GDP ចោទរដ្ឋាភិបាលថានៅតែរក្សាទុកមន្ត្រីអសមត្ថភាពក្រោយរលំអគារ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ហៅការដែលរដ្ឋាភិបាលផ្តល់ភារកិច្ចថ្មី ដល់មន្ត្រីជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍រលំអគារសម្លាប់មនុស្សនៅខេត្តព្រះសីហនុថា ជាការរក្សាទុកមន្ត្រីអសមត្ថភាពក្នុងក្រមខណ្ឌរដ្ឋ បង្កើតជាមន្ទិលសង្ស័យដល់ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។