តំណាង​​ពលរដ្ឋ​​ឡពាង​​ម្នាក់​​សម្រេច​​មិន​​ចូល​រួម​​សវនាការ ក្រោយ​​មិន​​សង្ឃឹម​​ទទួល​​បាន​​យុត្តិ​ធម៌​​

តំណាង​សហគមន៍​ឡពាង​មួយ​រូប គឺ​អ្នកស្រី អ៊ុំ សុភី សម្រេច​មិន​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ ដោយ​ថា បារម្ភ​ខ្លាច​មានការ​ចាប់ខ្លួន និង​មិន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ។

ពល​រដ្ឋ​៣០​គ្រួសារ​​នៅ​​កំពង់ធំ​​ស្នើ​​រដ្ឋា​ភិបាល​​ដក​​ដី​​ជាង​៦០​ហិ​កតា​​ពី​​អាជ្ញាធរ​​ស្រុក​​ឱ្យ​​គាត់​​វិញ​​

អ្នកមាន​ជម្លោះដីធ្លី​ចំ​នួន ៣០គ្រួសារ​មក​ពី២ស្រុកក្នុង​ខេត្តកំពង់ធំ​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដកហូត​ដី​ទំហំ​ជាង ៦០ហិ​កតា​ឱ្យ​ពួក​គាត់​អាស្រ័យផល​វិញ ដោយ​ចោទ​ថា ​អាជ្ញាធរ​ស្រុក​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​យក​ដី​ពួក​គាត់ ហើយ​ថែមទាំង​គំរាម​មិន​ឱ្យធ្វើ​ការ​តវ៉ា​ទៀត។

ជម្លោះ​ដី​ធ្លី

ពលរដ្ឋ​ជាង​១០០​នាក់​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រក​កិច្ច​អន្តរា​គមន៍​ពី​រដ្ឋា​ភិបាល​ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​​ជា​មួយ​​យោធា​

ប្រជាពលរដ្ឋជាង ១០០នាក់មក​ពី​ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អះអាងថា ពួកគេបារម្ភខ្លាចបាត់បង់ដីជាង ៨០០​ហិកតា ដែលបានអាស្រ័យផលយូរឆ្នាំហើយ បើរដ្ឋាភិបាលមិនជួយអន្តរាគមន៍ទាន់ពេលទេនោះ។

ជនជាតិ​​ដើម​​ភាគ​តិច​​កួយ​៨​នាក់​​នៅ​​ព្រះ​វិហារ​​រួច​ផុត​​ពី​​ការ​ចោទ​ប្រកាន់ ក្រោយ​​រង​​បណ្តឹង​​ជាង​៥​ឆ្នាំ​​ពី​​ក្រុម​ហ៊ុន​​ចិន​​

សមាជិក ៨នាក់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​រួចផុត​ពី​ការចោទប្រកាន់​របស់​តុលាការ ក្រោយ​រង​បណ្តឹង​ក្រុមហ៊ុន​ចិន​មួយអស់រយៈពេល​ជាង ៥ឆ្នាំ​មក​ហើយ​នោះ។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

លោក ស ខេង ថ្លែង​ថា អ្ន​ក​ធំ​ៗ​​នាំ​គ្នា​​សម្រុក​​ទៅ​​ចាប់​ដី​​នៅ​​ខេត្ត​មណ្ឌល​គិរី​​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ថា អ្ន​កធំៗ​បាន​នាំគ្នា​សម្រុក​ទៅ​ចាប់ដី​នៅ​ខេត្តមណ្ឌលគិរី​ ខណៈ​សំណុំរឿង​ដីធ្លី​នៅក្នុង​ខេត្ត​នេះមិនទាន់​បាន​ដោះស្រាយ​ចប់។

តុលាការ​​ចោទ​ប្រកាន់​​ឧកញ៉ា​​ម្នាក់​ និង​​អភិបាល​រង​ខេត្ត​​បាត់​ដំបង​ម្នាក់​​​ពាក់​ព័ន្ធ​​ជម្លោះ​ដីធ្លី​​ជា​មួយ​​ពលរដ្ឋ​​

មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា ឧកញ៉ា​ម្នាក់ និង​អភិបាលរងខេត្ត​បាត់ដំបង ត្រូវ​បាន​តុលាការ​នេះ​សម្រេច​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី​មួយ​កន្លែងនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។

ជន​ជាតិ​​ដើម​​ភាគ​តិច​ និង​​សង្គម​​ស៊ីវិល​​ជំរុញ​​តុលាការ​​កោះ​ហៅ​​មន្ត្រី​​ពាក់​ព័ន្ធ​​បំភ្លឺ​​ជុំវិញ​​សំណុំ​រឿង​​ដី​ធ្លី​​ខេត្ត​មណ្ឌល​គិរី​​

តំណាង​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​នៅ​ខេត្តមណ្ឌលគិរី​ ជំរុញ​តុលាការ​កោះហៅ​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀតដែល​បាន​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រសួង​យុត្តិធម៌។

អ្នក​ភូមិ​​ចោទ​​អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​​ថា​ ឈូស​​ឆាយ​​ដំណាំ​​ពលរដ្ឋ​​នៅ​​កោះ​រ៉ុង​​ដោយ​​គ្មាន​​សំណង​​

អ្នកភូមិ​អះអាង​ថា អាជ្ញាធរ​ប្រមាណ ៥០នាក់ និង​សន្តិសុខ​ក្រុមហ៊ុន​ប្រមាណ ១០នាក់ បាន​ដាក់គ្រឿង​ចក្រ ៤គ្រឿង​ឈូស​ឆាយ​ដំណាំ​លើ​ដី​របស់​ពលរដ្ឋ ស្ថិត​ក្នុង​ភូមិ​សុខសាន្ត សង្កាត់​កោះ​រ៉ុង ក្រុង​កោះ​រ៉ុង ដោយ​មិនបាន​ដោះស្រាយ​សំណង​ជាមុន​នោះ​ឡើយ។

ព្រះសង្ឃ និងពលរដ្ឋ ខេត្តកណ្តាល

ពលរដ្ឋ និងព្រះសង្ឃនៅខេត្តកណ្តាលតវ៉ាបិទផ្លូវជិត៣ម៉ោងបន្ទាប់ពីគ្មានដំណោះស្រាយជម្លោះដីវត្ត

​ព្រះសង្ឃ និងពលរដ្ឋរាប់សិបនាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃនេះ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦Aជិត៣ម៉ោង បន្ទាប់ពីគ្មានដំណោះស្រាយរឿងជម្លោះដីវត្តជាមួយអ្នក​លក់គ្រឿងសំណង់ម្នាក់។

លោក ឃួង ស្រេង ​ថា​វិវាទ​​ដី​ធ្លី​​នៅ​​ភ្នំពេញ​​ងាយ​​ដោះ​ស្រាយ​​បើ​​គ្មាន​​ការ​អុជ​​អាល​​ពី​​អ្នក​នយោបាយ​​

អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​ រាល់​ទម្រង់​នៃ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​នៅ​រាជធានី នឹង​ងាយស្រួល​ដោះស្រាយ ប្រសិនបើ​ជម្លោះដីធ្លី​នោះ មិនមាន​អ្នកនយោបាយ​ញុះញង់​នៅ​ពីក្រោយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ