កម្មកររោងចក្រ ស័ង លី ខេត្តស្វាយរៀងទាមទារឱ្យថៅកែយកតំណាងចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌ
តំណាងកម្មកររោងចក្រមួយស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត នៅតែមិនទាន់ត្រូវបានភាគីថៅកែរោងចក្រទទួលយកចូលធ្វើការងារវិញនៅឡើយទេ បើទោះបីជាមន្ទីរការងារខេត្តស្វាយរៀង បានសម្រេចបង្គាប់ឱ្យទទួលយកតំណាងកម្មករចូលធ្វើការវិញតាំងចុងខែមីនាក្ដី។