាសក្នុងការវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញ ដោយសារតែលោកមិនចេះគ្រប់គ្រងឱកាស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ នាឱកាសគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង បងប្រុសរបស់នាយករដ្ឋមន្ត្រី នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ នៅខេត្តកំពង់ចាម។

អ្នកឃ្លាំមើល​ចាត់ទុក​ជំនួប​លោក កឹម សុខា និង​លោក ហ៊ុន សែន ជា​សញ្ញា​វិជ្ជមាន​ផ្នែក​គុណធម៌

​អ្ន​​​ក​​ឃ្លាំមើល​សង្គ​មមួយចំនួ​នយ​ល់ឃើ​ញ​ថា ​ជំ​នួប​ដ៏​ក​ម្រ​ជា​ថ្មីទៀ​ត​រ​វាង​លោកនា​យ​ករ​ដ្ឋ​មន្ត្រី ​ហ៊ុ​ន សែ​​ន​ និងលោក​ ​កឹម​ ​សុខា​ ​ក្នុ​ង​ពិធី​បុណ្យ​សព​ប​ងប្រុ​សប​ង្កើ​ត​​រ​បស់​​នា​យក​រ​ដ្ឋម​ន្ត្រី​ ​មិន​មែន​ជាដើ​មច​ម​ដល់​​ការ​​​ពន្លឿ​ន​ដំ​ណោះស្រាយ​នយោបាយ​នោះទេ តែ​ជាស​ញ្ញាវិ​ជ្ជមា​នផ្នែកគុណធម៌ ព្រោះថាបាន​​បង្ហា​​​ញ​​​​​ពី​គំរូ​ចេះស្វែ​ង​រក​ការ​ជជែក​គ្នា ទោះមានវិវាទនយោបាយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ នាឱកាសគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង បងប្រុសរបស់នាយករដ្ឋមន្ត្រី នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ នៅខេត្តកំពង់ចាម។

លោក​​ កឹម​ សុខា​ ជួប​​ពិភាក្សា​​ជា​មួយ​​នាយក​​រដ្ឋ​មន្ត្រី​​ក្នុង​​ឱកាស​​គោរព​វិញ្ញាណ​ក្ខន្ធ​​សព​​លោក​ ហ៊ុន​ ណេង​

ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា បានជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ជាច្រើនម៉ោង ក្នុងឱកាសមេបក្សប្រឆាំងរូបនេះបានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើត​នាយករដ្ឋមន្ត្រី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ