កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលការធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូលេខ២៦៨A ​កំពុងលិចលង់ដោយជំនន់ទឹកភ្លៀងចំនួន០២កន្លែង (ភ្នំស្រុក ព្រៃមាន់ និងភ្នំស្រុកទៅអាងទឹកត្រពាំងថ្ម) ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងផ្លូវ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួង​អំពាវនាវ​ដល់​អាជ្ញាធរ​និង​ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​ប្រុង​ប្រយ័ត្ន​ជំនន់​ទឹកភ្លៀង​ដែល​ធ្វើ​ឱ្យ​ទឹក​ទន្លេមេគង្គ​កើនឡើង

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅអាជ្ញាធរដែនដី និងពលរដ្ឋនៅតាមបណ្ដា​ខេត្តមួយ​ចំនួន​ ប្រុង​ប្រយ័ត្នចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀង​​ ដោយ​​សារ​ភ្លៀង​​នឹង​​បន្ត​​ធ្លាក់​​ច្រើននៅ​តំបន់​ផ្ទៃរងទឹកភ្លៀង​នៃ​អាង​ទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេ​មាន​ការ​​​កើន​ឡើង​​វិញ​​ជា​បន្ត​​បន្ទាប់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ និងបន្តចុះពិនិត្យស្ថានភាពទឹក តាមបណ្ដាឃុំតាមដងស្ទឹងមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​ជិត​១៦០គ្រួសារ​និង​ដំណាំ​ជាង​២ពាន់ហិកតា​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យ

យ៉ាងហោចណាស់ ពលរដ្ឋ​ជាង១០​គ្រួសារ​ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងពលរដ្ឋជាង១៥០គ្រួសារទៀ​ត​ ព្រមទាំងដំណាំស្រូវមួយចំនួន បាន​រងផលប៉ះពាល់​​​ដោយ​សារ​ជំនន់​ទឹក​ភ្លៀងនៅឃុំចំនួន​៤ ក្នុងស្រុក​មង្គល​​បូរី ខេត្តបន្ទាយ​មានជ័យ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

កម្រិត​កម្ពស់​ទឹក​ស្ទឹងព្រែកត្នោត​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ

គម្រោងបង្ការទឹកជំនន់សម្រេចបាន ៧០% ជុំវិញទីតាំងសំខាន់ៗដែលបានជន់លិចក្នុងរាជធានីភ្នំពេញរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈប្រជាពលរដ្ឋនៅជុំវិញស្ទឹងព្រែកត្នោតនៅតែប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងរដូវនេះ ស្របពេលកម្ពស់ទឹកកើនឡើង។​​​​

កម្លាំងអន្តរាគមន៍សហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

អនុភូមិ​មួយរូប​ផ្ដល់​ទីលំនៅ​បណ្ដោះ​អាសន្ន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

អនុប្រធានភូមិមួយរូបបានផ្ដល់ទីតាំងស្នាក់នៅបណ្ដោះអាសន្នដល់គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានជន់លិចដំណាំ និងផ្ទះសម្បែង។

កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​៧ថ្ងៃ​បន្ថែមទៀត ខណៈ​ខេត្ត​ជាប់ព្រំដែនថៃ​ខ្លះ​កំពុង​ប្រឈម​ការជន់លិច

ក្រសួង​ធនធានទឹក និងឧតុនិយម អំពាវនាវដល់​ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាស​ធាតុ ដោយថា​កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ខណៈបណ្ដាខេត្តមួយចំនួននៅជាប់ព្រំដែនប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់។

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​​ចំនួន​១២

អាជ្ញាធរ​ឧតុនិយមកម្ពុជា បាន​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ១២ នៅ​តំបន់​ទំនាប​កណ្ដាល និង​ឆ្នេរ​សមុទ្រ ឲ្យប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង ដែល​អាច​កើត​មាន ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​បំណាច់​ខែ​តុលា​នេះ។
ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ដាច់​ខែ​តុលា​នេះ ខេត្ត​កំពង់ស្ពឺ កណ្ដាល កំពត តាកែវ ស្វាយរៀង កំពង់ឆ្នាំង ត្បូងឃ្មុំ ក្រចេះ កំពង់ចាម និងខេត្ត​ព្រៃវែង នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​បង្គួរ​ទៅ​ច្រើន ខណៈ​ដែល​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន។ ក្រសួង​បន្ថែម​ថា នេះ​ក៏​ដោយសារ​តែ​ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ