យ៉ាង​ហោច​២​នាក់​ស្លាប់ ១០​នាក់​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​បាន​ស្លាប់ ហើយ ១០​នាក់ បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា ដែល​បាន​ផ្អែកតាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍។

ស្លាប់​១១​នាក់ ​របួស​ធ្ងន់​ស្រាល​៣៨​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ម្សិល​មិញ

របាយការណ៍​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១១​នាក់ បាន​ស្លាប់ ហើយ ៣៨​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ និង​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចំ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ របាយការណ៍​នគរបាល​ជាតិ​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ២២​ករណី បាន​កើត​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១១​នាក់ ខណៈ​មនុស្ស ២៣​នាក់​ទៀត​រង​របួស​ធ្ងន់ ហើយ ១៥​នាក់​ទៀត​រង​របួស​ស្រាល។

ថ្ងៃ​ចូល​ឆ្នាំ​ចិន​ម្សិលមិញ មនុស្ស​យ៉ាង​ហោច​១១​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

តួលេខ​របស់​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១១​នាក់ បាន​ស្លាប់ ហើយ​មនុស្ស ២២​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចំ​ពេល​ដែល​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​ប្រទេស​កម្ពុជា។ តួលេខ​ដែល​ចេញ​ដោយ​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​ចរាចរណ៍ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិលមិញ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង

គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​​ឡើង​ជិត​ដល់​​៤០០​ករណី​ក្នុង​ខែ​ធ្នូ ខណៈ​តួលេខ​អ្នក​ស្លាប់​ថយ​ចុះ​

របាយការណ៍​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើន​ឡើង ៧​ភាគរយ​​នៅក្នុង​​ខែ​ធ្នូ​​កន្លង​មក​នេះ បើ​ទោះបី​ជា​ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​ក៏​ដោយ។

២៤ថ្ងៃ​ដើម​ខែ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍កើត​ឡើង​ជិត​៣០០​លើក​ កើន​១០​ភាគរយ

របាយការណ៍​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង​ជិត ៣០០​ករណី នៅក្នុង​រយៈ​ពេល ២៤​ថ្ងៃ ក្នុង​ខែ​ធ្នូ​នេះ ដោយ​បាន​កើន​ឡើង ១០​ភាគរយ បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ខែ​វិច្ឆិកា​កន្លង​មក។

រថយន្ត​ក្រុង​ធ្លាក់​ក្នុង​ជ្រោះ​សម្លាប់​អ្នក​ដំណើរ​១៤​នាក់ ១៦នាក់​ទៀត​រង​របួស

លោក​អ្នក​នាង​ជាទីមេត្រី! ងាក​ទៅ​តាម​ដាន​ព័ត៌មាន​អន្តរជាតិ​វិញ! រថយន្ត​ក្រុង​មួយ​គ្រឿង បាន​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ជម្រៅ ៦​ម៉ែត្រ​មួយនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១៤​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ១៦​នាក់​ទៀត​រង​របួស

ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ (រូបភាពពីបេឡាជាតិរបបសន្តិសុខ​សង្គម​)

កម្មករ​ជិត​១​ពាន់​នាក់​ស្លាប់ ជាង​៧ពាន់​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ

សហភាព​ការងារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ជិត ៦​ពាន់​លើក បាន​កើត​ឡើង​ទៅ​លើ​កម្មករ​​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។
នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន សហភាព​ការងារ​កម្ពុជា បាន​លើក​ឡើង​ថា បើ​តាម​របាយការណ៍​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​គាំពារ​កម្មករនិយោជិត បាន​បង្ហាញ​ថា កម្មករ​និយោជិត​មាន​គ្រោះ​ថ្នាក់ ៥៦០៩​លើក ដោយ​​បាន​សម្លាប់​កម្មករ​កម្មការិនី ១០៣​នាក់ ហើយ​កម្មករ​ ៧៤៤៧​នាក់​​ទៀត បាន​រង​របួស ក្នុង​នោះ​របួស​ធ្ងន់​មាន​ចំនួន ៩៧០​នាក់។

១៧ថ្ងៃ​ដើម​ខែ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍កើត​ឡើង​ជាង​២០០​លើក​ កើន​១៣​ភាគរយ

របាយការណ៍​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង​ជាង ២០០​លើក នៅក្នុង​រយៈ​ពេល ១៧​ថ្ងៃ ក្នុង​ខែ​ធ្នូ​នេះ ដោយ​បាន​កើន​ឡើង ១៣​ភាគរយ បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ខែ​វិច្ឆិកា​កន្លង​មក។​របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ចេញ​ផ្សាយ​ដោយ​អគ្គស្នងការនគរបាល​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បង្ហាញ​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង ២០៤លើក​នៅ​ទូទាំងប្រទេស ដោយ​បាន​សម្លាប់​មនុស្ស ៧៦​នាក់ និង​បណ្ដាល​ឲ្យ​មនុស្សចំនួន ៣៣២​នាក់​ផ្សេង​ទៀត រង​របួស។

ក្រសួង​សុខាភិបាល​បញ្ជា​ឲ្យ​យកចិត្ត​ទុក​ដាក់ព្យាបាល​អ្នក​រង​គ្រោះថ្នាក់ចរាចរណ៍ពេល​ចូលឆ្នាំខ្មែរ​

ក្រសួងសុខាភិបាលបាន​បញ្ជាឲ្យ​​ប្រធានមន្ទីរ​សុខាភិបាលរាជធានីខេត្តទាំងអស់​ធានាការ​យាម​ប្រចាំ​ការ​និ​ង​​សង្រ្គោះ​ជំងឺធ្ងន់​ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុងអំឡុងបុណ្យចូលឆ្នាំខាងមុខនេះ។​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៣ខែមីនាហើយ​វីអូឌីទើប​តែ​ទទួលបាន រដ្ឋមន្រ្តី​សុខាភិបាល​បាន​លើក​ឡើង​​ថា​​ពេល​មុន​បុណ្យ​ អំឡុងពេល​បុណ្យនិង​ក្រោយ​ពេល​បុណ្យចូលឆ្នាំខ្មែរ​ ស្ថាន​ភាព​ចរាចរណ៍​តាមផ្លូវជាតិ នឹងមានភាព​មមាញឹកហើយអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍​ដោយយថាហេតុ។ លោក​បញ្ជា​ឲ្យ​ត្រៀម​​រថយន្តសង្រ្គោះហើយ​មន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដង​ផ្លូវជាតិ ត្រូវ​រៀបចំពេទ្យយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយ​សហការជា​មួយអាជ្ញាធរមូ​លដ្ឋាននិងមន្ត្រីពាក់ព័ន្ធ។

សមត្ថ​កិច្ច​បញ្ជូន​អ្នក​បើ​ក​រថយន្ត​ធ្លាក់ទឹកបណ្តាល​ឲ្យ​មនុស្ស​៧នាក់ស្លាប់​​ ​ទៅ​តុលាការ

អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្អាង នៅព្រឹកថ្ងៃ​អង្គារនេះ បាន​​សម្រច​បញ្ជូន​អ្នក​បើក​រថយន្តទៅ​តុលាការ ករណី​​បើក​រថយន្ត​ធ្លាក់​ទឹក ​បណ្តាល​ឲ្យ​មនុស្ស​៧នាក់ស្លាប់។​កាលពីយប់ថ្ងៃអាទិត្យ​ នៅកំពង់ចម្លងព្រែក​អុងប៉ាង ស្រុកស្អាង ខេត្តកណ្តាល មាន​ហេតុការ​ណ៍បើក​រថ​យន្ត​​ធ្លាក់​ទឹក​ ក្នុងនោះមាន​ក្មេង​​៥នាក់ស្លាប់ដោយ​សារ​លង់ទឹក​នៅ​ក្នុង​រថយន្ត។ ក្រោយ​ហេតុ​ការណ៍​កើតឡើង សមត្ថកិច្ច​បាន​ឃាត់​ខ្លួនអ្នក​បើក​ឡានដែល​នៅរស់​និង​អ្នក​បើក​ទូ​ក​នៅ​កំពង់​ចម្លង​ព្រែក​អុង​ប៉ាង ដើម្បី​ធ្វើកា​រ​​សាក​សួរជុំ​វិញ​ករណី​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ