ក្រសួង​ការងារ​​និង​​អ្នក​​ពាក់​ព័ន្ធ​ បន្ត​​ចរចា​​ប្រាក់​ឈ្នួល​​អប្ប​បរមា​​របស់​​កម្មករ​​និយោជិត

​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា នៅ​ថ្ងៃពុធ​នេះ បាន​បន្ត​កិច្ចប្រជុំ​របស់​ខ្លួន ដើម្បី​ចរចា​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ២០២១ ប៉ុន្តែ​នៅ​មិនទាន់​មានការ​កំណត់​តួលេខ​ជា​ផ្លូវការ​នៅឡើយ។

ក្រុម​​សហជីព​​ដាក់​​តួលេខ​១២,៣៥​ដុល្លារ​​សម្រាប់​​ចរចា​​ប្រាក់​ឈ្នួល​​អប្ប​បរមា​២០២១​

​ក្រុម​សហជីព​បាន​កំណត់​យក​តួលេខ១២,៣៥ដុល្លារ ដើម្បី​ទៅ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ផ្នែក​វាយនភណ្ឌ​កាត់ដេរនិង​ផលិត​ស្បែកជើង​នៅ​ឆ្នាំក្រោយនេះ។

កម្មករ​​រោង​​ចក្រ​​វ៉ា​យអូ​លែ​ត​រ​ក​អន្តរា​គមន៍​​ពី​​សហភាព​​អឺរ៉ុប​ បន្ទាប់​ពី​​គ្មាន​​ដំណោះ​ស្រាយ​​រឿង​​វិវាទ​​ការងារ​

​កម្មករ​-កម្មការិនី​ជាង២០០នាក់ធ្វើការ​នៅ​រោងចក្រ វ៉ា​យអូ​លែ​ត (VIOLET APPAREL CAMBODIA CO​,.LTD​.) នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ស្នើ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​អ្នកបញ្ជា​ទិញនិង​រដ្ឋាភិបាលឱ្យ​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​ផ្តល់​សំណង​ជូន​កម្មករ​តាមច្បាប់។

ក្រសួង​ការងារ​ជូន​ដំណឹង​​ពី​​ការ​​ឈប់​សម្រាក​​ថ្ងៃ​បុណ្យ​​ភ្ជុំ​បិណ្ឌ​​រយៈ​ពេល​៣​ថ្ងៃ​​

ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជូនដំណឹង​ដល់​ម្ចាស់​ឬនាយក​រោងចក្រ​សហគ្រាស​ទាំងអស់ពី​ការអនុញ្ញាត​ឱ្យ​កម្មករ​និយោជិតឈប់សម្រាក​ដោយមាន​ប្រាក់ឈ្នួល ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ។

ក្រុម​សហជីព​ចង់​ឃើញ​​​ប្រាក់​ឈ្នួល​របស់​​​​កម្មករ​​ក្នុង​ឆ្នាំ​​​២០២១​ឡើង​ដល់​ជាង​​២០០​​ដុល្លារ​ក្នុង​មួយ​ខែ​​

ក្រុមសហជីពចង់ឱ្យ​​ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងឆ្នាំ២០២១ឡើងដល់ជាង២០១ដុល្លារក្នុងមួយ​ខែ ខណៈ​ប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០២០នេះមានចំនួន១៩០ដុល្លារ។

រ៉េសាញ ខ្លូ​ស៊ីង

កម្មករ​​រោង​ចក្ររ៉េសាញខ្លូស៊ីង តវ៉ាមុខក្រសួង​ការងារក្រោយគ្មានដំណោះស្រាយ​រឿង​ថៅកែរត់ចោល

រយៈពេលរាប់ខែដែលកម្ពុជាធ្វើកិច្ចការទាំងកំណត់ទូត និងទៅជួបផ្ទាល់ ដើម្បីស្នើឱ្យវៀតណាម​រុះរើតង់យោធាចេញ ប៉ុន្តែវៀតណាម​មិនត្រឹមតែមិនរុះរើតង់ទេ ថែមទាំងកសាងសំណង់រឹងថែមទៀត។​ កងទ័ពវៀតណាម​នៅកន្លែងសាងសង់សំណង់រឹងបានប្រាប់ភាគីកម្ពុជាថា មិនអាចផ្អាកឬ រុះរើបានទេ ដោយបញ្ជាក់ថា នេះជាបញ្ជារបស់ថ្នាក់លើ។​

កម្មករ​​រោង​ចក្រ​​មួយ​​នៅ​​ជាយ​​ភ្នំពេញ​​ដេក​​យាម​​មុខ​​រោងចក្រ​ ក្រោយ​​ថៅកែ​​រត់ចោល​​ដោយ​​មិន​​បើក​ប្រាក់​​ឈ្នួល​​

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ រ៉េ សាញ ខ្លូ​ស៊ីង (RAY SHINE CLOTHING​) ស្ថិត​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ ក្រោយ​ថៅកែ​រត់ចោល​ដោយ​មិនបាន​បើកប្រាក់​ឈ្នួលនិង​ទូទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ។

កម្មករ​​រោង​​ចក្រ ​ផេ​កធីក​ តវ៉ា​​ទាមទារ​​ឱ្យ​​ថៅកែ​​ទូទាត់​ប្រាក់​​ឈ្នួល​​និង​​ទទួល​យក​​សហជីព​២​នាក់​​ចូល​​ធ្វើ​ការ​​វិញ​​

កម្មករ​-កម្មការិនី​ចំនួន៣៧៨នាក់ បម្រើការ​ងារ​នៅ​រោង​ចក្រ ​ផេ​កធីក ខេម​បូ​ឌា (Pactics Cambodia Co​,. Ltd​) នៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​នាំគ្នា​តវ៉ា​ទាមទារឱ្យ​ភាគី​រោងចក្រ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ប្រចាំ​រោងចក្រ​ចំនួន​ពីរ​នាក់​ចូល​ធ្វើការ​វិញ និង​ទូទាត់ប្រាក់​ឈ្នួលព្រមទាំង​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​ទៅតាមច្បាប់​ស្តី​ពី​ការងារ។

បុគ្គលិក​​ធ្វើ​ការ​​នៅ​​ភូមិ​​វប្បធម៌​​កម្ពុជា​​បន្ត​​ការ​​តវ៉ា ក្រោយ​​ការ​ចរចា​​ជាមួយ​​ថៅកែ​​មិន​​មាន​​លទ្ធផល​

បុគ្គលិក​បម្រើការ​ងារ​នៅ​ភូមិ​វប្បធម៌​កម្ពុជា ក្នុង​ខេត្តសៀមរាប បាន​បន្ត​ការ​តវ៉ា​ជាថ្មី​នៅ​ថ្ងៃពុធ​នេះ ក្រោយ​ការចរចា​រវាង​តំណាង​បុគ្គលិកនិង​ភាគី​ក្រុមហ៊ុន ពុំ​មាន​ទទួល​បាន​ដំណោះស្រាយ។

កម្មករ​​រោង​ចក្រ​​សឺ​ពី​យ៉ា​ មិន​​ចូល​​ធ្វើ​ការ​​ក្រោយ​​បើក​ប្រាក់​​ឈ្នួល​​មិន​​គ្រប់​

​កម្មករ​-កម្មការិនី​ជាង២០០នាក់ បម្រើការ​ងារ​នៅ​រោងចក្រ សឺ​ពី​យ៉ា (SEPIA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មិនព្រម​ចូល​បំពេញការងារ​វិញ​ទេ ក្រោយពី​ពួក​គេ​ទទួល​ប្រាក់ឈ្នួល​មិន​គ្រប់​ចំនួននិង​គ្មាន​ការ​ទូទាត់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ