រដ្ឋាភិបាលសម្រេច​ដំឡើង​ប្រាក់បំណាច់ដល់មន្រ្តីតុលាការ​គ្រប់កម្រិត​​

រដ្ឋាភិបាលបាន​សម្រេចដំឡើង​ប្រាក់បំណាច់​ដល់មន្រ្តីតុលាការ​គ្រប់កម្រិត តាំងពីថ្នាក់​​​ប្រធាន​តុលាការ ចៅក្រមនិង​ព្រះរាជអាជ្ញា ដោ​យ​​អះអាង​ថា​ដើម្បី​ធានានូវ”ប្រសិទ្ធភាព​និងការបង្កើនផលិតភាពក្នុងប្រព័ន្ធយុត្តិធម៌” ដែល​ការដំឡើង​​នេះ​នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ​ខែមេសា ឆ្នាំ២០១៦។​ នេះ​បើ​យោ​ង​តាម​អនុក្រឹត្យចុះថ្ងៃទី៩ ខែមិនា ឆ្នាំ២០​១៦ ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្រ្តី​ក្រសួ​ងយុត្តិធម៌ ក្រសួង​មុខងារសាធារណៈនិង​ក្រសួងសេដ្ឋកិច្ច​។

រដ្ឋាភិបាលសម្រេច​ដំឡើងប្រាក់ឧបត្ថម្ភដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឧបត្ថម្ភ(ប្រាក់ប្រចាំខែ)ដល់សមាជិកក្រុមប្រឹក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ មន្រ្តីភូមិនិងប្រធានការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិ​យាល័យ​ច្រកចេញចូលតែមួយ ហើយ​ការអនុវត្ត​នឹង​ចាប់ផ្តើមពីខែមេសា ឆ្នាំ​២០១៦តទៅ។​ អនុក្រឹត្យមួយចុះថ្ងៃទី៩ ខែមិនា លោក ហ៊ុន សែន បានលើកឡើងថាអនុក្រឹត្យនេះកំណត់ជាថ្មីនូវកម្រិតប្រាក់​ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ មន្រ្តីភូមិនិងប្រធា​នការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិ​យាល័យ​ច្រកចេញចូលតែ​មួយ។ បើ​តាមអនុក្រឹត្យ​នោះ ប្រធានក្រុមប្រឹក្សរាជធានី ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានប្រាក់ឧបត្ថម្ភចំនួន​១លាន៩ម៉ឺន​រៀល សមាជិកចំនួន៨៧ម៉ឺនរៀល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន៨១ម៉ឺនរៀល និង​សមា​ជិកចំនួន៦៥ម៉ឺនរៀល។ ចំណែក​មេឃុំ ចៅសង្កាត់ ទទួលបាន៧៥ម៉ឺនរៀល។ ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២ ទទួលបានចំនួន៥៥ម៉ឺនរៀល។ សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបាន​ចំនួន៤៨ម៉ឺនរៀល

នាយករដ្ឋមន្រ្តីបញ្ជា​ឲ្យ​បញ្ចូល​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ជា​ក្របខ័ណ្ឌ​រដ្ឋ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ​បាន​បញ្ជា​ឲ្យ​ក្រសួង​មុខ​ងារ​សាធារណៈ​បញ្ចូល​គ្រូពេទ្យ​ឯក​ទេស​ទាំងអស់​ចូល​ក្នុង​ក្រ​បខ័ណ្ឌ​រដ្ឋ​ ដោយ​លោក​ថា​កម្ពុជា​ត្រូវ​ការចាំបាច់​គ្រូពេទ្យ​ឯកទេស។

ប្រធានរដ្ឋសភា លោក ហេង សំរិន ចូលរួមធ្វើជា​អធិបតីភាព​ក្នុងសិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្តីព្រាងច្បាប់សហជីព កាលពីថ្ងៃពុធ(រូបថតដោយលោក ទូច សុខា)

ប្រធាន​រដ្ឋ​សភា​បញ្ជូន​លិខិត​តំណាង​រាស្រ្ត​ទៅ​នាយក​រដ្ឋមន្រ្តី  ករណី​ដី​សម្បទាន​​​ផ្តល់​​ឲ្យ​​កង​​ទ័ព​​ប្រជាជន​វៀត​ណាម

ប្រធានរដ្ឋសភា លោក​ ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិដែល​សួរ​នាំ​រដ្ឋាភិបាល​ទាក់ទង​នឹង​ដីសម្បទាន​សេដ្ឋកិច្ចក្នុង​ខេត្ត​រតនគិរី ដែល​មាន​ការ​ចុះផ្សាយ​ថា​​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជនវៀតណាម​។​ លិខិតមួយច្បាប់​ចុះថ្ងៃទី​៩ ខែមិនា ​ដាក់ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មានការ​ឯកភាពពី​ប្រធាន​រដ្ឋសភា ឲ្យ​ដឹង​ថា​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បានដាក់ជាសំណួរ​ទៅរដ្ឋាភិបាល​ថាហេតុអ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បាន​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅខេត្តរតនគិរី​? លោកសួរ​បន្ត​ថា​តើមាន​វត្ត​មាន​កងទ័ព​ប្រជាជន​វៀតណាម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់​គ្រង​ដោយ​កងទ័ពប្រជាជនវៀតណាម​នៅ​ខេត្ត​រតនគិរី​ឬទេ?​ តើ​រាជ​រដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?

ក្រសួង​ការបរទេស​ថាមន្រ្តីរាជការមួយចំនួន​ប្រើលិខិត​ឆ្លងដែន​ផ្លូវការ​ធ្វើជា​ពលករ

ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​មន្រ្តី​របស់​ស្ថាប័ន​មួយ​ចំនួន​បាន​ប្រើប្រាស់​លិខិត​ឆ្លងដែន​ផ្លូវការ​ដែល​​ក្រសួង​បាន​ចេញ​ឲ្យ​ ទៅ​ធ្វើ​ជា​ពលករ​នៅក្រៅប្រទេស។ កាលពីថ្ងៃទី​៤ ខែមិនា ក្រសួង​ការបរទេស​កម្ពុជា​បានចេញលិខិត​មួយ​ទៅកាន់​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោ​ក ស ខេង ដោយ​ស្នើដកលិខិតឆ្លងដែនផ្លូវការមន្រ្តី​រដ្ឋាភិបាល ពេលបញ្ចប់បេសកកម្មនៅក្រៅ​ប្រទេស។​ លិខិត​​បញ្ជាក់​ថា​​ក្រសួងនឹងប្រគល់លិខិតឆ្លងដែនផ្លូវការទាំងនោះទៅវិញនៅពេលមន្រ្តីនោះត្រូវមានបេស​ក​កម្ម​​នៅបរទេស​ជាថ្មី។ ក្រសួងការបរទេស​​​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ចំណាត់ការ​នេះនោះទេ។​

ក្រុមការងារបង្រ្កាប​បទល្មើសព្រៃឈើ​បញ្ជូន​សំណុំរឿង​ក្រុមហ៊ុន​ចំនួន​៤ទៅតុលាការ​

មន្រ្តី​​ដឹកនាំ​ចុះ​បង្រ្កាប​បទល្មើស​ព្រៃឈើ​ឲ្យ​ដឹង​ថាក្រុម​ការងារ​ជំនាញ​បាន​​បញ្ជូន​សំណុំរឿងទៅ​តុលាការ​ ​ទាក់ទង​នឹងភាពមិន​ប្រក្រតីនៃ​ការស្តុក​ទុក​ឈើ​របស់​ក្រុមហ៊ុនចំនួន​​៤ ដោយ​មន្រ្តីអះអាង​ថាព្រះរាជអាជ្ញា​នឹង​ស៊ើបអង្កេត​ករណី​ទាំង​នេះ​ជា​បន្តទៀត។ អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលកំពុង​ចុះបង្រ្កាប​បទល្មើសព្រៃឈើ ប្រាប់វីអូឌី(VOD)នៅថ្ងៃពុធនេះ​​​ថាកាលពីថ្ងៃអង្គារ គណៈកម្មការជាតិចុះបង្រ្កាប​បទល្មើស​ព្រៃឈើបានចំណាយ​រយៈពេលមួយថ្ងៃរហូត​ដល់​យប់​ ចុះត្រួតពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីទៅ​លើ​ក្រុមហ៊ុន​ចំនួន​៤ គឺ​ក្រុមហ៊ុនយូនីគ្រីន ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ។

លោក ហ៊ុន សែន ថា​ការ​បើក​ប្រាក់ខែ​តាមធនាគារជា​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ​បាន​ថ្លែង​ថា​រដ្ឋាភិបាល​បាន​សម្រេច​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដោយ​លោក​បាន​លើក​ឡើង​ករណី​បើក​ប្រាក់ខែ​មន្រ្តីរាជការ​តាម​ធនា​គារ​ ជា​ចំណាត់​ការ​មួយ​លុបបំបាត់”មន្រ្តីខ្មោចបើកប្រាក់ខែ”។​ ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថានជាតិ​អប់រំ លោក ហ៊ុន សែន បាន​លើក​ឡើង​ពីករណី​មន្រ្តីខ្មោច​ដែល​លោកថា​មិន​ចេះ​មក​បើក​ប្រាក់ខែនោះទេ។ លោក​លើក​ឡើង​ករណី​ផ្សេង​ទៀតដូចជា​មន្រ្តី​ពន្ធកាត់កងប្រាក់ផ្ទាល់​ជាមួយ​អ្នក​បង់​ពន្ធ ដែល​លោក​ថានេះ​អាច​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​។

បុរសម្នាក់បម្រើការងារជាសន្តិសុខ ជក់បារី​នៅកន្លែងផ្ញើកង់ម៉ូតូ(រូបថតដោយអុិត សូធឿត)

រដ្ឋាភិបាល​​អនុម័ត​អនុក្រឹត្យ​ជក់​បារី​នៅ​ទីសាធារណៈ​ ដោយ​​ផាក​ពិន័យ​​២​ម៉ឺន​រៀល​សម្រាប់​អ្នក​បំពាន

គណៈ​រដ្ឋមន្រ្តី​បាន​អនុម័ត​លើ​សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់​នៅកន្លែងធ្វើការឬកន្លែងសាធារណៈ ដែល​អនុក្រឹត្យនេះ​នឹង​អនុញ្ញាតឲ្យ​​ផាកពិន័យ​អ្នក​ជក់បារីនៅកន្លែង​ហាមឃាត់​ចំនួន២​ម៉ឺន​រៀល​។នៅព្រឹកថ្ងៃ​សុក្រនេះ គណៈរដ្ឋមន្រ្តីបាន​បើក​កិច្ច​ប្រជុំ​ពិនិត្យ​មើល​សេចក្តីព្រាង​អនុក្រឹត្យនេះ ក្រោម​អធិបតីភាព​​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី​ លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោក​ថា​គណៈ​រដ្ឋមន្រ្តី​បានសម្រេច​អនុម័ត​លើ​សេចក្តី​ព្រាងអនុក្រឹត្យនេះ។

​រដ្ឋាភិបាល​លុប​ចោល​គណៈ​កម្មការ​វាយតម្លៃ​សម្បទានដីសេដ្ឋកិច្ច​

រដ្ឋាភិបាល​ប្រកាស​និរាករណ៍​គណៈ​កម្មការ​អន្តរក្រសួង​ដែល​ធ្វើ​ការ​ត្រួតពិនិត្យ​ វាស់វែង​និងវាយតម្លៃ​សម្ប​ទាន​ដី​សេដ្ឋកិច្ច ក្រោយពី​បាន​បញ្ចប់​ការងារ​ពិនិត្យ​មើល​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទានសេដ្ឋកិច្ច​កាលពីកន្លងមក​។ នៅក្នុងសេចក្តី​សម្រេច​មួយ​ចុះថ្ងៃទី១ខែមីនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​ថា​និរាករណ៍​សេចក្តី​សម្រេ​ចចុះថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៤ របស់រដ្ឋាភិបាល​ស្តីពី​ការ​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង​ដើម្បី​ត្រូវ​ពិនិត្យ​ វាស់វែង និង​វាយ​តម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច។​

រដ្ឋាភិបាល​ជ្រើស​រើស​មន្រ្តី​រាជ​ការ​ក្រប​ខ័ណ្ឌ​និង​​កិច្ច​សន្យា​​​ជាង​​១៨០០០នាក់​​សម្រាប់​ឆ្នាំ​​២០១៦

ក្រសួង​មុខងារ​សាធារណៈឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បានសម្រេច​ជា​គោល​ការណ៍​ឲ្យ​ជ្រើសរើសមន្រ្តីក្របខ័ណ្ឌ​ជាង​៧៦០០នាក់និង​ជាប់កិច្ច​សន្យា​ជាង​១ម៉ឺននាក់​ សម្រាប់ឆ្នាំ២០១៦នេះ ដែល​មន្រ្តីរដ្ឋាភិបាល​អះអាង​ថា​ចំនួនជ្រើសរើសនៅឆ្នាំនេះគ្រាន់តែ​ជា​ការបំពេញជំនួសនិងមិនមានកំណើន​នោះទេ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ