អត្ថបទ​ទស្សនៈ​៖​ យុទ្ធសាស្ត្រ​នៃ​ការ​រក្សា​អំណាច​របស់​មេដឹក​នាំ​នយោបាយ

អត្ថបទនេះនឹងបកស្រាយអំពីយុទ្ធសាស្ត្រនយោបាយអំណាច ដែលអ្នកនយោបាយតែងប្រើប្រាស់ដើម្បីក្តោបនិងរក្សាអំណាចក្នុងល្បែងនយោបាយ​សម័យទំនើប ដោយលើកយកទិដ្ឋភាពទ្រឹស្តីនយោបាយ (political theory), មគ្គុទ្ទេសក៍នយោបាយ (political leadership) និងទ្រឹស្តីអំណាច មកឆ្លុះបញ្ចាំង។

លោក ហ៊ុន​ សែន​ ថា​ការ​ឆ្មក់​ចូល​​ក្នុង​​កិច្ច​​ប្រជុំ​ Zoom ​ជាមួយ​ក្រុម​អតីត​បក្ស​​ប្រឆាំង​​​មិន​មែន​ចង់​ចរចា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលទៅលើការវិភាគមួយចំនួនដែលថា ការឆ្មក់ចូលក្នុ​​ង​​​កិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីនិយាយតទល់ជាមួយមនុស្សជំនិតនឹងលោក សម រង្ស៊ី នាពេល​ថ្មីៗនេះ មិ​ន​មែនជា​ការ​ស្វែង​រក​ការ​ចរចា​នយោបាយ​ណាមួយ ឬ​ខ្លាចសម្ពាធ​អ​ន្ត​​រជាតិ​នោះទេ។

លោក ហ៊ុន សែន គំរាម​ប្រើ​យុទ្ធ​សាស្ត្រ​ផ្ដាច់​ក្បាល​បំបែក​ដង​ខ្លួន​បើ​មាន​ចលា​ចល​សង្គម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា យុទ្ធសាស្ត្រ​ផ្តាច់ក្បាល​បំបែកដងខ្លួន នឹងត្រូវវាយបក បើក្រុមប្រឆាំង​យកបញ្ហាកូវីដ១៩ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់លោក។

លោក កឹម សុខា គោរព​វិញ្ញាណក្ខន្ធ​ម្ដាយ​ក្មេក​លោក ហ៊ុន សែន ដោយ​ផ្ទាល់ ខណៈ​​លោក សម រង្ស៊ី ចូលរួម​មរណ​ទុក្ខ​ពី​ចម្ងាយ

អតីត​មេដឹកនាំ​​បក្ស​ប្រឆាំង បាន​បង្ហាញ​សមាន​ចិត្ត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ម្ដាយ​ក្មេក​​របស់​​​នាយករដ្ឋ​មន្ត្រី​បាន​ទទួល​មរណភាព។

លោក សម រង្ស៊ី ប្រាប់ប្រទេសជិតខាងឱ្យជួយស្តារប្រជាធិបតេយ្យដើម្បីទប់ស្កាត់វ​ត្តមានមូលដ្ឋានទ័ពចិន

លោក សម រង្ស៊ី បានប្រាប់ទៅកាន់ប្រទេសជិតខាង ឱ្យជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីទប់ស្កាត់វត្តមានយោធាចិន​នៅក្នុងតំបន់ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្ពុជា-ចិន។

តុលាការកោះហៅ​លោក សម រង្ស៊ី​ ករណីប្រមាថព្រះមហាក្សត្រ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសឲ្យចូលបំភ្លឺ ពាក់ព័ន្ធ​ការចោទថា បានប្រមាថព្រះមហាក្សត្រ។​

លោក សម រង្ស៊ី ថាច្បាប់សញ្ជាតិថ្មីនឹងធ្វើឲ្យបាត់បង់​ទឹកដីខ្មែរដូចកម្ពុជា​ក្រោម​

មេដឹកនាំអតីតបក្សប្រឆាំងថ្លែងរិះគន់រដ្ឋាភិបាល ដែលធ្វើវិសោធនកម្មច្បាប់មួយចំនួននៃ​ច្បាប់សញ្ជាតិ ដោយថា​​នឹង​​​ធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ដូចកម្ពុជាក្រោម។

របាយការណ៍​ថាសន្ទស្សន៍សន្តិ​ភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ​មក​ពី​រំ​លាយ​បក្ស​​ប្រ​ឆាំង​

វិទ្យាស្ថានអន្តរជាតិមួយ នៅប្រទេសអូស្ត្រាលី បង្ហាញថា កម្ពុជាមានសន្ទស្សន៍សន្តិភា​ពធ្លាក់ចុះ បើធៀបទៅនឹងឆ្នាំមុន ក្នុងរយៈ​ពេ​​ល​ដូចគ្នា ដោយថាបញ្ហាចំបងមកពីរំលាយគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី សុំឲ្យព្រះមហាក្សត្រគង់នៅជាអព្យាក្រិត្យដើម្បីបង្រួបបង្រួមជាតិ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានទូលសុំព្រះមហាក្សត្រឲ្យទ្រង់គង់នៅជាអាជ្ញាកណ្ដាលដើម្បីផ្សះផ្សាជាតិ ខណៈ ស្ថានការណ៍នយោបាយកំពុងមានភាពចម្រូងចម្រាសខ្លាំង ក្រោយពីអតីតបក្សប្រឆាំង ត្រូវបានផាត់ចេញពីការបោះឆ្នោត។

លោក ហ៊ុន សែន ប្រតិកម្មនឹងលោក សម រង្ស៊ី ដែលហៅបក្សតូចៗថា «បក្សអំពិលអំពែក»

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ហៅ​គណបក្ស​ចូលរួម​ការបោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ថា ជាគណបក្សមានការជួយជ្រោមជ្រែងពីបក្សកាន់អំណាច និង​គ្រាន់តែជា «បក្សអំពិលអំពែក»​ប៉ុណ្ណោះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ