អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅឆ្នាំ​២០២១​បាន​ធ្លាក់ចុះ បើ​ធៀប​ឆ្នាំ២០២០

ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជានាឆ្នាំ២០២១ បានធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២០។

ប៉ូលិសចរាចរណ៍ម្នាក់សម្រួលការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។

UNDP រកឃើញថា​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​និង​របួសធ្ងន់​ភាគច្រើន​ជា​យុវជន

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លើកឡើងថា ជនរងគ្រោះ​ដែល​ស្លាប់​និង​រង​របួស​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើនជា​យុវជន ​ហើយ​មូលហេតុនៃគ្រោះ​ថ្នាក់​កើត​ឡើង​ដោយសារតែពួកគេ​​​មិនបាន​​គោរព​ច្បាប់​ចរាចរណ៍ ប្រើប្រាស់​​គ្រឿងញៀ​ន និង​សេព​​​គ្រឿងស្រវឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តធុនធំមួយរអិលថយក្រោយមកបុករថយន្ត៥គ្រឿងផ្សេងទៀត ចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

៩ខែ​ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ជាង​១​ពាន់​នាក់​ស្លាប់

គ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែ ឆ្នាំ២០២១នេះ បានបណ្ដាលឱ្យមនុស្សជាង១ ០០០​នាក់​ស្លាប់ និង​ជាង២ ០០០​នាក់រង​របួស​ធ្ងន់​និង​ស្រាល​។

មនុស្ស​​ជិត​​១​​ពាន់​​នាក់​​ស្លាប់​​នៅ​​ឆមាស​​ទី​​១​​​ឆ្នាំ​​នេះ​ ខណៈ​​មន្ត្រី​​ថា​ តួ​លេខ​​​គ្រោះ​​ថ្នាក់ចរាចរណ៍ថយចុះ

មន្ត្រី​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១ពាន់​នាក់ បាន​ស្លាប់ ហើយ​ជិត ២៤០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ នៅ​ក្នុង​ឆមាសទី​១ដើម​ឆ្នាំនេះ បើទោះបី​ជា​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ក៏​ដោយ។

បទ​យកការណ៍​៖​ ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​បារម្ភ​ពី​គ្រោះថ្នាក់​បណ្តាល​មក​​ពី​រថភ្លើង​​​​ត​ភ្ជាប់​ទៅ​ព្រលាន​យន្តហោះ​ 

នៅក្នុងរយៈពេលជាងមួយខែ គេឃើញមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថភ្លើងនៅក្នុងប្រទេស​កម្ពុជាជាច្រើនករណី ជា​ពិសេស គឺខ្សែរថភ្លើងពីស្ថានីយ៍កណ្តាលទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ព្រលាន​យន្តហោះ អន្តរជាតិភ្នំពេញ ​​​ដែលទើបដាក់ដំណើរការ​កាលពីថ្ងៃទី១០ ខែមេសា ​​​ឆ្នាំ២០១៨។

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួស​កម្មការិនី​១៥​នាក់​នៅ​កំពង់ស្ពឺ

កម្មការិនី ១៥​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រថយន្ត​ដឹក​ពួកគេ បាន​ក្រឡាប់​នៅ​ព្រឹក​ថ្ងៃ​នៅ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ នេះ​ដោយ​យោង​តាម​អធិការ​នគរបាល​ស្រុក​សំរោងទង លោក ឃុត សុផល ដែល​ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី

គ្រោះ​​ថ្នាក់​​ចរាចរណ៍​​សម្លាប់​​៧​​នាក់ ជំរុញ​​ឲ្យ​​តួលេខ​​អ្នក​ស្លាប់​កើន​ដល់​៥១​នាក់​

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៧នាក់​បាន​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​១០​នាក់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពីម្សិលមិញ​នេះ​ ដែល​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​​លើ​ដង​ផ្លូវ កើន​ឡើង​ដល់​ចំនួន ៥១​នាក់​ ត្រឹម​មួយ​សប្ដាហ៍​ដើម​​ខែ​មេសា​នេះ។​ របាយការណ៍​នគរបាលចរាចរណ៍​ដែលផ្សាយ​នៅ​លើវេបសាយ​នគរបាល​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ១១លើក​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​​ពី​ម្សិល​មិញ​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ៧​​នាក់​ ខណៈ​ដែល​មនុស្ស​ចំនួន ៧​នាក់​រង​របួស​ធ្ងន់​ និង​ ៣​នាក់​ទៀត​រង​របួស​ស្រាល​។​

រថយន្ត​សង្គ្រោះ​បន្ទាន់​បុក​ម៉ូតូ​មួយ​គ្រឿង​សម្លាប់​មនុស្ស​៣​នាក់

មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា មនុស្ស ៣​នាក់ ត្រូវ​បាន​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ ដែល​បើក​បរ​បញ្ច្រាស​ទិស​នោះ បាន​បុក​ពួកគេ នៅ​លើ​ផ្លូវ​ជាតិ​លេខ ៦អា ស្ថិត​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ អធិការ​រង​នគរបាល​ស្រុក​បាធាយ លោក ស៊ុគ សូល ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង បាន​បើក​បរ​បញ្ច្រាស​ទិស មុន​នឹង​បុក​ម៉ូតូ​មួយ​គ្រឿង នៅ​ឃុំ​បាធាយ ដោយ​បាន​សម្លាប់​​អ្នក​ដំណើរ​ ៣​នាក់​នៅ​លើ​ម៉ូតូនោះ

មនុស្ស​១៦៧​នាក់​ស្លាប់​និង​ជាង​៣០០​នាក់​ទៀត​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​មីនា

យ៉ាង​ហោច​ណាស់​មនុស្ស ៥​នាក់ បាន​ស្លាប់ និង​ ១៩​នាក់​ទៀត បាន​រង​របួស​ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​ក្នុង​ខែមីនា​កន្លង​មក​នេះ កើន​ឡើង​ចំនួន ១៦៧​នាក់។​ របាយការណ៍​នគរបាល​ចរាចរណ៍​ផ្សាយ​នៅ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ១៤​ករណី បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដោយ​បាន​សម្លាប់​មនុស្ស ៥​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ១៩​នាក់​រង​របួស​ធ្ងន់​ស្រាល។

ស្លាប់​៤​នាក់​ទៀត ជំរុញ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡើង​ដល់​១២២​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​​ ៤​នាក់​បាន​ស្លាប់​ និង​ ​៣៧​នាក់ទៀត​បាន​រងរបួស​ធ្ងន់​ និងស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ជំរុញ​ឲ្យ​ចំនួន​មនុស្ស​​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រយៈ​ពេល ២៥​​ថ្ងៃ​ខែ​មីនា​នេះ កើន​ឡើង​ដល់​ចំនួន ១២២នាក់

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ