កម្មករ​​ជាង​៣០​នាក់​​របស់​​ការ​ដ្ឋាន​​សំណង់​​មួយ​​ក្នុង​​ខណ្ឌ​​ឫស្សី​​កែវ​​តវ៉ា​​បើក​ប្រាក់​​ឈ្នួល​

​កម្មករ​ជាង ៣០នាក់​របស់​ការដ្ឋាន​សំណង់​មួយ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​ បាន​នាំគ្នា​តវ៉ា​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ ដោយ​ចោទ​ថា មេការ​បើក​យក​ប្រាក់​ឈ្នួលរបស់​ពួក​គាត់​ពី​ក្រុមហ៊ុន​ ហើយ​គេចខ្លួន​បាត់។

បុគ្គលិក​​របស់​​ណា​ហ្គា​​សុំ​​ជំនួយ​​ពី​រដ្ឋា​ភិបាល​

​បុគ្គលិក​របស់​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គា​ដែលជា​កន្លែង​លេងល្បែង​ស្របច្បាប់​មួយ​នៅ​ភ្នំពេញ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួងការងារ​នៅ​ព្រឹក​នេះ ដើម្បី​សុំ​ឱ្យ​មានការ​អន្តរាគមន៍​ឧបត្ថម្ភ​ថវិកា​សម្រាប់​រស់នៅ​ប្រចាំថ្ងៃ។

កម្មករ​សំណង់​ប្រហែល​៦០​នាក់​នៅ​ការដ្ឋាន​មួយ​កន្លែង​ក្នុង​ខណ្ឌ​ទួល​គោក តវ៉ា​ឱ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​

កម្មករ​សំណង់​ប្រហែល ៦០នាក់ ​ធ្វើការ​ក្នុង​ការដ្ឋាន​មួយ​ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​នាំគ្នា​តវ៉ា​នៅមុខ​កន្លែង​ធ្វើការ​របស់​ពួក​គាត់​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឱ្យ​បើកប្រាក់​ឈ្នួល​ជូន​ពួក​គាត់។

កម្មករ​​ចោទ​​តុលា​ការ​​នៅ​​កំពង់​ស្ពឺ​​បណ្តោយ​​ឱ្យ​​រោង​ចក្រ​​បិទ​ទ្វារ​​ដោយ​​មិន​​ផ្តល់​​សំណង​​

កម្មករ​-កម្មការិនី​​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ (New best Global Textile​) ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ចោទ​តុលាការ​ថា អនុញ្ញាត​ឱ្យ​រោងចក្រ​ដឹក​សម្ភារ​ចេញ ហើយ​បិទ​រោងចក្រ​ទាំង​មិនទាន់​បាន​ផ្តល់​សំណង​ដល់​ពួក​គាត់។

អតីតបុគ្គលិក Great Duke ស្ទើរ​ទាំង​អស់​ទទួល​បាន​ការ​ទូទាត់​សំណង ខណៈ​នៅ​សល់​តែ​ម្នាក់​ជា​ជន​បរទេស

សហជីពតំណាងឲ្យអតីតបុគ្គលិក​សណ្ឋាគារ​​ The Great Duke អះអាងថា រដ្ឋាភិបាលបានទូទាត់ប្រាប់អតីតភាពការងារជូនអតីតបុគ្គលចំនួន ១៥១នាក់​ហើយ ប៉ុន្តែ នៅសល់ម្នាក់ទៀតដែលជា​ជនបរទេសមិនទាន់មកបើកលុយនៅឡើយ​ដោយសារបញ្ហាវីបត្តិកូវីដ១៩។

កម្មករមួយចំនួនកំពុងខ្វះលុយបង់ឈ្នួលបន្ទប់និងសម្រាប់អាហារ

កម្មករកម្មការិនីមួយចំនួនដែលរោងចក្រព្យួរការងារអះអាងថា ពួកគាត់កំពុងខ្វះលុយប្រើប្រាស់លើការចំណាយប្រចាំថ្ងៃដូចជា ថ្លៃបន្ទប់ជួល និងអាហារជាដើម ទើបអ្នកខ្លះបង្ខំចិត្តសុំលុយពីអ្នកផ្ទះ និងលក់របស់របរតិចតួច ដើម្បីដោះស្រាយបានក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។​

កម្មករ​​រោង​ចក្រ​​មួយ​​នៅ​​ក្រុង​​តា​ខ្មៅ​​ព្រមាន​​លក់​​សម្ភារ​​ឡាយ​ឡុង​ បន្ទាប់​ពី​​ថៅកែ​​ខក​ខាន​​ផ្តល់​​ប្រាក់​សំណង​​ជូន​​ពួក​​គេ​​

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​ព្រមាន​លក់​ឡាយឡុ​ងនូវ​សម្ភារ​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​ដោះស្រាយ​សំណង​ជូន​ពួក​គេ បន្ទាប់ពី​ថៅកែ​រោងចក្រ​មួយ​នេះ មិនបាន​ទូទាត់​តាម​កិច្ច​ព្រមព្រៀង។

សមាគម​៣​ទទូច​ជា​ថ្មី​​ស្នើ​អឺរ៉ុប​ពន្យារ​ពេល​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា​

សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រ និងអ្នកជំនួញធំៗនៅកម្ពុជា ស្នើ​អឺរ៉ុបជាថ្មីទៀតពន្យារការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដើ​ម្បីជួយសង្គ្រោះការងាររបស់ប្រជាពលរដ្ឋដែលកំពុងបាត់បង់ដោយសារឥទ្ធិពលធ្ងន់ធ្ងរពីមេរោគឆ្លងរាតត្បាតកូវីដ១​៩។

កម្មករ​​ព្យួរ​ការងារ​​រាប់​​រយ​​នាក់​​នៅ​​ខេត្ត​កណ្តាល​​តវ៉ា​​បិទ​ផ្លូវ​​ជាតិ​​លេខ​៥​ទាម​ទារ​​ដំណោះ​ស្រាយ​​

កម្មករ​-កម្មការិនី​រាប់​រយ​នាក់​ បម្រើការ​ងារ​នៅ​រោងចក្រ​មួយ ស្ថិត​ក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល បាន​នាំគ្នា​តវ៉ា​បិទផ្លូវ​ជាតិ៥ ប្រមាណ ៤ម៉ោង​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ប្រាក់ឈ្នួល​ថៅកែ​ជំពាក់ និង​ប្រាក់ ៤០ដុល្លារ​របស់​រដ្ឋាភិបាល​ដែល​សន្យា​ផ្តល់​ជូន​ពួក​គេ​អំឡុង​ពេល​ព្យួរការងារ។

ក្រសួង​​ឱ្យ​​ផ្អាក​​បើក​ប្រាក់​​បំណាច់​​អតីត​ភាព​​ការងារ​

​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ពន្យារពេល​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ២០១៩ និង២០២០ ទៅ​បើក​ឱ្យ​នៅ​ឆ្នាំ២០២១វិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ