កម្មករ​​រោង​ចក្រ ស័ង លី ខេត្ត​ស្វាយ​រៀង​​ទាម​ទារ​​ឱ្យ​ថៅ​កែ​​យក​​តំណាង​​ចូល​​ធ្វើ​ការ​​វិញ​​ដោយ​​គ្មាន​​លក្ខ​ខណ្ឌ​

តំណាង​កម្មករ​រោងចក្រ​មួយ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត នៅតែ​មិនទាន់​ត្រូវ​បាន​ភាគី​ថៅកែ​រោងចក្រ​ទទួលយក​ចូល​ធ្វើការងារ​វិញ​នៅឡើយ​ទេ បើ​ទោះបីជា​មន្ទីរ​ការងារ​ខេត្តស្វាយរៀង បានសម្រេច​បង្គាប់​ឱ្យ​ទទួលយក​តំណាង​កម្មករ​ចូល​ធ្វើការ​វិញ​តាំង​ចុងខែ​មីនា​ក្ដី។

​អតីតបុគ្គលិក The Great Duke ចំនួន ៣២នាក់មិនទាន់បើកប្រាក់អតីតភាពការងារដោយសារមានបញ្ហាផ្សេងៗគ្នា

សហជីពតំណាងឲ្យអតីតបុគ្គលិក ​ The Great Duke អះអាងថា រដ្ឋាភិបាលបានទូទាត់ប្រាក់អតីតភាពការងារជូន​អតីតបុគ្គលិកនៃសណ្ឋាគារនេះបានចំនួន១២០នាក់ ខណៈជាង ៣០នាក់ទៀត មិនទាន់ទទួលបានដោយសារមានបញ្ហាផ្សេងៗគ្នា។

ក្រសួង​​ថា ​ត្រៀម​​ប្រាក់​​គ្រប់​​ចំនួន​​ហើយ​​សម្រាប់​​អតីត​​បុគ្គលិក​​សណ្ឋា​គារ​ Great​ Duke​

អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក ហេង សួរ អះអាង​ថា ពេលនេះ​មាន​កញ្ចប់​ថវិកា​គ្រប់​ចំនួន​ហើយ​គឺ ៣២ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ផ្តល់​ជាប្រាក់សំណង​ដល់​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke បន្ទាប់ពី​មានការ​តវ៉ា​រយៈពេល​កន្លះ​ឆ្នាំ​មកនេះ។

សហជីព​ថា ក្រសួងការងារ​សន្យា​ទូទាត់​សំណង​ជូន​អតីត​បុគ្គលិក​សណ្ឋាគារ Great Duke មិន​លើស​ពី​សប្ដាហ៍​នេះ​

តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke អះអាង​ថា ក្រសួងការងារ​សន្យា​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់ នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​បញ្ចប់​ជម្លោះ។

រដ្ឋា​ភិបាល​​ចាប់​ផ្តើម​​ដំណើរ​ការ​​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​​ដល់​​កម្មករ​​ដែល​​ព្យួរ​ការងារ​​ជាង​៣​ម៉ឺន​​នាក់​​

រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ដំណើរការ​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ភដល់​កម្មករ​-កម្មការិនី និង​បុគ្គលិក​ក្នុង​វិស័យ​សេវាកម្មដែល​ព្យួរការងារ​ក្នុង​ជុំ​ទី១ ខណៈ​ដែល​កម្មករ​មួយចំនួន​បាន​ត្អូញត្អែរ​ពី​ការ​ខ្វះខាត​លើ​ការ​ចំណាយ ក្រោយ​ពួក​គេ​ត្រូវ​បាន​ព្យួរការងារដោយ​មិន​ទទួល​បាន​ប្រាក់​ឧប​ត្ថ​ម្ភ ៤០ដុល្លារ​ពី​រដ្ឋាភិ​បា​លភ្លាមៗ។

កម្មករ​​ជិត​១​ពាន់​នាក់​​នៅ​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​តវ៉ា​ ករណី​​ថៅ​កែ​​បើក​ប្រាក់​​ឈ្នួល​​មិន​​គ្រប់​ និង​​យឺត​យ៉ាវ​​

កម្មករ​-កម្មការិនី​ជិត ១ពាន់​នាក់ ​បម្រើការ​ងារ​នៅរោងចក្រ​ចំនួន ២កន្លែង ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា​ជាថ្មី បន្ទាប់ពី​ថៅកែ​បើកប្រាក់​ឈ្នួល​ឱ្យ​ពួក​គេ​តែ​ចន្លោះ​ពី១២ ទៅ៣០ដុល្លារ ហើយ​ការ​បើក​ឱ្យ​នោះ​គឺ​មានការ​យឺតយ៉ាវ។

កម្មករ​​ព្យួរ​ការងារ​​មួយ​ចំនួន​​ត្អូញ​​ត្អែ​រ​​ខ្វះ​ខាត​​លើ​​ការ​​ចំណាយ​ ខណៈ​​ពួក​​គេ​​មិន​ទាន់​​ទទួល​​បាន​​លុយ​៤០​ដុល្លារ​​ពី​​រដ្ឋា​ភិបាល​

កម្មករ​-កម្មការិនី​មួយចំនួន​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ព្យួរការងារ បាន​ត្អូញ​ត្អែ​រពី​ការ​ខ្វះខាត​លើ​ការ​ចំណាយ ខណៈ​ដែល​ប្រាក់ ៤០ដុល្លារ​របស់​រដ្ឋាភិបាល​ដែល​សន្យា​ផ្តល់​ឱ្យកម្មករ​អំឡុង​ពេល​ព្យួរការងារ​នោះ ក៏​ពួក​គេ​មិនទាន់​ទទួល​បាន​នៅឡើយ។

អតីត​​បុគ្គលិក​​សណ្ឋា​គារ​ The Great Duke ​បន្ត​​ធ្វើ​បាតុកម្ម​​ទាម​ទារ​​ឱ្យ​ថៅកែ​​ទូទាត់​ប្រាក់​​អត្ថ​​ប្រយោជន៍​​ផ្សេង​ៗ​

តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke នាំគ្នា​ជិត ១០០នាក់ ​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​សណ្ឋាគារ ទាមទារ​ឱ្យ​ពន្លឿន​ការទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់ ដើម្បី​បញ្ចប់​ជម្លោះ។

អតីត​​បុគ្គ​លិ​ក​សណ្ឋាគារ​ ហ្គ្រេដ​ឌូ​ក ព្រមាន​​ប្តឹង​​ទៅ​​តុលាការ​ បើ​​ថៅកែ​​នៅ​តែ​​មិន​​ធ្វើ​តាម​​សេចក្ដី​បង្គាប់​​ក្រុម​ប្រឹក្សា​​អាជ្ញា​កណ្ដាល​​

តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke បានឱ្យ​ដឹង​ថា ពួក​គេ​គ្រោង​ធ្វើបាតុកម្ម​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃស្អែក​នេះ និង​គ្រោង​ប្ដឹងទៅតុលាការ បន្ទាប់ពី​ថៅកែ​មិន​គោរព​ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​កាលពី​ជាង ៥ខែមុន។

កម្មករ​​នៅ​​សួន​​កា​ណា​​ឌី​យ៉ា​​បិទ​ផ្លូវ​ ក្រោយ​ពី​​ម្ចាស់​​សួន​មិន​​ឱ្យ​ដឹក​​សម្ភារ​​ដែល​លក់​ឡាយ​ឡុង​​ចេញ​​

កម្មករ​-កម្មការិនី​រោងចក្រ​មួយ​នៅ​សួន​ឧស្សាហ​កម្ម​កា​ណា​ឌី​យ៉ា ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ បាន​នាំគ្នា​តវ៉ា​បិទផ្លូវ​ចូល​សួន​មួយ​នេះ​រយៈពេល ៤ម៉ោង ដើម្បី​ទាមទារ​ទៅ​ម្ចាស់​សួន​ឱ្យ​មានការ​អនុញ្ញាត​ដឹក​អីវ៉ាន់​ដែល​លក់​ឡាយឡុង​ចេញពី​ក្រុមហ៊ុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ