នាយករដ្ឋមន្រ្តី​ការពារកិច្ច​ខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល​លើ​តម្លៃ​កសិផល​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅថ្ងៃពុធ​នេះ​បាន​ថ្លែង​ថាតម្លៃ​កសិផល​ធ្លាក់ចុះជា​បញ្ហា​រួម​របស់​ពិភព​លោក មិន​មែន​សម្រាប់​តែ​​កម្ពុជានោះទេ ដោយ​លោក​បានរិះគន់អ្នក​នយោបាយ​មួយ​​ចំនួន​ថា​ឃោសនា​បោក​ប្រជាកសិករ​ថា​​នឹង​ធ្វើ​ឲ្យ​តម្លៃ​កសិផលឡើងថ្លៃ។​ក្នុង​ពិធី​ដាក់​សម្ពោធឲ្យប្រើប្រាស់“វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែននៅខេត្តត្បូងឃ្មុំ លោក ហ៊ុន សែន បានថ្លែង​​ថា​ពិភព​លោក​កំពុង​ជួប​ប្រទះ​នូវ​ការ​ធ្លាក់ចុះថ្លៃ​ដាំណាំ​កសិផល​ តែ​លោក​ថា​រដ្ឋាភិបាល​នៅ​តែ​បន្ត​ការ​ខិ​តខំ​​ដោះ​ស្រាយ​ប​ញ្ហាទាំងនេះ។​ លោក​មានប្រសាសន៍ថា៖ “ទាក់ទិន​ជាមួយ​នឹង​បញ្ហា​កសិផល មិន​ថា​ស្រូវ​ មិន​ថាពោ​ត មិនថា​​ដំឡូង មិនថាស្អីទេ ពិភព​លោក​កំពុង​ជួបប្រទះនូវបញ្ហាដូចៗគ្នា។ នៅប្រទេស​ថៃ​ ចម្ការកៅ​ចូល​ដល់លាន​ហិកតា គឺអត់​ចាក់ជ័រទេ ព្រោះ​មិន​រួចថ្លៃដើម។ នៅម៉ាឡេស៊ីកំពុង​តែ​​បញ្ហា ក្រៅពីកៅស៊ូ នៅ​មាន​បញ្ហា​អា​ប្រេងទៀត”។

បុគ្គល១៦រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​ខែមករា​ ឆ្នាំ​២០១៦ ​​

គ្គល​​១៦រូប​ត្រូវ​បានព្រះមហាក្សត្រ​ប្រោសប្រទាន​គោរមងារ​ជា​​ឧកញ៉ា ក្នុងខែមករា​ ​ឆ្នាំ​២០​១៦ តាមរយៈសំណើ​​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​បើ​យោ​ង​តាម​សៀវភៅព្រះរាជកិច្ចដែល​ចេញផ្សាយ​សម្រាប់ឆ្នាំ​២០១៦។​បុគ្គលទាំងនោះរួមមាន​​លោក សេង សុជាតិ លោក កៅ ក្វេងហុង លោក ឡាយ កុកលាង លោក សេង ញ៉ក់ លោក លី ឆូកឆៃ លោក សិទ្ធិ បញ្ញាឫទ្ធិ លោក ហុក ជ្រា លោក ប៉ែន នួន លោក កោះ ភារៈ លោក ស ពិសិដ្ឋ លោក ស៊ុយ គីមលី លោក នី សម្បត្តិ​ លោក គុត ចាន់វាសនា លោកស្រី លី គាង លោក ចាន់ សេងហេង និងលោកស្រី កែវ ស៊ួយឆេង។

នាយករដ្ឋមន្រ្តីឲ្យ​អតីត​ប្រ​ធាន ​គ.ជ.ប ធ្វើជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​សំណើទៅ​កាន់​ប្រ​ធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​កែសម្រួល​តួនាទី​របស់​អតីតប្រ​ធាន​គណៈកម្មាធិការជាតិ​រៀប​ចំការបោះ​ឆ្នោត(គ.ជ.ប) លោក អ៊ឹម សួស្តី ពីការស្នើ​តែងតាំងជារដ្ឋលេខាធិការមក​ជាទេសរដ្ឋមន្ត្រី​វិញ។ កាលពី​ថ្ងៃទី១៦ ខែ​មី​នា ឆ្នាំ​២០១៦ រដ្ឋាភិបាលបាន​ដាក់សំណើទៅកាន់​រដ្ឋសភា​ដើម្បី​ស្នើ​សុំកែសម្រួល​សមាសភាព​នៃសមាជិក​រដ្ឋាភិបាល ដោយរដ្ឋា​ភិបាល​ក៏​បាន​ស្នើឲ្យមានការ​តែងតាំង​រដ្ឋលេខាធិការ​ចំនួន១១​រូបផងដែរ។ ក្នុងនោះ លោក​ អ៊ឹម សួស្តី ក៏​ត្រូវបាន​ស្នើឲ្យ​តែងតាំងជាង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

នាយករដ្ឋមន្រ្តី​បញ្ចប់​មុខងារ​រដ្ឋមន្រ្តី​​៣រូបនិង​ផ្លាស់ប្តូរការដឹកនាំរបស់​​រដ្ឋមន្រ្តី​៥រូប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេចបញ្ចប់មុខ​ងារ​រដ្ឋមន្រ្តីចំនួន​៣រូបនិង​ផ្លាស់ប្តូរ​​រដ្ឋមន្រ្តីចំនួន​៥រូប ឲ្យ​ទៅ​ដឹកនាំ​ក្រសួងផ្សេងវិញ​។​ ​ នេះ​បើ​យោង​តាមសំណើ​របស់នាយករដ្ឋមន្រ្តី​ដាក់ទៅរដ្ឋសភា ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត។ ​សំណើ​ចុះថ្ងៃ​ទី​១៦ខែមីនា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​បញ្ចប់មុខងារ​ លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួងការបរទេស តាម​សំណើរបស់សាមីឥស្សរជន ដោយ​រក្សា​មុខងារ​ជា​ឧបនាយ​ករដ្ឋមន្រ្តីដដែល និង​តែង​តាំង​ លោក​ ប្រាក់ សុខុន ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជា​​រដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែក​លោក​ត្រាំ អ៊ីវតឹក បច្ចុប្បន្ន​ជារដ្ឋមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ចូន​ ត្រូវផ្លាស់ប្តូរ​ទៅ​ជា​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

នាយក​រដ្ឋមន្រ្តី​​ថារដ្ឋាភិបាល​មិន​មាន​គម្រោង​ពង្រីកព្រលាន​យន្តហោះ កុំ​ឲ្យ​ពលរដ្ឋធ្វើ​បាតុកម្ម​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​រដ្ឋាភិបាល​មិនមានគម្រោង​ពង្រីក​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តទៅ​ទៀត​​នោះទេ ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម ដោយ​លោកថា​នេះ”អាច​ជា​កំហុស”​របស់​លោក​ដែល​មិន​បាន​គិ​​ត​​ពី​ការពង្រីកព្រលានយន្ត​ហោះ​​ កាលពីលោកចាប់ផ្តើមដឹកនាំរដ្ឋាភិបាល​។​ ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មី លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ទាំង​ពី​ឆ្នាំ​១៩៨៥ ដែល​​លោក​ថា​កាលនោះ​មិន​បាន​គិត​ថា​តើ​នឹង​ត្រូវពង្រីកព្រលានយន្តហោះ​​​នៅពេលណា។​ លោក​មានប្រសា​សន៍​​ថា​​​កាលនោះ​ ​កម្ពុជា​ត្រូវប្រឈម​​នឹង​ទណ្ឌ​កម្មសេដ្ឋកិច្ច​​របស់​អង្គការ​សហប្រជាជាតិ ក្រោយ​ពេល​​ដែល​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត។​

នាយករដ្ឋមន្រ្តី​ណែនាំ​ស្ថាប័នពាក់​ព័ន្ធ​ត្រួតពិនិត្យ​លិខិត​ឆ្លងដែនបេសកកម្ម​ឲ្យ​បាន​ត្រឹមត្រូវ

លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ចេញ​សារាចរមួយ​ ដោយ​ណែនាំ​ឲ្យស្ថាប័ន​ពាក់​ព័ន្ធ​​ត្រួតពិនិត្យ​មើល​លិខិតឆ្លងដែន​បំពេញបេសកកម្មនិង​ប្រើប្រាស់​ឲ្យ​បានត្រឹមត្រូវ។​នៅ​ក្នុង​សារាចរ​មួយ​ចុះថ្ងៃទី​១៤ខែមីនា លោក ហ៊ុន សែន ​បានលើក​ឡើង​ថា​​កាលពីកន្លង​មក​ថ្មីនេះ មានម​ន្រ្តី​កម្ពុជា​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង​ ស្ថាប័ន​ខ្លះ​បាន​ស្នើ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​និង​ប្រើ​ប្រាស់​លិខិត​ឆ្លងដែន​ផ្លូវ​ការ​ដោយ​មិន​ត្រឹមត្រូវ​ ដែលលោក​ថា​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​រដ្ឋាភិបាល​។​ លោកបន្ត​​ថា​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​បញ្ហា​បែបនេះ លោកណែនាំ​ឲ្យ​ក្រសួង ស្ថាប័ន​នានា​ឲ្យ​ពិនិត្យ​បេសកកម្ម​ឲ្យ​បាន”​ហ្មត់ចត់​បំផុត”​ មុន​នឹង​ស្នើ​សុំ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​ពី​ក្រសួង​ការបរទេស​។​

មន្ត្រីរាជការថាក្រសួងមហាផ្ទៃដាក់កំហិតឲ្យបង់ថវិកាផ្ទាល់ខ្លួនដើម្បីពង្រឹងបក្សកាន់អំណាច

មន្ត្រីរាជការធ្វើការនៅក្រសួងមហាផ្ទៃរិះគន់​ថាក្រសួងនេះបាន​ដាក់កំហិតឲ្យ​មន្ត្រីមួយចំនួន​ត្រូវ​ចូល​រួម​បរិច្ចាក​ថវិកាផ្ទាល់ខ្លួន​រាប់ម៉ឺនរៀលសម្រាប់​យកទៅពង្រឹងគណបក្សកាន់អំណាច​នៅតាមមូល​ដ្ឋាន​។

នាយករដ្ឋមន្រ្តី​បញ្ជា​កុំឲ្យ​សមត្ថកិច្ច​សហការជាមួយ​ស្ថាប័នហិរញ្ញវត្ថុទៅរឹបអូសផ្ទះសម្បែងដី​ប្រជា​ពលរដ្ឋ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ បានបញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំងអស់​កុំសហ​ការ​ជាមួយ​ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន​ដែល​លោកថា​មានចេតនាមិនល្អ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅខ្ចីប្រាក់​ហើយ​ទៅរឹបអូសផ្ទះ​សម្បែងដីធ្លី​របស់​ប្រជា​ពលរដ្ឋ។​ក្នុងសន្និសីទជាតិ​ស្តីពីការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា​ស្ថាប័នអង្គការ​សមាគមមិនមែនរដ្ឋាភិបាលមួយចំនួន​បានដើរតួនាទីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យ​ប្រជា​ពលរដ្ឋ​សងប្រាក់កម្ចីមានលក្ខណៈកេងបន្លំ កេងប្រវ័ញ្ច មាននីតិវិធីនៃការខ្ចីប្រាក់មានភាពធូររលុងនិងឆាប់រហ័ស។

រដ្ឋាភិបាលសម្រេចដំឡើងប្រាក់បំណាច់មុខងារដល់យោធិននៃកងយោធពលខេរភូមិន្ទ

ដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បំណាច់មុខងារដល់យោធិននៃកងយោធពលខេរភូមិន្ទ ដោយអះអាងថា ដើម្បីធានាបាននូវប្រសិទ្ធ​ភាពនិងបង្កើនផលិតភាពការងារ ដែល​ការដំឡើងនេះ​នឹងអនុវត្តចាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ នេះ​បើ​យោងតាមអនុក្រឹត្យ ចុះថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្រ្តី​ក្រសួ​ងការពារជាតិ ​ក្រសួងសេដ្ឋកិច្ច និង​ក្រសួង​មុខងារសាធារណៈ។

រដ្ឋាភិបាល​សម្រេច​លើក​លែងពន្ធប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិយានជំនិះមួយចំនួន

រដ្ឋាភិបាលបាន​​សម្រេច​លើក​លែ​ងពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​​លើមធ្យោបាយ​ដឹកជញ្ជូននិងយានជំនិះមួយ​ចំនួន រួមមានទោចក្រយានយន្តនិងត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទជាដើម ដែល​រដ្ឋាភិបាល​អះអា​ង​ថា​នឹង​ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ