លោក ហ៊ុន សែន បង្ហាញការយកចិត្តទុកដាក់លើជនក្រីក្រ តែបន្តបិទខ្ទប់បក្សប្រឆាំង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាចសម្អាងថានឹងផ្តល់បណ្ណក្រីក្រជូនពលរដ្ឋប្រមាណជា១០ម៉ឺនគ្រួសារបន្ថែមទៀត ដើម្បីជួយសម្រួលបញ្ហាជីវភាពរបស់ពួកគេ ខណៈបន្តបិទខ្ទប់គណបក្សប្រឆាំងពីសង្វៀននយោបាយចំពេលការបោះឆ្នោតជាតិឆ្នាំ២០២៣ជិតមកដល់។