
គ.ជ.ប បន្ថែមថ្ងៃពិនិត្យនិងចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុនៗរហូតដល់៥០ថ្ងៃ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្រើប្រាស់ពេលវេលានៃការពិនិត្យនិងចុះឈ្មោះបោះឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅពេលខាងមុខ ត្រូវប្រើពេលច្រើនថ្ងៃដែលពុំធ្លាប់មាន បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពី៤អាណត្តិកន្លងទៅ។