មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ស្នើ​សុំ​ទោស​ក្រោយ​គេ​ចោទ​ថា​ប្រមាថ​លើ​សព​លោក សុខ អាន

​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លឹម គឹមយ៉ា និង​អគ្គលេខាធិការ​រង​ព្រឹទ្ធ​សភា លោក ហ៊ី យឿន(រូបថត​៖ សហការី​)

មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​សម្ដែង​ការ​សុំ​អធ្យាស្រ័យ​ពី​ក្រុម​គ្រួសារ​សព​លោក សុខ អាន បន្ទាប់​ពី​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​អ្នក​ទាំង​ពីរ ដែល​ត្រូវ​បាន​គេ​ទម្លាយ​នោះ បាន​ប្រមាថ​ដល់​សព​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច។

កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា​នេះ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សីហា ដែល​តែង​តែ​ទម្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​ក្រុម​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នោះ បាន​បង្ហោះ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លឹម គឹមយ៉ា និង​អគ្គលេខាធិការ​រង​ព្រឹទ្ធ​សភា លោក ហ៊ី យឿន។

នៅ​ក្នុង​សារ​សន្ទនា​ដែល​គេ​ទម្លាយ​នោះ មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​គេ​ចោទ​ថា បាន​ប្រមាថ​មើល​ងាយ​ដល់​សព​លោក សុខ អាន ដែល​បាន​ស្លាប់​កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែ​មីនា​កន្លង​មក​នេះ ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លឹម គឹមយ៉ា និង​អគ្គលេខាធិការ​រង​ព្រឹទ្ធ​សភា លោក ហ៊ី យឿននៅ​ឯ​ទីក្រុង​ប៉េកាំង។

ក្នុង​លិខិត​ផ្ញើ​ទៅ​អ្នកស្រី ថេង អាយអាន្នី ភរិយា​សព​លោក សុខ អាន នោះ មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​សន្ទនា​របស់​ពួកគេ​ ហើយ​បាន​ស្នើ​សុំ​ការ​អធ្យាស្រ័យ​ពី​គ្រួសារ​សព​លោក សុខ អាន។

វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​វត្តមាន​តំណាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប ប្រគល់​លិខិត​សុំ​ទោស​នោះ​ទៅ​សាច់​ញាតិ​នៃ​គ្រួសារ​សព ប៉ុន្តែ ពុំ​ឃើញ​វត្តមាន​នៃ​មន្ត្រី​ទាំង​ពីរ​រូប​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ