រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទមួយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ក្រសួង​កសិកម្ម​អំពាវនាវដល់​​កសិករកុំ​​បង្ហោះ​​ព័ត៌​មាន​​ដែល​ថា​​ក្រសួង​​មិន​ជួយ​ដោះ​ស្រា​យ​​ករណី​កសិផល​ចុះថោក

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករ​ឱ្យបញ្ឈប់ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ដែល​ថាក្រសួងមិនអើពើក្នុងការជួយដោះស្រាយករណីកសិផលចុះថោក ខណៈក្រុមការងារ​ក្រសួងបាន​ចុះ​ដោះ​ស្រាយ​បញ្ហា​​នេះជូន​កសិករនៅកន្លែងជាក់ស្តែងហើយ។

កសិករ​និង​អ្នកជំនាញ​កសិកម្ម​បារម្ភ​ពី​ការ​បន្ត​បោះបង់​មុខរបរ​ផ្នែក​កសិកម្ម​ដោយសារ​បញ្ហា​ទីផ្សារ

ប្រជាកសិករ និងអ្នកជំនាញកសិកម្ម​​មួយចំនួន បង្ហាញ​​ក្ដី​បារម្ភថា កសិករ​​កម្ពុជា​អាច​នឹងបោះប​ង់​​មុខ​​របរ​​របស់​ពួក​គេ ដោយសារតែ​បញ្ហាទីផ្សារ​ បច្ចេកទេស​ និង​ការប្រាក់ខ្ពស់។

ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងការជន់លិចដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២២។

ក្រសួងកសិកម្ម​ណែនាំ​មន្ត្រី​ថ្នាក់ក្រោម​ជួយ​កសិករ​ផលិតស្រូវ​ក្រោយ​រង​ការខូចខាត​ដោយ​បញ្ហា​ទឹកជំនន់

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ត្រីថ្នាក់ក្រោមឱ្យជួយដល់កសិករផលិតស្រូវ ក្រោយរងការខូចខាត និងការបង្កបង្កើនផលមានភាពយឺតយ៉ាវ ដោយសារបញ្ហាទឹកជំនន់។

លោក សន លីហេង ប្រជាកសិកររស់នៅភូមិសួស្ដី សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។

កសិករ​ខេត្តប៉ៃលិន​មួយចំនួន​ប្រឈម​បញ្ហាជី ថ្នាំ សាំង ឡើងថ្លៃ ខណៈ​តម្លៃ​ផលិតផល​កសិកម្ម​ធ្លាក់ចុះ

ប្រជាកសិករមួយចំនួននៅខេត្តប៉ៃលិន ស្នើឱ្យរដ្ឋាភិបាលជួយបញ្ចុះតម្លៃជី ប្រេងសាំង និងថ្នាំកសិកម្ម​ ដើម្បីធានាដល់ការផលិតរបស់ពួកគាត់ទទួលបានផលចំណេញខ្លះ មិនប្រឈមការខាតបង់បន្តទៀត ស្របពេលបច្ចុប្បន្ន តម្លៃស្វាយ និងដំឡូង តាង៉ែនឬមៀនប៉ៃលិន ជាដើមនោះ កាន់តែចុះថោកធ្វើឱ្យពលរដ្ឋជួបផលលំបាកក្នុងជីវភាពគ្រួសារ។

ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងការជន់លិចដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២២។

ដំណាំស្រូវ​ពលរដ្ឋ​រាប់រយ​ហិកតា​នៅ​ឃុំ​២​ក្នុង​ខេត្តកណ្ដាល​រង​ផល​ប៉ះពាល់​ដោយសារ​​ជំនន់​ទឹកភ្លៀង

ដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់រយហិកតា នៅឃុំសំពៅពូន និង​ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ត​កណ្ដាល បានរងការ​ខូចខាត​ដោយសារ​ជំនន់ទឹក​ភ្លៀង ដែលធ្វើឱ្យពលរដ្ឋកាន់តែរង​ប៉ះពាល់ធ្ងន់ធ្ងរដល់​ជីវភាព ស្របពេល​ទី​ផ្សារ​​ទិញ-លក់​ស្រូវនៅមានកម្រិត​ទាប។

ដង្កូវស៊ីស្រូវ

កសិករ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ករណី​ជី​កសិកម្ម​និង​ប្រេងសាំង​ឡើងថ្លៃ​

កសិករធ្វើស្រែនិងដាំបន្លែ​នៅបណ្ដាខេត្តមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍​បញ្ចុះតម្លៃជីកសិកម្មនិងប្រេងសាំង ខណៈ​​ពួកគាត់បារម្ភថា ប្រសិនបើតម្លៃជីនិងប្រេងសាំងឡើងថ្លៃឥតឈប់ឈរទៀត ពលរដ្ឋអាចនឹងអាចជំពាក់បំណុលចិនវ័ណ្ឌក និងមិនមានកម្លាំងចិត្តប្រកប​របរ​កសិកម្មទៀតឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ