សហ​រដ្ឋអាមេរិ​កជំរុញ​រដ្ឋាភិបាលបើកសិទ្ធិឲ្យអតីតថ្នាក់ដឹកនាំ​CNRPបាន​ឈរឈ្មោះបោះឆ្នោត​

សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញការសោក​ស្តាយ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សមាជិក​បក្ស​ប្រឆាំង​កាល​ពី​កន្លងមក​ និង​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជាអនុញ្ញាតឲ្យ​បេក្ខ​ជន​តំណាង​រាស្ត្រ​បក្សប្រឆាំងមាន​បេក្ខ​ភាព​ជាថ្មី​ម្តង​ទៀតដែល​អាច​​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខបាន។

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន ហៅ​អ្នក​ណែ​នាំ​​ពល​រដ្ឋមិន​ឲ្យ​ទៅ​បោះឆ្នោតថា​ជា​អ្នក​​បំផ្លាញ​ប្រជា​ធិបតេយ្យ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហៅ​អ្នក​ណែ​នាំ​ពល​រដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោតថ្នាក់​ជាតិ​ខាង​មុខ​ថា ជា​ជន​អគតិ​ និង​មាន​បំណង​បំផ្លាញ​ប្រជាធិបតេយ្យ​និង​ឆន្ទះរបស់​ប្រជា​ពល​រដ្ឋ។

វិភាគ៖ អ្វីជាកត្តារារាំងដល់ការវិលត្រឡប់របស់បក្សប្រឆាំង?

នៅថ្ងៃទី១៤ខែឧសភានេះ ជាថ្ងៃដែល គ.ជ.ប. ឈប់ទទួលពាក្យចុះបញ្ជីគណបក្សនយោបាយ សម្រាប់ចូល​រួមប្រកួតប្រ​ជែ​​ង​កា​រ​បោះ​​ឆ្នោ​តជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។

សមត្ថកិច្ច​កម្ពុជា​ចាប់​ផ្ដើម​ពង្រឹង​ការត្រួត​ពិនិត្យ​ដើម្បី​ទប់ស្កាត់​ដំណើរ​វិលត្រឡប់​មេបក្ស​ប្រឆាំង

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បានចាប់ផ្ដើម​ពង្រឹងការត្រួត​ពិនិត្យ​នៅតាមបណ្ដា​ព្រលានយន្ត​ហោះនៅក្នុងស្រុក និងច្រកទ្វារ​ព្រំដែនអន្តរ​ជាតិទាំងអស់ ដើម្បីទប់ស្កាត់​ដំណើរវិលត្រឡប់​ចូលកម្ពុជា​វិញរបស់​មេដឹកនាំបក្ស​ប្រឆាំង លោក សម រង្ស៊ី។

លោក សម រង្ស៊ី ថាអង្គភាពប្រឆាំងអំពើពុករលួយមិនស្គាល់ពីតួនាទីរបស់ខ្លួន

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុកចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)​លើករណី លោក កឹម សុខា អនុប្រធានគណបក្សជារឿងគ្មានប្រយោជន៍ដល់សាធារណៈនិ​ង​ថា​អង្គ​ភា​ពនេះ​​មិនស្គា​ល់ពីតួនាទីរបស់ខ្លួន។កាលពីថ្ងៃទី២៤ខែមីនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

តុលាការកោះហៅមន្ត្រីរដ្ឋាភិបាលដែលប្ដឹងលោក សម រង្ស៊ី ទៅសាកសួរ

តុលាការភ្នំពេញកោះហៅមន្រ្តីរដ្ឋាភិបាលមួយរូបដើម្បីសាកសួរពីករណីប្ដឹងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ពីរឿងនិយាយ Likes នៅលើហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។ ក្នុងដីកាកោះចុះថ្ងៃទី១៦ ខែមីនា ព្រះរាជអាជ្ញារងលោក សៀង សុខ កោះអញ្ជើញលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យចូលបំភ្លឺនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីសួរពីដំណើររឿងប្ដឹង លោក សម រង្ស៊ី អំពីការផ្សាយព័ត៌មានលើហ្វេសប៊ុកកាលពីថ្ងៃទី៩ ខែមីនា។

ក្រុមយុវជនគាំទ្រ​បក្សកាន់អំណាច​ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំទោសជាសាធារណៈ

ក្រុមសម្ព័ន្ធ​យុវជន​សេនានាគ​ដែល​គាំទ្រលោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន បាន​ចេញមុខ​ទាម​ទារ​ឲ្យ​ប្រធាន​គណ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី សុំទោស​ជាសាធារណៈចំពោះ​ពួកគេនិង​ប្រជា​ពលរដ្ឋ​ទូទៅ ដោយ​ថា​លោកប្រមាថ​ថ្នាក់ដឹកនាំនិង​ប្រជា​ជនកម្ពុជា ​រឿង​ចុចចូលចិត្ត(Likes)​លើហ្វេសប៊ុក​របស់នាយករដ្ឋមន្រ្តី។​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយចុះថ្ងៃទី​១១ខែមីនា​​ សម្ព័ន្ធ​សេនានាគ​បានលើកឡើងថា​ក្រុមរបស់ពួកគេ​”គោរព​ ស្រឡាញ់​ អាណិត​ ចូលចិត្ត​(Likes)និង​បានគាំទ្រ​យ៉ាង​ស្មោះស្ម័គ្រពិតប្រាកដ​ប្រកប​ដោយ​ភក្តីភាព”​នូវទំព័រ​​ហ្វេសប៊ុក​របស់នាយករដ្ឋមន្រ្តី។​ ពួកគេបន្ត​ថា​លោក​ សម​ រង្ស៊ី បាន​បង្ហោះ​លើហ្វេសប៊ុក​កាលពី​ថ្ងៃទី៩ខែមីនា ថា​រកឃើញពីLikesក្លែងក្លាយ​លើទំព័រ​ហ្វេសប៊ុក​របស់​ហ៊ុន សែន”ដោយ​ភ្ជាប់នឹង​ការ​សរសេរ​ថាLikesមួយចំនួនធំបានមកពីការទិញឬ​ជួលមនុស្សក្រីក្រ អត់ការារធ្វើ សិប្បនិម្មិតក្លែងបន្លំ”។

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី រែក ពេលណា ហ៊ុន សែន ចាញ់ពេលហ្នឹង!​

ក្នុងន័យនយោបាយជាសត្យានុម័ត គ្រប់គណបក្សនយោបាយ គោលដៅចុងក្រោយរបស់ខ្លួនគឺ“ឈ្នះ” ដើម្បីទៅចាប់យកអំណាច​រដ្ឋ។ វាសំខាន់ នៅពេលឈ្នះនិងចាប់យកអំណាចរដ្ឋបានហើយ គឺយកអំណាចនោះ មកបម្រើរាស្ត្រ ទៅតាមកិច្ចសន្យានយោបាយរបស់ខ្លួនដែលបានសន្យាទៅកាន់អ្នកបោះឆ្នោត ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

លោក សម រង្ស៊ី៖ មេ​ដឹក​នាំ​មិន​ព្រម​កែ​ខ្លួន​ ពេល​នោះ​ប្រទេស​នឹង​បាត់​ជំនួយ

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានលើកឡើងថាប្រទេសកម្ពុជានឹងប្រឈមការផ្តាច់ជំនួយ នៅក្នុងលក្ខខណ្ឌមួយដែលលោកថាប្រសិនបើ”មេដឹកនាំមិនព្រមកែខ្លួន”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ