លោក ហ៊ុន សែន បន្ទោសរដ្ឋមន្ត្រីក្រោមឱវាទ ករណីមិនឲ្យសិស្សនិន្ទេស Dនិង E ប្រឡងពេទ្យ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ បាន​ស្តីបន្ទោសមន្ត្រីក្រោមឱវាទថា ​មិនអនុញាតឲ្យសិស្សជាប់បាក់ឌុបប្រឡងចូលសិក្សា​នៅសកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដោយចាត់ទុកថា នាំការលំបាកដល់រូបលោក ក្រោយពីសិស្សស្នើសុំឲ្យជួយអន្តរាគមន៍ឲ្យ​បានចូលប្រឡង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលម្អថ្មី នាព្រឹកថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា កន្លងមក សិស្ស ប្រឡង បាក់ឌុប បានផ្ញើសារទៅក្នុង ហ្វេសប៊ុក របស់លោកថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងមន្ត្រីមួយចំនួនទៀត ដែល មិន អនុញាត ឲ្យសិស្សជាប់និន្ទេស D និង E ប្រឡង ចូលរៀនសកលវិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល នោះទេ។ ករណីនេះ លោកបន្ទោសរដ្ឋមន្ត្រីរូប នោះ ថា មានចេតនាទុក្ខបញ្ហា ឲ្យនាយករដ្ឋមន្ត្រីដោះស្រាយ និងបង្កការលំបាកដល់រូបលោក។ លោកថ្លែង បែបនេះថា៖ «ដាក់មក ទាំងអស់មក ឲ្យប្រឡងមក

ជប៉ុនរំឭកកម្ពុជា​ម្ដង​ទៀត​ឲ្យ​រៀបចំការបោះឆ្នោតត្រឹមត្រូវ និងយុត្ដិធម៌

ជប៉ុន​បាន​បន្ត​ជំរុញ​ជា​ថ្មី​ទៀត​ឲ្យ​កម្ពុជារៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ​ត្រឹម​ត្រូវ និង​យុត្តិធម៌ ប៉ុន្តែ អ្នក​នាំ​ពាក្យ​បន្ត​កាន់​អំណាច​យល់​ថា ការ​ជំរុញ​នេះ គឺ​ជា​រឿង​ធម្មតា និង​មិន​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន សែន សរសើរ​នគរបាល​ជាតិ​ថា ថែ​រក្សា​​សន្តិភាព​ ក្រោយ​បង្ក្រាប​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរដល់មន្រ្តីនគរបាលជាតិថា បានបង្កើតស្នា​ដៃ​យ៉ាង​ធំធេងក្នុង​ការបង្រ្កាបទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា ការឃុប​ឃិត​ជាមួយ​បរទេស ប៉ុន​ប៉ង​ផ្ដួល​​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ទំនង​ជា​សំដៅ​ដល់​ការ​បង្ក្រាប​ទៅ​លើ​អតីត​បក្ស​ប្រឆាំង។

លោក ហ៊ុន សែន ថា បើច្របាច់កលោកនឹងលានអណ្តាតពលរដ្ឋ

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រតិកម្មតបទៅអតីតមេដឹកនាំបក្សប្រឆាំងជាថ្មីទៀតថា ការព្យា​យា​​​ម​​អំ​ពា​វ​នា​​​​​​វ​ឲ្យ​អ​ន្ត​​​រជាតិផ្តាច់ជំនួយដល់រដ្ឋាភិបាល លោកថា ជាការយល់ខុស ដោយថា ការប្រ​​បា​ច់កលោក​នឹង​​ធ្វើ​ឲ្យ​ពលរដ្ឋ​លានអណ្តា​ត។

ចិន​ឲ្យ​កម្ពុជា​នាំចូលអង្ករ​២០ម៉ឺនតោនក្នុង​មួយឆ្នាំដោយគ្មានពន្ធ

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​សរសេរ​ក្នុង​ទំព័រហ្វេសប៊ុករបស់​លោក​នៅ​ថ្ងៃ​សុក្រ ទី៩​ ខែកញ្ញានេះ​ថា​​ នាយក​រដ្ឋ​មន្រ្តី​ចិន​បាន​ប្រកាស​ផ្តល់ឲ្យ​កម្ពុជា​នាំ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ចំនួន២០ម៉ឹន​តោន​ ក្នុង​មួយឆ្នាំដោយ​មិន​បង់​ពន្ធ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាល​ជាមួយកម្មករនៅក្រុងព្រះសីហនុ

នាយករដ្ឋមន្ត្រី​ថា ការ​ចំណាយជិត​៥០ភាគរយ​ក្នុងវិស័យ​ដឹក​ជញ្ជូន​​ជា​អំពើពុករលួយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​បាន​ថ្លែង​ថា យោង​តាម​របាយការណ៍​​សម្ងាត់​មួយ​ដែល​លោក​ទទួល​បាន​បាន​បង្ហាញ​ថា ការ​ចំណាយ៤៨​ភាគរយក្នុង​​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​​​​ជា​ការ​ចំណាយ​ក្រៅផ្លូវ​ការ​ដែល​គ្មាន​វិក្កយបត្រ​ ឬ​ដែល​លោកហៅ​ថាជាការ​​ “​សូកប៉ាន់​” និង​ជា​អំពើ​អុករលួយ។

លោក ហ៊ុន សែន ថា​លោក​ត្រូវ​ទទួល​ខុសនិងត្រូវ​ជាមួយ​គ្នា​

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​ថ្លែង​ថា​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្រ្តី លោក​តែ​ង​ទទួល​ខុសនិង​ត្រូវ​ព្រមគ្នា​ នៅពេល​មាន​រឿងអ្វីមួយ​កើតឡើង។​
លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុងពិធីសម្ពោធមហាកុដិនៅវត្តក្រពើហា ក្រុងតាខ្មៅ ស្រប​ពេល​ដែ​លោក​​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទនិង​អាជ្ញាធរ ការ​ពារ​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ប្រជា​ពលរ​ដ្ឋ​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ។ លោក​បន្ត​ថា​នៅពេល​ចូល​ឆ្នាំ​ម្តងៗ លោក​តែងតែ​យក​ចិត្ត​ទុក​ដាក់​គ្រប់ពេលវេលា សូម្បីតែ​ពេល​យប់​ក៏​ដោយ។​

លោក ហ៊ុន សែន ថា​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម មិនមែន​រូប​លោកនោះទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ ​បាន​ថ្លែង​ថា​ប្រជា​ពលរដ្ឋ​បាន​ទទួល​ផល​ប្រយោជន៍​ពី​គណបក្ស​ប្រជាជនកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រូប​លោក តែ​លោក​ថា​ពលរដ្ឋ​មិនពេញចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម​មួយចំនួន។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថាលោក​បាន​បញ្ជា​ឲ្យមន្រ្តីថ្នាក់ក្រោម​​បំពេញ​សេវាតម្រូវការឲ្យ​បាន​ឆាប់រហ័ស។ លោក​បានបន្ទោស​មន្រ្តីថ្នាក់​ក្រោ​ម​ថា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋថ្នាំថ្នាក់។ លោក​បញ្ជាក់​ថា​ប្រជា​ពលរដ្ឋ​ទទួល​បានផលប្រយោជន៍ពីសុខសន្តិ​ភាព ពីហេដ្ឋារចនាសម្ព័ន្ធ​និង​មុខ​របរ​ដែល​រដ្ឋបង្កើតបាន ប៉ុន្តែ​លោកថា​ពលរដ្ឋ​មិនសប្បាយនឹង​មន្រ្តីមួយ​ចំនួន។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញនា​ព្រឹក​នេះ​

លោក ហ៊ុន សែន រិះគន់ការជីកផ្លូវញឹកញាប់ដើម្បីដាក់លូ និងខ្សែកាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គារនេះបានថ្លែងរិះគន់ដល់មន្ត្រីក្រោមឱវាទរបស់លោកពាក់ព័ន្ធនឹងការជីកផ្លូវនានានៅក្នុងរាជធានីភ្នំពេញញឹកញាប់ក្នុងការដាក់លូថ្មី ឬតបណ្ដាញខ្សែកាប ដែលលោកថាបានបង្កការរំខានអ្នកធ្វើដំណើរនៅតាមដងផ្លូវ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ

នាយករដ្ឋមន្ត្រីព្រមានដកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះបានបញ្ជាទៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅ​តែ​អនុវត្ត​តួនាទី​មិន​បាន​ល្អ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ