អាជ្ញាធរអះអាងថាសំណង់ចូលទន្លេជាការសាងសង់ផ្លូវថ្មើរជើង

អាជ្ញាធរអះអាងថា សំណង់បង្គោលបេតុងដែលសាងសង់ចូលទន្លេបាសាក់ត្រង់ចំណុចក្បែរស្ពានព្រះមុនីវង្សនោះគឺជាគម្រោងរបស់សាលារាជធានីសាងសង់ជាផ្លូវដើរដើម្បីការពារច្រាំងទន្លេ សោភ័ណភាពរាជធានី និងសុខភាពរបស់ប្រជាជន។​

ភ្លើង​​ឆេះ​​ព្រៃ​​គំរាម​កំហែង​​គម្រប​​​ព្រៃ​ឈើ​​បៃតង​​នៃ​​តំបន់​​បេតិ​កភណ្ឌ​​ធម្មជាតិ​​អាស៊ាន​​

មន្ត្រី​ផ្នែក​អភិរក្ស​គម្រប​ព្រៃឈើ​បៃតង បាន​ព្រមាន​ពី​ការបាត់បង់​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៃ​តំបន់ការពារទេសភាព​ឧទ្យានជាតិ«​ព្រះមុនីវង្ស​បូកគោ» បន្ទាប់ពី​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​អាស៊ាន​មួយ​នេះបាន​ប្រឈមមុខនឹង​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង ហើយ​មន្ត្រី​និយាយ​ថា បច្ចេកទេស​នៃ​ការគ្រប់គ្រង​បញ្ហា​នេះនៅ​មាន​លក្ខណៈ​បុរាណ​នៅឡើយ។

ក្រុមហ៊ុន​​សិង្ហបុរី​ និង​ចិន​ នឹង​​កាន់​កាប់​​សិទ្ធិ​​ប្រមូល​​សំរាម​​ក្នុង​​រាជ​ធានី​​ភ្នំពេញ​​ជាមួយ​​ក្រុម​ហ៊ុន​​ស៊ីន​ទ្រី​​

តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សិង្ហបុរី និង​ចិន នឹង​កាន់កាប់​សិទ្ធិ​ប្រមូលនិង​គ្រប់គ្រង​សំរាមនៅ​តំបន់​ចំនួន២ក្នុងចំណោម​បី​តំបន់​នៅ​រាជធានី​ភ្នំពេញ ខណៈ​ក្រុមហ៊ុន​ស៊ីន​ទ្រី​នឹង​បន្ត​សេវាកម្ម​របស់​ខ្លួន​នៅ​តំបន់​ភាគ​កណ្តាល​និង​ខាងត្បូង​នៃ​ទីក្រុង។

អាជ្ញាធរលាងសម្អាតសួនច្បាររាល់ថ្ងៃដើម្បីសុខភាពនិងសោភ័ណភាព​

រដ្ឋបាលខណ្ឌដូនពេញអនុវត្តគោលការសម្អាតបរិស្ថានសួនច្បារកំសាន្ត២ដងក្នុងមួយថ្ងៃ ដើម្បីសុខភាពពលរដ្ឋនិងរក្សាបាននូវគុណភាពជាម្ចាស់ជ័យលាភីសួនច្បារស្អាត និងបរិស្ថានទីក្រុងល្អ។

សំរាមជិត៣០តោនត្រូវបានប្រមូលចេញពីស្ទឹងសៀមរាប

អាជ្ញាធរសង្កាត់សៀមរាម ក្រុងសៀមរាបអះអាងថារយៈពេលជាងមួយឆ្នាំកន្លងមកមានសំរាមប្រមាណជិត៣០តោនត្រូវបានកាយចេញពីស្ទឹងសៀមរាបផ្នែកខាងក្រោម។

អគ្គិសនី

នាយក​​រដ្ឋ​មន្ត្រី​ ណែនាំ​​ឱ្យ​​ស្ថាប័ន​រដ្ឋ​​ទាំង​អស់​​ប្រើ​ប្រាស់​​ទឹក​​និង​​ភ្លើង​​ដោយ​​សន្សំ​សំចៃ​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​ណែនាំ​ទៅកាន់​ក្រសួងនិង​ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​សន្សំសំចៃ​លើ​ការប្រើ​ប្រាស់​ទឹកនិង​ថាមពល​អគ្គិសនី ខណៈ​នៅ​តំបន់​ខ្លះ​នៃ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​ការ​ខ្វះខាត​នៅ​រដូវប្រាំង។

លោក សុខ ទូចស្រមៃចង់ឃើញកម្ពុជាក្លាយជាសួនច្បាររបស់ពិភពលោក​

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបង្ហាញក្តីស្រមៃចង់ឱ្យប្រទេសជាតិក្លាយជាសួនច្បារពិភពលោកតាមរយៈការអភិរក្សធនធានធម្មជាតិ រៀបចំបរិស្ថានឱ្យប្រសើរឡើងរួមទាំងការដាំដុះផ្កា និងដើមឈើប្រណិតៗនៅតាមដងផ្លូវទាំងអស់។​

អាជ្ញាធរខេត្តថាមិនបានដឹងករណីបង្ហូរទឹកស្អុយចូលព្រែកកំពត

អាជ្ញាធរខេត្តកំពតអះអាងថា មិនបានដឹងមានករណីបង្ហូរទឹកស្អុយចូលក្នុងព្រែកកំពត ដូចការផ្សព្វផ្សាយរបស់ក្រុមចលនាមាតាធម្មជាតិ កាលពី២សប្តាហ៍មុននោះទេ។​

ពលរដ្ឋនៅសង្កាត់ចោមចៅ៣ថាសំរាមតាមដងផ្លូវកើនឡើងរាល់ថ្ងៃ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយនៅក្នុងសង្កាត់ចោមចៅ៣អំពាវនាវឱ្យអាជ្ញាធរចាត់វិធានការឱ្យមានប្រសិទ្ធិភាពចំពោះអ្នកចោលសំរាមមិនមានសណ្តាប់ធ្នាប់ ព្រោះសំរាមតាមដងផ្លូវកើនឡើងរាល់ថ្ងៃបានជះក្លិនស្អុយប៉ះពាល់ដល់សុខភាព។​

លោក ឃ្លាំង ហួត៖ បើចង់ឱ្យគ្មានសំរាមទាល់តែចាប់អ្នកចោលដាក់គុក

អភិបាលខណ្ឌជ្រោយចង្វារអះអាងថា ក្នុងពេលបច្ចុប្បន្ននេះបើចង់ឱ្យបរិស្ថានស្អាតទាល់តែមានច្បាប់ចាប់អ្នកចោលសំរាមគ្មានសណ្តាប់ធ្នាប់ដាក់ពន្ធនាគារ ព្រោះលោកថា អាជ្ញាធរប្រឹងប្រែងអប់រំយ៉ាងណាក៏មិនមានការចូលរួមពីប្រជាជនដែរ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ