លោក សុខ ទូច ពន្យល់ពីលក្ខណៈបណ្ឌិតចំនួន៣ប្រភេទ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ពន្យល់ពីលក្ខណៈសម្បត្តិខុសៗគ្នារបស់បណ្ឌិតចំនួន​៣ប្រភេទ។​

រដ្ឋមន្រ្តីព័ត៌មានសន្យាជួយរកទីតាំងថ្មីរៀបចំពិព័រណ៍សៀវភៅឆ្នាំក្រោយ

រដ្ឋមន្រ្តីព័ត៌មាន លើកឡើងថា លោកនឹងជួយរកទីតាំងថ្មីដែលធំទូលាយសម្រាប់ការរៀបចំកម្មវិធីពិព័រណ៍សៀវភៅកម្ពុជានៅឆ្នាំក្រោយ និងស្នើសុំថវិកា ឬសម្ភារពីរដ្ឋាភិបាលសម្រាប់ជួយកិច្ចការងារនេះ។

បញ្ញវន្តមួយក្រុមគ្រោងស្រាវជ្រាវរកឱ្យឃើញបណ្ឌិតពិតនិងក្លែងក្លាយ

ក្រុមបញ្ញវន្តមួយក្រុមប្រកាសពីគម្រោងនៃការស្រាវជ្រាវរកឱ្យឃើញ អ្នកដែលបានសិក្សាដល់ថ្នាក់បណ្ឌិតពិតប្រាកដ និង ក្រុមដែលមិនបានសិក្សាតាមលក្ខខណ្ឌត្រឹមត្រូវ ហើយតាំងខ្លួនជាបណ្ឌិតនៅក្នុងប្រទេសកម្ពុជា។​

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM) ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន។

សិក្ខាកាម​សារព័ត៌មានជំនាន់ទី១របស់CCIM ថា​​ទទួល​បាន​ចំណេះដឹង និង​បទពិសោធ​ន៍​ច្រើនក្រោយ​ពី​បញ្ចប់វគ្គ

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ អះអាងថា ​ទទួល​បាន​នូវចំណេះ​ដឹង និងបទពិសោធន៍​ច្រើន ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន​ បន្ទាប់​ពី​​បាន​ចូល​​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM)។

ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មការរៀបចំការតាំងពិព័រណ៍ ថ្លែងក្នុងវេទិកាសន្និ​សី​ទកាសែតស្ដីពីពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៨នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណបណ្ណាល័យជាតិ។

អ្នករៀបចំមិនរំពឹងថា ពិព័រណ៌សៀវភៅឆ្នាំនេះមានអ្នកចូលរួមលើសឆ្នាំមុនទេ

អ្នករៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ មិនរំពឹងថានឹងមានអ្នកចូលរួមច្រើនជា​ង​​ឆ្នាំមុន ដោយសារទីតាំងសម្រាប់រៀបចំដាក់តាំងស្តង់ និងទីធ្លាសម្រាប់អ្នកចូលរួមនៅមានកម្រិត។

ក្រសួងអប់រំ៖និស្សិតបញ្ចប់ថ្នាក់ឧត្តមសិក្សា ប្រឈមខ្វះជំនាញសម្រាប់ទីផ្សារការងារ

ក្រសួងអប់រំរកឃើញថា នៅកម្ពុជាប្រឈមបញ្ហាចំពោះនិស្សិតបញ្ចប់ថ្នាក់ ឧត្តមសិក្សាមិនមានសមត្ថភាពនិងជំនាញ គ្រប់គ្រាន់ សម្រាប់បំ​ពេ​ញតម្រូវការក្នុងទីផ្សា​រ​​ការងារ នារយៈពេល៥ឆ្នាំបន្ទាប់។

ទូតជប៉ុន

ជប៉ុនផ្ដល់ជំនួយជាង៣លានដុល្លារដើម្បី​ធ្វើអាហារពេលព្រឹកឱ្យសិស្សបឋមនៅខេត្តចំនួន៥

ប្រទេសជប៉ុនសម្រេចផ្ដល់ជំនួយជាង៣លានដុល្លារដើម្បីឱ្យក្រសួងអប់រំចំ​អិនអាហារពេលព្រឹកឱ្យសិស្សបឋមសិក្សានៅខេត្តចំនួន៥ តាមរយៈកម្មវិធី​ស្បៀងអាហារពិភពលោក។ ពិធីចុះ​ហត្ថលេខា​នេះធ្វើឡើង​ជាផ្លូវការនៅ​ព្រឹក​ថ្ងៃទី១៧ខែតុលានេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក ហ៊ុន សែន លើក​ទឹក​ចិត្ត​សិស្ស​ពូកែ​ឱ្យ​មាន​បំណង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អនុញ្ញាត​ឱ្យ​សិស្ស​ដែល​ប្រលង​ជាប់​ទី​១២ និទ្ទេស ​A ដើរ​ពិនិត្យ​វិមាន​សន្ដិភាព​ និង​​ក្នុង​បន្ទប់​ធ្វើ​ការ​របស់​លោក​ ដោយ​ថា ​ដើម្បី​ជំរុញ​លើក​ទឹកចិត្ត​សិស្ស​ទាំង​នោះ​ឱ្យ​មាន​បំណង​កាន់​កិច្ច​ការ​ប្រទេសជាតិ។​

បក្ខជនប្រឡងជិត ២០០នាក់មកដាក់ពាក្យតវ៉ា

បេក្ខជន​ប្រឡង​ជិត២០០នាក់ដាក់ពាក្យតវ៉ាក្រោយចេញលទ្ធផលប្រឡងបាក់ឌុប

មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនជិត ២០០នាក់ បានដាក់ពាក្យ​តវ៉ា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដោយត្រឹមល្ងាចថ្ងៃពុធម្សិលមិញនេះ។

បាក់ឌុប ២០១៩

ក្រសួង​អប់រំ​ប្រកាស​ថា បេក្ខជន​ជិត ៧០​ភាគរយ​ប្រឡង​ជាប់​បាក់ឌុប​ឆ្នាំ​នេះ

បេក្ខជន​ប្រឡង​​​ដល់​ទៅ​ជិត ៧០​ភាគរយ ត្រូវ​បាន​ប្រកាស​ថា ​បាន​ប្រឡង​ជាប់​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប​​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ