ពលរដ្ឋ​២​នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ចាប់​ខ្លួន​បន្ទាប់​ពី​តវ៉ា​រឿង​​ជម្លោះ​​ដី​ធ្លី​

ពលរដ្ឋ២នាក់នៅ​ស្រុកបរិបូណ៍ ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ចាប់ខ្លួន ក្រោយពួកគេ​តវ៉ាទាមទារដីធ្លីរបស់ខ្លួន ដែលពួកគេ​អះអាងថា អាជ្ញាធរខេត្តពោធិ៍សាត់បានរំលោភយក។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

រដ្ឋ​មន្ត្រី​​ក្រសួង​​កសិកម្ម​​ថា​ ការ​​ដោះ​ស្រាយ​​បញ្ហា​​ដី​ធ្លី​​នៅ​​ខេត្ត​មណ្ឌល​គិរី​​មុន​គេដោយ​សារ​​មាន​ការ​​រំលោភ​​ដី​​រដ្ឋ​​ច្រើន​​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សា​ខុន អះអាង​ថា មូលហេតុ​ក្រុមការងារ​អន្តរក្រសួង​ចុះ​វាស់វែង​កំណត់​ដី​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​មុនគេ ដោយសារ​ខេត្ត​នេះ​ផ្ទុះឡើង​នូវ​ជម្លោះដីធ្លី ពិសេស​ការរំលោភ​បំពាន​ដី​របស់​រដ្ឋ​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ឯកជន​កាន់តែ​ច្រើន ប៉ុន្តែលោក​មិនបាន​បង្ហាញ​ទិន្នន័យ​លម្អិត​នោះ​ឡើយ។

ពលរដ្ឋ​​មាន​​ជម្លោះ​ដី​ធ្លី​​ជាមួយ​​ក្រុម​ហ៊ុន​​ចិន​​នៅ​​កោះកុង​​បោះ​តង់​​ដេក​​មុខ​​សាលា​ខេត្ត​​រង់​ចាំ​​ដំណោះ​ស្រាយ​​

ក្រុម​ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន ឌឹវើ​លុប​មែន គ្រុប (Union Development Group​) ឬ UDG នៅក្នុង​ខេត្តកោះកុង បានសម្រេច​បោះតង់​ដេក​នៅមុខ​សាលាខេត្ត​មួយ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិវាទ​ដីធ្លី​អូស​បន្លាយ​អស់​រយៈពេល​ជាង១០ឆ្នាំ​មក​ហើយ​នោះ។

ពលរដ្ឋជាង៣០គ្រួសារ

ពលរដ្ឋ​ជាង​៣០​គ្រួសារ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​

ប្រជាពលរដ្ឋ ៣៣គ្រួសារនៅសហគមន៍មួយ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយដោះស្រាយវិវាទដីធ្លីជូនពួកគេ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​ពលរដ្ឋ​២​នាក់​ដោយ​ចោទ​ថា​ទន្រ្ទាន​កាន់​កាប់​ដី​រដ្ឋ​

អាជ្ញាធរស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ បាន​ចាប់ខ្លួន​ពលរដ្ឋ​២នាក់​ដោយចោទប្រកាន់​ថា​ពួកគេ​បាន​ចូល​ទន្រ្ទានកាន់កាប់​ដីរដ្ឋ​។

ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ក្រចេះ​ស្នើ​ក្រសួង​យុត្តិធម៌​ជួយ​រក​យុត្តិធម៌​ជុំ​វិញ​​វិវាទ​​ដី​ធ្លី​​របស់​​ពួក​គេ​

ជនជាតិដើមភាគតិចពូនងចំនួន៥នាក់​ នៅស្រុកស្នួល ខេត្តក្រចេះ រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ឱ្យជួយរកយុត្តិធម៌ ដោយអះអាងថា មានជនមួយក្រុមជាអាជ្ញាធរបានរំលោភយកដីធ្លី និងប្តឹងពួកគេទៅតុលាការថែមទៀត។

ពលរដ្ឋ​​កោះកុង​​មួយ​​ក្រុម​​ជំរុញ​​រដ្ឋា​ភិបាល​​ដោះ​ស្រាយ​​បញ្ចប់​​វិវាទ​​ដី​ធ្លី​​ពួក​​គេ​​ជាមួយ​​ក្រុម​ហ៊ុន​​ញូ​ញៀន​​

ពលរដ្ឋ​ជាង៤០នាក់ដែល​អះអាង​ថា ជាតំណាង​ឱ្យ​អ្នកភូមិ១២៨គ្រួសារដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន ឌឹវើ​លុប​មែន គ្រុប (Union Development Group​) ឬ UDG នៅ​ខេត្តកោះកុង បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួក​គេ ខណៈ​ជម្លោះ​នេះ​អូស​បន្លាយ​ជាង១០ឆ្នាំ​មក​ហើយ។

អភិបាល​ខេត្ត​​កំពង់ស្ពឺ​​ថា​ គ្មាន​​នរណា​​ត្រូវ​​បាន​​ចាប់​ខ្លួន​​ក្រោយ​​ដី​​តំបន់​​ការពារ​​ជាង​៤​ពាន់​​ហិ​កតា​​ត្រូវ​​បាន​​ទន្រ្ទាន​​យក​

​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង អះអាង​ថា រដ្ឋបាល​ខេត្ត​នេះបា​នដ​កហូតដី​ទំហំ​ជាង ៤,០០០ហិ​កតា ដើម្បី​យក​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយពី​រក​ឃើញថា ដី​នោះ​ត្រូវ​បាន​ជន​ខិលខូច​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។

សហ​គមន៍​បឹង​ឈូក​អេ​ថា​ អាជ្ញាធរ​គ្រោង​បណ្តេញ​ពួក​គេ​ចេញ​ដោយ​មិន​ទូទាត់​ប្រាក់​​សំណង​

ពលរដ្ឋ​នៅ​សហគមន៍​បឹងឈូក​អេ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ អះ​អាង​ថា ពលរដ្ឋ ២០​គ្រួសារ ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ ហើយ​​ផ្ទះ​សម្បែង​របស់​ពួកគេ​ប្រឈម​មុខ​នឹង​ការ​ឈូស​ឆាយ​ដោយ​​គ្មាន​សំណង។

ប្រជា​​សហ​គមន៍​​នៅ​​ខេត្ត​​ត្បូង​ឃ្មុំ​​ចោទ​​អាជ្ញាធរ​​ថា​ ប្រើ​​អាវុធ​​បាញ់​​គំរាម​​ពួក​​គេ​​ដើម្បី​​ការពារ​​ដី​​ឱ្យ​​ក្រុម​ហ៊ុន​​

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ចោទ​អាជ្ញាធរ​ថា បាន​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​ពួក​គេ ដើម្បី​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពីរ​ដ្ឋ​នៅ​តំបន់​នោះ ដែល​អ្នកភូមិ​អះអាង​ថា ប៉ះពាល់​លើ​ដី​អាស្រ័យផល​របស់​ពួក​គេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ