រដ្ឋាភិបាលរំឭកអ្នកត្រូវធ្វើដំណើរទៅប្រទេសមានឆ្លងជំងឺគ្រុនលឿងត្រូវចាក់វ៉ាក់សាំងការពារ

ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកដែលត្រូវធ្វើដំណើរទៅប្រទេសដែលមានការឆ្លងមេរោគជំងឺគ្រុនលឿងត្រូវចាក់វ៉ាក់សាំងការពារជំងឺនេះឲ្យបាន១ខែមុនធ្វើដំណើរ ហើយក្រសួងក៏តម្រូវឲ្យអ្នកធ្វើដំណើរពីប្រទេសទាំងនោះបង្ហាញភស្តុតាងបញ្ជាក់ពីការចាក់ថ្នាំបង្ការជំងឺនេះផងដែរ។

បុរសម្នាក់បម្រើការងារជាសន្តិសុខ ជក់បារី​នៅកន្លែងផ្ញើកង់ម៉ូតូ(រូបថតដោយអុិត សូធឿត)

រដ្ឋាភិបាល​​អនុម័ត​អនុក្រឹត្យ​ជក់​បារី​នៅ​ទីសាធារណៈ​ ដោយ​​ផាក​ពិន័យ​​២​ម៉ឺន​រៀល​សម្រាប់​អ្នក​បំពាន

គណៈ​រដ្ឋមន្រ្តី​បាន​អនុម័ត​លើ​សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់​នៅកន្លែងធ្វើការឬកន្លែងសាធារណៈ ដែល​អនុក្រឹត្យនេះ​នឹង​អនុញ្ញាតឲ្យ​​ផាកពិន័យ​អ្នក​ជក់បារីនៅកន្លែង​ហាមឃាត់​ចំនួន២​ម៉ឺន​រៀល​។នៅព្រឹកថ្ងៃ​សុក្រនេះ គណៈរដ្ឋមន្រ្តីបាន​បើក​កិច្ច​ប្រជុំ​ពិនិត្យ​មើល​សេចក្តីព្រាង​អនុក្រឹត្យនេះ ក្រោម​អធិបតីភាព​​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី​ លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោក​ថា​គណៈ​រដ្ឋមន្រ្តី​បានសម្រេច​អនុម័ត​លើ​សេចក្តី​ព្រាងអនុក្រឹត្យនេះ។

មន្ត្រីសុខាភិបាលយកសំណាកឈាមទៅធ្វើការពិនិត្យ​រកមេរោគអេដស៍ កាលពីពេលកន្លងទៅ។

លទ្ធផលនៃការពិនិត្យឈាមនៅខេត្តកណ្តាលរកឃើញ១៦នាក់មានផ្ទុកមេរោគអេដស៍

មន្រ្តីជំនាញឲ្យដឹងថាលទ្ធផលនៃការពិនិត្យឈាមរកមេរោគអេដស៍នៅភូមិពាម ឃុំសំបូរមាស ស្រុកមុខ​កំពូល ខេត្តកណ្តាល បង្ហាញថាអ្នកផ្ទុកមេរោគមានចំនួន១៦នាក់ តែថានេះមិនមែនជាកា​រផ្ទុះមេរោគ​​អេដស៍​​ដូចការចុះផ្សាយលើបណ្តាញសារព័ត៌មាននោះទេ។

ការពិនិត្យ​ឈាម​រកមេរោគអេដស៍នៅខេត្តកណ្តាលកាលពីថ្ងៃទី​២២ខែកុម្ភៈ ក្រោយពីមានព័ត៌មានថា​ពលរដ្ឋច្រើននាក់ត្រូវបានរកឃើញ​ថា​មានផ្ទុកមេរោគអេដស៍

ក្រសួងសុខាភិបាលថាមិនមានការផ្ទុះករណីឆ្លងមេរោគអេដស៍នៅខេត្តកណ្តាលនោះទេ

ក្រសួង​សុខា​ភិបាលនិង​អង្គការ​អន្តរជាតិខាងផ្នែក​សុខភាព​​​ឲ្យ​ដឹង​ថា​មនុស្ស​៤នាក់​ប៉ុណ្ណោះ​ដែលត្រូវ​បាន​រកឃើញ​ថា​ឆ្លង​មេរោ​គ​អេដស៍​នៅ​ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល ដោយ​ចាត់​ទុក​ថា​នេះ​មិនមែន​​ជា​ការ​ឆ្លង​រាល​ដាល់ធំ​​នៃ​មេរោគ​អេដស៍ ដូច​ព័ត៌មានដែល​ថា​មនុស្ស​១៤នាក់ត្រូវរកឃើញ​ថា​ផ្ទុកមេរោគអេ​ដស៍។​

ពលរដ្ឋនាំ​គ្នា​ទៅពិនិត្យឈាម នៅមណ្ឌលសុខភាពក្នុងភូមិពាម ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្ត​កណ្ដាល​

មន្ត្រីជំនាញថាអ្នកផ្ទុកមេរោគអេដស៍នៅភូមិមួយក្នុងខេត្តកណ្តាលបន្តកើនឡើង

មន្ត្រីជំនាញរបស់រដ្ឋាភិបាលអះអាងថា អ្នកផ្ទុកមេរោគអេដស៍នៅឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាលបានរកឃើញថា មានចំនួន១៨នាក់ហើយគិតត្រឹមថ្ងៃចន្ទនេះ។ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ពលរដ្ឋរាប់សិបនាក់ រួមទាំងកុមារផងបានបន្តធ្វើដំណើរទៅពិនិត្យឈាម នៅមណ្ឌលសុខភាពក្នុងភូមិពាម ឃុំសំបូរមាស ស្រុកមុខកំពូល ដោយពួកគេថា ដើម្បីចង់ដឹងថា តើពួកគេមានផ្ទុកមេរោគអេដស៍ឬក៏អត់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ