លោក ហ៊ុន សែន ថា​អំណាច​មិនប្រមូលផ្តុំលើ​រូប​លោក​តែ​ម្នាក់​ឯង​នោះទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​ថ្លែង​ថា​លោក​មិន​បាន​ក្តោ​បអំណាយ​ក្នុង​ដៃ​តែម្នាក់​ឯង​ហើយ​ថា​លោកក៏​​​មិនដែល​បាន​បំពាន​ការងាររបស់​​រដ្ឋមន្រ្តី​នៅក្រោម​ឱវាទនោះទេ។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មាន​ការរិះគន់​ថា​ការរុះរើគណៈរដ្ឋមន្រ្តីគឺដដែល​ដោយ​អំណាច​មកប្រមូលផ្តុំលើតែ​រូបលោក​តែ​ម្នាក់ឯង។ លោក​បាន​ច្រាន​ចោល​ការលើក​ឡើងការរិះគន់នេះ​ ដោយ​​លោក​ថា​លោក​មិន​ដែល​បំពាន​ការងារ​រដ្ឋមន្រ្តីនោះ​​​ទេ ប៉ុន្តែ​លោកថា​លោក​សូម​ឲ្យ​តែ​រដ្ឋមន្រ្តី​ធ្វើ​ទៅ​តាម​ច្បាប់ដែល​​បាន​កំណត់​។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនដែល​ទៅបំពាន​ជាមួយ​កិច្ចការ​រដ្ឋមន្រ្តីណាទេ”។ លោក​បន្តថា​រដ្ឋមន្រ្តីខ្លះ​បាន​បំពាន​សិទ្ធិ​រូប​លោក​ ក្នុង​ការ​ស្នើ​តែ​ងតាំងប្រធាន​នាយកដ្ឋាននានា​ ដោយ​​លោកថា​លោក​មិន​ដែល​បាន​បដិសេធ​នោះទេ​។

នាយករដ្ឋមន្រ្តីបដិសេធ​ថា​មិន​បាន​ទិញLikesលើហ្វេសប៊ុកនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃព្រហស្បតិ៍នេះ​ បាន​បដិសេធ​ថា​លោកមិន​បាន​ទិញLikesនៅលើ​ហ្វេសប៊ុក​នោះទេ ដោយ​លោក​បាន​រិះគន់​មេបក្ស​ប្រឆាំង​ផងដែរ។​
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ន័រតុន ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថាមានការលើកឡើង​ថា​លោក​បាន​ទិញLikesពីប្រទេស​ឥណ្ឌា តែ​លោក​ថា​លោក​មិន​បាន​ប្រើ​មធ្យោបាយ​នេះ​នោះទេ។ លោក​បន្តថា​បើមានគេចុចLikesពីបរទេស​ លោក​ថាវាជារឿងល្អ​សម្រាប់ប្រមុខរដ្ឋាភិបាល​កម្ពុជា។

នាយក​រដ្ឋមន្រ្តី​​រិះគន់​សារព័ត៌មាន​និង​អ្នក​នយោបាយ​ថានិយាយ​មិនពិត​ពីកម្ពុជា​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​កម្ពុជាពិត​និង​កម្ពុជា​លើ​បណ្តាញ​សារ​ព័ត៌មាន​ខុស​គ្នា ដោយ​លោក​បាន​រិះគន់សារព័ត៌មាន​និង​អ្នក​នយោបាយ​មួយ​ចំនួនថា​សរសេរនិង​និយាយ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះកម្ពុជា។​​ ​លោកនាយករដ្ឋមន្រ្តី​បាន​ថ្លែង​បែបនេះ​នៅ​ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មីនៅ​អាកា​ស​យាន្តដ្ឋានអន្តរជាតិភ្នំពេញ។ លោកបាន​ថ្លែង​ថារដ្ឋាភិបាល​បាន​អភិវឌ្ឍ​ប្រទេស​ជា​បន្តបន្ទាប់ រហូត​ដល់​មាន​ការ​ពង្រីកព្រលាន​យន្ត​ហោះ ​ដើម្បី​ទទួលភ្ញៀវទេសចរណ៍។ លោក​បន្ត​ថា​នេះ​ជា​កម្ពុជា​ពិត​ មិន​មែន​​នៅលើសារព័ត៌មាននោះទេ។ លោក​បាន​រិះគន់​​អ្នក​នយោបាយ​និង​សារព័ត៌មាន​មួយចំនួន​ ដែល​លោក​​ថា​​​និយាយ​អាក្រក់ពីកម្ពុជា​ខុសពីការពិត។

លោក ហ៊ុន សែន បញ្ជា​ឲ្យ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋខេត្តកំពង់ស្ពឺ២នាក់​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺអន្តរាគមន៍​ទៅ​តុលាការ​ជួយ​ឲ្យ​មាន​ការដោះលែង​ស្រ្តី២នាក់​ដែលត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃសុក្រសប្តាហ៍មុន​ ទាក់ទងនឹង​ជម្លោះ​ដីធ្លី។​ លោក ហ៊ុន សែន បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោក​នៅ​យប់ថ្ងៃ​ចន្ទនេះថា​វា​ជា”​ការ​ខកចិត្តខ្លាំងណាស់” ដែលតុលាការខេត្តកំពង់ស្ពឺចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន ដែលលោក​ថា​ទើបបានដឹងមុននេះបន្តិច។

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកនយោបាយ​ឃោសនា​លុបចោលបំណុល​​ពលរដ្ឋ​ ពេលឈ្នះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ បានបញ្ជា​​ឲ្យ​ចាប់ខ្លួន​អ្នកនយោបាយឬ​តំណាងរាស្រ្ត​ណាមួយ ​ដែល​លោកថាបាន​ឃោសនា​”នយោបាយ​បែប​ប្រជាភិថុតិនិង​បោកប្រាស់” ដោយ​ថា​ខ្លួន​នឹង​សងបំណុល ឬ​លុបចោល​បំណុលទាំងអស់ នៅពេល​ឈ្នះ​ឆ្នោត។​​ក្នុងសន្និសីទជាតិ​ស្តីពីការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា​ការឃោសនា​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​សម្រុកទៅខ្ចីលុយលុយ​​ ហើយ​ជំពាក់​វ័ណ្តក រហូត​ដល់ការរឹបអូសផ្ទះសម្បែងដីធ្លី។​ លោក​ចាត់ទុក​ការឃោសនាបែបនេះ​ជា​ការឃោសនា”ថោកទាប” និង”​បោកប្រាស់ប្រជា​ពលរដ្ឋ”។

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី រែក ពេលណា ហ៊ុន សែន ចាញ់ពេលហ្នឹង!​

ក្នុងន័យនយោបាយជាសត្យានុម័ត គ្រប់គណបក្សនយោបាយ គោលដៅចុងក្រោយរបស់ខ្លួនគឺ“ឈ្នះ” ដើម្បីទៅចាប់យកអំណាច​រដ្ឋ។ វាសំខាន់ នៅពេលឈ្នះនិងចាប់យកអំណាចរដ្ឋបានហើយ គឺយកអំណាចនោះ មកបម្រើរាស្ត្រ ទៅតាមកិច្ចសន្យានយោបាយរបស់ខ្លួនដែលបានសន្យាទៅកាន់អ្នកបោះឆ្នោត ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

លោក ហ៊ុន សែន ថា​លោក​មិន​ឯកភាព​នឹង​អ្នករិះគន់​ថា​គ្រូពេទ្យ​ខ្មែរភាគច្រើន​អាក្រក់​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បានថ្លែង​​ថា​លោក​មិន​យល់ស្រប​នឹង​ការ​លើក​ឡើង​ថា​គ្រូពេទ្យ​​ខ្មែរ​ភាគច្រើន​”អាក្រក់​” ដែល​លោក​ថ្លែង​បែបនេះសំដៅទៅ​រក​លោក​​ឧកញ៉ាគួច ម៉េងលី ដែលធ្លាប់​បាន​រិះគន់វិស័យសុខាភិបាលកម្ពុជា។​ ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ទទួល​ស្គាល់​ថា​មានពេទ្យ​មួយ​ចំនួន​តូចដែល​លោក​ថា​មិន​មានក្រមសីលធម៌ សម្តីមិនល្អនិងគិត​តែ​ពី​លុយ។ ទោះ​ជា​យ៉ាងណា ​លោកថាចំនួន​គ្រូពេទ្យ​នោះ​​មិន​ច្រើន​ដល់ថ្នាក់​៩០ឬ៩៩ភាគរយនោះទេ។ លោក​ចាត់ទុក​ការថ្លែង​រិះគន់​ថាពេទ្យ​ខ្មែរ​ភាគច្រើន​អាក្រក់​​ជា”​ការមិនអាច​ទទួល​យក​បាន”​និង”​​ការប្រមាថមួយ”​។​ លោក​បញ្ជាក់​ថា៖ “១០០ខូចដល់​៩៩ហើយ វាចប់ហើយ”។

លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក ហ៊ុន សែន បញ្ជាជាថ្មី​ឲ្យ​ពិនិត្យ​មើលទណ្ឌិ​តជាប់ទោស​ដោយ​សារប្លន់​និងគ្រឿងញៀន​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និង​ប្រធានពន្ធនាគារ​ត្រូវធ្វើការឲ្យ​បានម៉ត់ចត់ទៅ​លើ​ទណ្ឌិត​ដែលជាប់ទោស​ដោយ​សារប្លន់​និ​ងគ្រឿងញៀន មុន​ពេល​ដាក់​ឲ្យ​លោក​ចុះហត្ថលេ​ខា​​ដា​ក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស។​ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​នៅពេល​ដាក់ឈ្មោះ​​ទណ្ឌិត​ណា​ដែលត្រូវលើកលែង​ទោស លោកស្នើ​ឲ្យ​ប្រាប់​រូប​លោក​ថា​តើ​ទណ្ឌិត​ណា​ជា​​ប្រភេទចោរនិងគ្រឿងញៀន។

រដ្ឋាភិបាលដកហូតដីសម្បទានជិត១លានហិកតាយកទៅគ្រប់គ្រងវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញ ក្នុងចំណោមដីជាង២លានហិកតាដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន ព្រមានបក្ស​ប្រឆាំងកុំ​យក​សមិទ្ធផលរដ្ឋាភិបាល​មក​កេងចំណេញនយោបាយ

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ផ្ញើ​សារ​ព្រមាន​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​យក​សមិទ្ធ​ផល​ដែល​រដ្ឋា​ភិបាល​សម្រេច​បាន​ទៅ​ធ្វើ​ជា​ការ​ឃោសនា​កេង​ចំណេញ​នយោបាយ​។លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ ជា​ការ​ប្រតិកម្ម​ទៅ​នឹង​ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី២០​ ខែកុម្ភៈ​ ថា ដោយ​សារ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ទើប​រដ្ឋា​ភិបាល​ឈប់​យក​លុយ​ផ្លូវ​ជាតិ​លេខ៤​ និង​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ