ប្រមុខ​រដ្ឋ​​ស្ដី​ទី​​សម្រេច​​បញ្ចប់​​តំណែង​​មេ​​បក្ស​​ខ្មែរ​​ក្រោក​​ពី​​ឧត្ដម​​ក្រុម​ប្រឹក្សា​​ពិគ្រោះ​ និង​​ផ្ដល់​​យោបល់​​

ប្រមុខរដ្ឋ​ស្ដីទី លោក សាយ ឈុំ បានសម្រេច​បញ្ចប់​តួនាទី​របស់​លោក សុខ​សុវណ្ណ វឌ្ឍនា​សា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ពី​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នៅ​ថ្ងៃនេះ តែ២ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្បួន​រថយន្ត​របស់​លោក​បាន​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុម​មន្ត្រី​បរិស្ថាន​ ស្ថិតនៅស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ពលរដ្ឋ​ភូមិ​​មួយ​​ក្នុង​​ខេត្ត​​កណ្ដាល​​​ចោទ​​​អាជ្ញាធរ​​ថា ​បាន​​ឃុប​​ឃិត​​គ្នា​​លុប​​បឹង​ក្នុង​​ភូមិ​

ពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ ឃុំ​ព្រែកតាម៉ាក់ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ចោទអាជ្ញាធរភូមិ​ស្រុក​ ថា​បាន​ឃុប​ឃិត​គ្នា​លុប​បឹង​ក្រោយ​ភូមិ​ ធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ពួកគាត់។​

តំណាងពលរដ្ឋ៦នាក់ទទួលដីកាលើកទី២ ពីសមត្ថកិច្ចមូលដ្ឋាន ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

តំណាង​​ពលរដ្ឋ​​៦​​នាក់​​មាន​​ជម្លោះ​​ដី​​ធ្លី​​នៅ​​កោះកុង សុំ​ពន្យារ​ចូល​បំ​ភ្លឺ​នៅ​តុលាការ​លើក​​ទី​​៣​​

ពលរដ្ឋ៦នាក់ដែលអះអាងថា ជាតំណាងឱ្យ​ពលរដ្ឋ១៩៧គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ស្ថិត​ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានសុំពន្យារពេលចូលបំភ្លឺចំពោះមុខតុលាការជាលើកទី៣ ដោយសារអវត្តមានមេធាវី និងបារម្ភខ្លាចឆ្លងវីរុសកូរ៉ូណា។

ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងជាង៣០០នាក់ បានប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រតំណាងខ្លួនចូលបំភ្លឺនៅតុលាការ លើសំណុំរឿងអ្នកស្រី ឆាយ វី លួចលក់ដីសហគមន៍។

អ្នក​មាន​ជម្លោះ​ដី​ធ្លី​ជាង​៣០០​នាក់​នៅ​កោះកុង ប្រមូល​ផ្តុំ​មុខ​តុលាការ​ខេត្ត​គាំ​ទ្រ​តំណាង​ខ្លួន​៣​នាក់​

ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុង អះអាងថា ពួកគាត់ជាង៣០០នាក់បានប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្តនៅថ្ងៃនេះ ដើម្បីគាំទ្រតំណាងរបស់ពួកគេ៣នាក់ ដែលចូលបំភ្លឺនៅតុលាការពាក់ព័ន្ធជម្លោះដីធ្លី។

តំណាងពលរដ្ឋ៦នាក់ទទួលដីកាលើកទី២ ពីសមត្ថកិច្ចមូលដ្ឋាន ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

តំណាង​ពលរដ្ឋ​៦​នាក់​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ឧកញ៉ា​​នៅ​កោះកុង ត្រូវ​តុលាការ​ហៅ​ឱ្យ​​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​៣​

ពលរដ្ឋ៦នាក់ដែលអះអាងថា តំណាងឱ្យ​ពលរដ្ឋ១៩៧គ្រួសារកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ស្ថិត​ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឱ្យបំភ្លឺជាលើកទី៣។

សកម្ម​ជន​​ដី​​ធ្លី​​ថា​ រដ្ឋ​បាល​​ខេត្ត​​កោះ​កុង​​មាន​​ចេត​នា​​មិន​​ចង់​​ឱ្យ​​ពួក​​គេ​​ប្រារព្ធ​​ទិវា​​សិទ្ធិ​​នារី​​៨​​មីនា​​

សកម្មជនដីធ្លីនៅខេត្តកោះកុង អះអាងថា រដ្ឋបាលខេត្តមួយនេះមានការរើសអើងមិនចង់ឱ្យពួកគេប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខណៈតំណាងអ្នកភូមិដាក់លិខិតជូនដំណឹងទៅសាលាខេត្ត ប៉ុន្តែ មន្ត្រីមិនព្រមទទួលយក។

ពលរដ្ឋ​ជិត​៤០​គ្រួសារ​នៅ​ខណ្ឌ​ដង្កោ​ ជំរុញ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​

ប្រជាពលរដ្ឋ ៣៨គ្រួសារ នៅសហគមន៍តាតុក ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានជំរុញទៅសាលារាជធានីភ្នំពេញចេញបណ្ណកម្មសិទ្ធិដីធ្លី ដោយបារម្ភខ្លាចមានការបណ្តេញចេញទាំងបង្ខំ ខណៈអាជ្ញាធរថា ពួកគេរស់នៅលើដីរដ្ឋខុសច្បាប់។

ប្រជា​សហគមន៍​នៅ​ត្បូងឃ្មុំ​ផ្លាស់​វេន​គ្នា​ដេក​យាម​ដី បារម្ភ​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​យក​

ប្រជា​សហគមន៍​ភូមិ​បុស្ស​ស្នោ​រ និង​ភូមិ​ស្រែប្រាំង​ ក្នុង​ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ ជាង១០០គ្រួសារ​ បាន​ផ្លាស់វេន​គ្នា​យាម​ដីស្រែ​ និង​ដីចម្ការ​របស់​ពួកគាត់​ ក្នុង​ទំហំ​ជាង១០០០ហិ​កតា​ ទាំងថ្ងៃទាំងយប់​ ដោយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ចិន​មួយ​ចុះ​អភិវឌ្ឍន៍​តំបន់​នោះ​ឈូស​ឆាយ​យក​។

លោក​ ហ៊ុន សែន ថា​ធុញ​ទ្រាន់​នឹង​មន្ត្រី​មាន​ប្រពន្ធ​ជា​ឈ្មួញ​ដី​បង្កើត​រឿង

​លោក​នាយក​រ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ​ន​ អះ​អាងថា ​​​លោក​ធុញ​ទ្រាន់នឹង​មន្ត្រីដែល​មាន​សមាជិក​ក្រុម​គ្រួសារ​លូក​ដៃ​ចូល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​គ្រប់​គ្រង និង​ដឹកនាំ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ដោយថា បញ្ហានេះជាផ្នែកមួយបង្ក​ឱ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំ។

ជម្លោះ​ដីធ្លី

​តំណាង​ពលរដ្ឋ១៩៧គ្រួសារនៅកោះកុងព្រមានតវ៉ា​មុខស្ថាប័នរដ្ឋ ក្រោយក្រសួងដែនដីបដិសេធដោះស្រាយ

តំណាង​ប្រជាពលរដ្ឋ១៩៧គ្រួសារ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ នៅស្រុកស្រែអំបិល ខេត្តកោះកុង ព្រមានដើរតវ៉ាដីធ្លីតាមស្ថាប័នរដ្ឋផ្សេងៗនៅរាជធានីភ្នំពេញ ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បដិសេធមិនទទួលដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ