អតីត​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ ផ្ដល់បទសម្ភាសដល់អ្នកកាសែតអំពីសវនាការរឿងក្ដីលោក កឹម សុខា ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

អ្នក​ឃ្លាំ​មើល​ថា​ ប្រព័ន្ធ​ច្បាប់​មិន​ឯករាជ្យ​រារាំង​ដល់​យន្តការ​ប្តូរ​មេដឹកនាំ​តាម​បែប​ប្រជា​ធិបតេយ្យ

អ្នកឃ្លាំមើលមួយចំនួនយល់ថា ច្បាប់ដែលរដ្ឋាភិបាលឯកប​ក្សបានបង្កើតឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ បាន​ផ្តល់អំណាចទៅឱ្យក្រសួងយុត្តិធម៌ជ្រៀតជ្រែកកិច្ចការតុលាការ មិន​អនុលោមទៅតាមរដ្ឋធម្មនុញ្ញ រារាំង​ដល់​ការផ្លាស់ប្តូរមេដឹ​កនាំតា​មយន្តការប្រជាធិបតេយ្យ។

ខេត្តកែប នឹងចាប់ផ្តើមដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងជាផ្លូវការ

ខេត្តកែប ប្រកាសចាប់ផ្តើមមានសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់ខ្លួនជាផ្លូវការ ដោយគ្រោង​ដំណើរការចាប់ពីថ្ងៃសុក្រក្នុងសប្តាហ៍នេះ។

សមត្ថកិច្ច​ខេត្ត​រតនគិរី​ចាប់​ខ្លួន​សកម្ម​ជន​ដីធ្លី​​និង​បរិស្ថាន​​​​ម្នាក់​ដោយ​មិន​​​បញ្ជាក់​មូលហេតុ​

មេធាវីការពារក្តីឱ្យសកម្មជនបរិស្ថាននិងដីធ្លីមួយរូបនៅខេត្តរតនគិរី បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនកូនក្តីរបស់​ខ្លួនឈ្មោះ ឆន ផល្លា នៅព្រឹកថ្ងៃចន្ទនេះ ដោយមិនបានបង្ហាញដីកាចាប់ខ្លួននិងបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក​ ហ៊ុន សែន​ ស្នើ​ឱ្យ​តុលាការ​​បញ្ឈប់​ដីកា​ចាប់​ខ្លួន​​លោក​បណ្ឌិត​ សេង សារី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​តុលាការ​ពិចារណា​​ទម្លាក់ចោលការចោទប្រកាន់​ទៅលើអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ដោយថា ការ​អត្ថាធិប្បាយ​បែប​​វិភាគ​របស់​បណ្ឌិត​រូបនេះជាការវិភាគ​បែបសេណារីយ៉ូ មិនមែនគាំទ្រគំនិត​បង្កើតរដ្ឋាភិបាល​បង្រួប​​បង្រួម​ជាតិដែលផ្តួចផ្តើមដោយអតីតមេដឹកនាំបក្សប្រឆាំងនោះទេ។

លោក​ ហ៊ុន សែន​ ថា​បក្ស​កាន់​អំណាច​មាន​លទ្ធភាព​​កែ​រដ្ឋ​ធម្មនុញ្ញ​ការពារ​មេ​ដឹកនាំ​កំពូល​ពេល​អស់​អំណាច​

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បានព្រមានចំពោះមេដឹកនាំកំពូលរបស់​អតីតគណបក្សប្រឆាំង​ថា គណបក្ស​​​ប្រជា​​ជន​​​កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការបង្កើតច្បាប់ ដើម្បីការពារមេដឹកនាំជាន់ខ្ពស់​របស់​​​រដ្ឋាភិ​​បាលពេលអស់អំណាច ហើយរឹតតែធ្វើបានទៅទៀតនោះ គឺអាចមានសមត្ថភាពក្នុងការបង្កើត​​បញ្ញត្តិ​​​បន្ថែម​ទៀតដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលថែមទៀតផង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ