អ្នកស្រី មួរ សុខហួរ អំពាវ​នាវ​ទៅ​ពលរដ្ឋ​ឲ្យ​រើស​មេដឹកនាំ​មូលដ្ឋាន​មាន​ឆន្ទៈ​ដូច​អតីត​មេ​បក្ស​ប្រឆាំង

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ទៅ​តាម​ឃុំ​សង្កាត់ ដែល​មាន​ឆន្ទៈ​ការពារ​ផល​ប្រយោជន៍​ជាតិ និង​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ ដូច​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។

នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​នេះ អ្នកស្រី មួរ សុខហួរ បាន​ថ្លែង​ថា អ្នកស្រី​ចង់​ឲ្យ​ពលរដ្ឋ​រួម​គ្នា​កសាង​សង្គម​មួយ តាម​រយៈ​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ឃុំ​សង្កាត់​ល្អ មាន​សីលធម៌ មាន​ឆន្ទៈ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​។

អ្នកស្រី​ថ្លែង​ថា៖ «លោកប្រធាន សម រង្ស៊ី ជាគំរូរបស់យើងជាង ២០ឆ្នាំមកហើយ សូមយុវជនដែលជាអ្នកបន្តវេនយកឧត្តមគតិ យកឆន្ទៈ និងយកគំរូលោកប្រធាន សម រង្ស៊ី យកសារលោក សម រង្ស៊ី ជាគំនិត ដើម្បីកសាងប្រទេសជាតិនៅតាមមូលដ្ឋាន ក៏ដូចនៅថ្នាក់ជាតិទាំងមូលផង​ដែរ»

អ្នកស្រី មួរ សុខហួរ ដែល​ត្រូវ​បាន​សមាជ​បក្ស​ជ្រើសតាំង​ជា​អនុ​ប្រធាន​បក្ស​នោះ បាន​ថ្លែង​កោត​សរសើរ​ដល់​អតីត​មេដឹកនាំ​របស់​អ្នកស្រី​បែប​នេះ ជាង​មួយ​ខែ​ក្រោយ​ពី​​លោក សម រង្ស៊ី បាន​ប្រកាស​លា​លែង​ពី​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ប្រឆាំង​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ