ក្រុមប្រឹក្សាកិច្ចការចិនដីគោក ដែលជាស្ថាប័នបង្កើតគោលនយោបាយរបស់តៃវ៉ាន់ កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ចិនគួរតែឃើញផ្លូវវិជ្ជមានចំពោះការសន្ទនារវាងប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមប្រឹក្សានេះ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខ្លួនអំពាវនាវទៅចិន ឲ្យប្រឈមមុខនឹងស្ថានភាពថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្វើការរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងបង្កើតមធ្យោបាយថ្មី ដែលនឹងមានប្រយោជន៍ដល់ដំណើរវិវត្តន៍នៃសន្តិភាព វិបុលភាព និងស្ថេរភាពសម្រាប់តំបន់។
កាលពីថ្ងៃម្សិលមិញនេះ លោក ត្រាំ បានជជែកតាមទូរស័ព្ទជាមួយអ្នកស្រី វ៉េន ដែលជំរុញឲ្យចិនមិនសប្បាយចិត្តនោះឡើយ៕