ព្រះតេជព្រះគុណ ស៊ីម សោភា បានផ្តល់រង្វាន់លើកទឹកដល់សមណសិស្ស កាលពីឆ្នាំ២០២១។

ប្រាក់បៀវត្សគ្រូបង្រៀនជាឧបសគ្គក្នុងការរីកចម្រើនវិស័យអប់រំផ្នែកពុទ្ធិកសិក្សា

ការផ្ដល់ប្រាក់បៀវត្ស​តិចតួចដល់គ្រូបង្រៀន ជាកត្តាឱ្យពួកគាត់ខ្វះឆន្ទៈ និងទឹកចិត្តបង្រៀនឱ្យបានគ្រប់គ្រាន់ ហើយកំពុងធ្វើឱ្យវិស័យអប់រំពុទ្ធចក្រដើរថយក្រោយ​ ខណៈពេលសាលាពុទ្ធិកបឋមសិក្សា និងអនុវិទ្យាល័យ បានបិទទ្វារជាបន្តបន្ទាប់។

ព្រះតេជព្រះគុណ ហេង គីមឡាយ បាននិមន្តដោយថ្មើជើងចេញពីវត្តប្រាសាទរង្សី ក្នុងស្រុកពួក ខេត្តសៀមរាប ចូលដល់ទឹកដីនៃខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ២០២២។

សេរីភាព​សាសនា​អន្ដរជាតិ​លើក​ឡើង​ពី​ការរឹតបន្ដឹង​ព្រះសង្ឃ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ

នៅក្នុងរបាយការណ៍មួយស្ដីពីសេរីភាពសាសនាអន្ដរជាតិ ឆ្នាំ​២០២១ បានលើកឡើង​ពីការ​បំបិទ​សិទ្ធិ​​​​សេរី​​ភាព​​របស់​ព្រះ​សង្ឃ​​ក្នុង​​​សកម្មភាព​នយោ​បាយ​នៅកម្ពុជា​​ ខណៈ​​​កាល​ពីខែធ្នូ​​ រដ្ឋាភិបាល​​បានចេញ​​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពីសាសនា ​រឹត​ត្បិត​ព្រះសង្ឃ​មិន​ឱ្យ​ចូល​រួម​តវ៉ានយោបាយប្រឆាំង​គណបក្សណាមួយ ដែល​អាច​ប្រឈម​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារថែមទៀតផង​។

ព្រះ​តេជ​ព្រះគុណ លួន សុវ៉ាត ទ្រង់ពីមុខកម្លាំងប៉ូលិសដែលយាមកាមអំឡុងពេលតវ៉ាមួយនៅរាជធានីភ្នំពេញ ឆ្នាំ២០១៧។

សកម្មជន​ជា​ព្រះសង្ឃ​លើកឡើងថា​វប្បធម៌​តស៊ូមតិ​ត្រូវ​បាន​លុប​បំបាត់​តាម​រយៈ​ច្បាប់​សាសនា​ថ្មី

ព្រះសង្ឃ​មួយ​អង្គដែល​​ភៀស​​ព្រះកាយ​​ចេញពី​​ប្រទេសថៃកាលពីខែមុន ​ព្រះនាម​ បូរ បេត ដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រពៃណីនៃការតស៊ូមតិនិងការតវ៉ាក្នុងចំណោមព្រះសង្ឃ គឺមានតាំងពីយូរលង់ណាស់មកហើយ។

ក្រុមយុវជន និងព្រះសង្ឃ អង្គុយនិងគង់ដើម្បីរំលឹកដល់ការស្លាប់លោក កែម ឡី នៅមុខស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

សង្គមស៊ីវិល​ចាត់ទុក​ការធ្វើច្បាប់​កាត់ទោស​ព្រះសង្ឃ​ថា​ជា​ចេតនា​នយោបាយ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ដែល​រដ្ឋាភិបាលព្យាយាម​ធ្វើ​ច្បាប់​ដើម្បី​កាត់​ទោស​ព្រះ​សង្ឃដែល​​ចូល​​រួ​ម​គាំទ្រ​សកម្មភាពនយោបាយ ថាជាការរំលោភសិទ្ធិដែលត្រូវបានការពារដោយច្បាប់ ហើយរារាំងដល់ការចូលរួមជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមហ៊ុនណាហ្គាវើលជួសជុល​របង​ពុទ្ធសាសនបណ្ឌិត្យ​ ខណៈបណ្តាញព្រះសង្ឃមិនពេញចិត្ត

ក្រសួងធម្មការនិងសាសនាឲ្យ​ដឹង​ថាក្រុមហ៊ុនណាហ្គាវើលចាប់ផ្តើមជួសជុលរបងនិងគ្រោង​នឹង​សាងសង់​ក្លោង​​ទ្វារពុទ្ធសាសន​បណ្ឌិត្យ​ឡើងវិញ​តាមកិច្ចសន្យា ខណៈបណ្តាញព្រះសង្ឃតវ៉ានៅព្រឹក​ថ្ងៃ​សុក្រនេះ​ឲ្យ​មាន​​ការ​សាង​សង់របង​ជាថ្មី។ក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី២៤ ខែមីនា ក្រសួងធម្មការ​បាន​បញ្ជាក់​ថា​របងនិង​ក្លោង​ទ្វារ​ពុទ្ធ​សាសន​បណ្ឌិ​ត្យ​ប៉ែកខាងជើងដែលត្រូវបានរុះរើទាំងស្រុងនោះ ពេលនេះក្រុមហ៊ុនកំពុងជួសជុលហើយក្រុម​ហ៊ុនណា​ហ្គាវើល​ក៏​កំពុងពិភាក្សាជាមួយក្រុមហ៊ុនសាងសង់​ជំនាញដើម្បីសាងសង់ក្លោ​ងទ្វារ​តាមរចនាបទ​ដើមទាំង​ស្រុង​​​ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ