ក្រសួងការបរទេសថាមហាអំណាចនៅតែជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាដោយប្រើលេសសិទ្ធិមនុស្ស

កម្ពុជានៅតែបន្តចាត់ទុកប្រទេសមហាអំណាចមួយចំនួនថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដោយប្រើលេសពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

នាយករដ្ឋមន្ត្រី​លើក​ឡើង​ថាសម្ពាធ​អន្តរជាតិ​កំពុង​បង្ខំ​ឱ្យ​កម្ពុជា​ត្រូវ​ជ្រើសរើស​មិត្តឬ​សត្រូវ​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា​ សម្ពាធ​ពី​អន្តរជាតិ​កំពុង​បង្ខំ​កម្ពុជា​ឱ្យ​ជ្រើសរើស​មិត្ត ឬ​សត្រូវ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​របស់​ខ្លួន ខណៈ​បញ្ជាក់​ជំហរ​ថា ​កម្ពុជា​នឹង​មិន​យក​អធិបតេយ្យដើម្បី​ដោះដូរ​នឹងជំនួយ​ពីប្រទេស​ណា​មួយ​នោះ​ឡើយ​ ។

ហេង សំរិន

ភរិយា​លោក ហេង សំរិន ទទួល​បាន​ការ​ប្រទាន​​​គោរម​ងារ​«សម្ដេច»​ពី​ព្រះរាជា

ភរិយា​ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រទាន​គោរម​ងារ​ «សម្ដេច» ដែល​ធ្វើ​ឱ្យ​ឥស្សរជន​កម្ពុជា ១០​រូប​ហើយ បាន​ទទួល​ងារ​ដ៏​ខ្ពង់​ខ្ពស់​នេះ​ចាប់​តាំង​ពី​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក។

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

លោក កឹម សុខា៖ បើមិនជឿថាខ្ញុំធ្វើសកម្មភាពដើម្បីប្រជាធិបតេយ្យ ហៅអាមេរិកមកសួរទៅ

លោក កឹម សុខា ទាមទារឱ្យតុលាការកោះហៅអាមេរិកមកសួរដេញដោល ប្រសិនបើមិនជឿថា លោកទៅរៀននៅប្រទេសមួយនេះ​អំឡុងឆ្នាំ១៩៩៣ គឺដើម្បីលើកស្ទួយការពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

លោក កឹម សុខា បញ្ជាក់ជំហរមិនរួមគំនិតជាមួយបរទេសឬខ្មែរឈ្លានពានកម្ពុជាទេ

លោក កឹម សុខា បានបញ្ជាក់ជំហរជាសាធារណៈជាថ្មីទៀតនៅថ្ងៃនេះថា លោកមិនឃុបឃិតជាមួយអ្នកណាមួយ រួមទាំងបរទេស និងជនជាតិខ្មែរ ក្នុងគោលបំណងឈ្លានពានប្រទេសកម្ពុជានោះទេ។​

អតីត​សកម្មជន​​បក្ស​ប្រឆាំង​ម្នាក់​​ទៀត​រង​អំពើ​ហិង្សាពី​ជន​បិទ​មុខនៅ​ភ្នំពេញ

​សកម្មជន​ម្នាក់​ទៀត​របស់​អតីត​បក្សសង្គ្រោះជាតិ​ និង​ជា​​សមាជិកក្រុមប្រឹក្សាសង្កាត់កាកាប១ ​ត្រូវ​បាន​ជន​អនាមិក​វាយ​ប្រហារ​ពី​ក្រោយ​ក្នុង​ពេល​លោក​កំពុង​ធ្វើ​ដំណើរទៅ​យក​ចៅ​ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​។

កម្ពុជារិះគន់ក្រុម​អ្នក​ជំនាញ​​UN​ថា មិនធ្វើ​តាម​វិជ្ជាជីវៈ​ក្រោយពួកគេថា សវនាការ​សំណុំ​រឿង​លោក កឹម សុខា «គ្មានគុណភាព»

រដ្ឋាភិបាលកម្ពុជា ថា​ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈ ក្រោយពួកគេរិះគន់​ថាការជំនុំជម្រះក្តីរបស់លោក កឹម សុខា មិនមាន​គុណភាពនិង​ពោពេញ​ទៅដោយ​ភាពមិនប្រក្រតី។

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក​ កឹម​ សុខា​ បដិសេធ​ការចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ​»

អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិតនៅ​ក្រោម​ដំណើរការ​សវនាការ​របស់​តុលាការ​នោះ​ បាន​បដិសេធ​ទៅ​នឹង​ការចោទប្រកាន់​រូបលោក​ថា​ «ក្បត់ជាតិ​»។

សវនាការ​ក្ដី​​ប្រឆាំង​លោក កឹម សុខា ចាប់​ផ្ដើម​​នៅ​ព្រឹក​នេះ ​២​ឆ្នាំ​ក្រោយ​ចាប់​ដាក់​ឃុំ

ដំណើរការ​សវនាការ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ២​ឆ្នាំ​ក្រោយ​ពី​​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​ដែល​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង​ឃុប​ឃិត​ជាមួយ​បរទេស។

អ្នកស្រី​ ទេព​ វន្នី​ ចោទ​មន្ត្រី​ថា​គំរាមកំហែង​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​

សកម្មជន​ដីធ្លី​លេចធ្លោ​មួយ​រូប​នៅ​តំបន់​បឹងកក់​ អះអាង​ថា​ មន្ត្រី​រដ្ឋាភិបាល​ប្រើ​រូបភាព​គំរាមកំហែង​រូប​គាត់​ និង​ក្រុម​គ្រួសារ​ តាំងពី​នៅក្នុង​ស្រុក​រហូតដល់​ក្រៅប្រទេស​ ដោយ​ថា​ អាច​មាន​បញ្ហា​ផ្សេង​ៗបើ​មិនព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ