អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក Arend Zwartjes

រដ្ឋាភិបាល​​ការពារ​ខ្លួន​ ក្រោយ​អាមេរិក​ចោទ​ថា ក្រុមហ៊ុនចិន​លួចនាំទំនិញទៅអាមេរិកតាមរយៈកម្ពុជា

រដ្ឋាភិបាលកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់របស់ស្ថានទូតអាមេរិក ដែលថា ក្រុមហ៊ុនចិនមួយចំនួនបាននាំទំនិញរបស់ខ្លួនទៅអាមេរិក តាមរយៈកម្ពុជា ដើម្បីរួចផុតកាតព្វកិច្ចបង់ពន្ធ។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

លោក កឹម សុខា ជំរុញ​ឲ្យ​ផ្ដន្ទាទោសអ្នកជាប់ពាក់ព័ន្ធក្នុងករណីបាក់អគារចិននៅខេត្ត​ព្រះសីហនុ

​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ បានជំរុញ​ឲ្យ​ស៊ើប​អង្កេតអ្នក​ពាក់​ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​បាក់​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បាន​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ និង​រង​របួស។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

រដ្ឋាភិបាល​ផ្ដល់​ប្រាក់ ១ម៉ឺនដុល្លារដល់គ្រួសារអ្នកស្លាប់ក្នុងករណីបាក់អគារនៅព្រះសីហនុ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាពីក្រៅប្រទេសឲ្យបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារ​អ្នកស្លាប់ ក្នុងករណីបាក់សំណង់អគារ ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីម្សិលមិញ។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

អ្នក​ស្លាប់​កើន​ដល់​១៧​នាក់ និងរបួស​២៤​នាក់​ក្នុង​គ្រោះ​ថ្នាក់​បាក់អគារ​ចិន​នៅ​​ខេត្ត​ព្រះសីហនុ

មន្ត្រី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ក្រុមជួយសង្គ្រោះ បាន​ទាញ​យក​សព​បាន​ចំនួន ១៧​នាក់​ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​អគារ​មួយ​កម្ពស់ ៧​ជាន់​ បាន​រំលំ​បាក់​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក។

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ពាក់ព័ន្ធករណីបាក់អគារនៅព្រះសីហនុ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ពាក់ព័ន្ធករណីសាងសង់កម្ពស់៧ជាន់មិនមានច្បាប់អនុញ្ញាត ហើយបានបាក់នៅព្រឹកថ្ងៃសៅរ៍នេះ ដែលព័ត៌មានបឋមឱ្យដឹងថា បណ្តាលឱ្យមានអ្នកស្លាប់៣នាក់ និងរបួសមួយចំនួនទៀត។​

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មានបឋម៖ បាក់អគារនៅព្រះសីហនុស្លាប់៣របួស១០នាក់

របាយការណ៍បឋមរបស់សមត្ថកិច្ចឱ្យដឹងថា បាក់អគារកំពុងសាងសង់កម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុនៅព្រឹកថ្ងៃសៅរ៍នេះ បណ្តាលឱ្យមានអ្នកស្លាប់៣ របួស១០នាក់ និងសង្ស័យមានអ្នកនៅជាប់ក្នុងគំនរបាក់បែងនោះមួយចំនួនទៀត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ