តុលាការ​​បើក​​សវនាការ​​សំណុំរឿង​ចោទ​ប្រកាន់​លោក សម រង្ស៊ី ចុះ​កិច្ចព្រម​ព្រៀង​​កាត់​​ខេត្ត​កម្ពុជា​​នៅ​ភាគឦសាន​ចំនួន​៤​​​ ឱ្យ​​ជនជាតិ​​​ម៉ុងតា​ញ៉ា

សាលា​ដំបូងរាជធានីភ្នំពេញ បានបើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក សម រង្ស៊ី ក្រោម​បទចោទ​ប្រកាន់ «ប៉ុនប៉ង​ប្រគល់​ឱ្យរដ្ឋ​បរទេស​» ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​កាត់ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត ប្រគល់​ឱ្យជនជាតិ​ដើម​ភាគតិច​​ម៉ុងតាញ៉ា​ដើម្បី​រស់នៅ​។

ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។

ក្រសួង​នឹង​តាមដាន​មន្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ក្រោយ​រកឃើញ​អ្នកខ្លះ​កន្លះឆ្នាំ​មិនទាន់​ទៅ​កន្លែង​ធ្វើការ​ម្ដង

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ក្រសួងនឹង​តាមដានចំពោះមន្ត្រីក្របខណ្ឌប្រព័ន្ធយុត្តិធម៌​ចាប់តាំងពីឆ្នាំ២០២២តទៅ ក្រោយ​រកឃើញថាមានមន្ត្រីខ្លះទៅធ្វើការតែ១ថ្ងៃក្នុង១ខែ ហើយមន្ត្រីខ្លះទៀតរហូតដល់កន្លះឆ្នាំមិនទាន់ទៅកន្លែងធ្វើការម្ដងផងក៏មាន។

រូបលោក អាឡិច

សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក អាឡិច នៅ​សប្ដាហ៍​ក្រោយ​

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដីឱ្យស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ក្រោមការចោទប្រកាន់ពីបទ «សមគំនិតញុះញង់» ទៅថ្ងៃទី១២ ខែវិច្ឆិកាវិញ​ បន្ទាប់ពីតុលាការបានបើកសវនាការនៅព្រឹកមិញនេះ។

ភរិយានិងសាច់ញាតិរបស់អតីតសកម្មជនបក្សសង្គ្រោះជាតិ ប្រមូលផ្ដុំតវ៉ាទាមទារឱ្យដោះលែងស្វាមីនិងសាច់ញាតិដែលកំពុងជាប់ឃុំ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកឃ្លាំមើល​ជំរុញ​កម្ពុជា​ទទួល​យក​អនុសាសន៍​របស់​ក្រុម​សិទ្ធិ​មនុស្ស UN លើ​ការ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស

អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំរុញឱ្យ​រដ្ឋាភិបាលទទួលយកនូវការលើកឡើងរបស់​ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងធ្វើការ​​កែលម្អ​ស្ថានភាព​សិទ្ធិ​មនុស្សនិ​​ង​ប្រព័ន្ធតុលាការ​​​​ឡើង​​វិញ ដើម្បីចៀសផុតពីការរិះគន់ឬការ​ចាត់​វិធាន​ការ​ជាក់​ស្ដែង​​ណា​មួយ​ពី​សហ​គមន៍​អន្តរ​ជាតិ។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃជំនុំជម្រះអតីតសកម្មជនបក្សសង្គ្រោះជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សង្គម​ស៊ីវិល​ថា អ្នកជាប់ឃុំ​ក្នុង​បទល្មើស​គ្រឿងញៀន​ខ្លះ​មាន​សំណាង​ជាង​សកម្មជន​ដីធ្លី

ក្រុមអង្គការសង្គមស៊ីវិល ជំរុញទៅក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល​ឱ្យអនុវត្តច្បាប់ការឃុំខ្លួនសកម្មជន​សង្គម និងឧកញ៉ាមួយចំនួន ឱ្យស្មើភាពគ្នា ខណៈអង្គការសង្គមស៊ីវិល​សង្កេតឃើញថា ការអនុវត្តច្បាប់កន្លងមកមិនស្មើភាពគ្នា។

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

សង្គម​ស៊ីវិល​ស្នើ​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​នា​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

អង្គការសង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាននិងអ្នកការពារសិទិ្ធមនុស្សឱ្យមានសេរីភាពវិញ ខណៈពួកគេកំពុង​ជាប់ពន្ធនាគារក្នុងស្ថានភាពចង្អៀតណែន​។

រថយន្តពន្ធនាគារដឹកកុមារា កាក់ សុវណ្ណច្ឆ័យ ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

តុលាការ​បដិសេធ​សំណើ​មេធាវី​សុំ​គ្រូពេទ្យ​ជំនាញ​អូទីហ្សឹម​ចូលរួម​សវនាការ​កុមារា​ កាក់ សុវណ្ណច្ឆ័យ

​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់មេធាវីកុមារា កាក់ សុវណ្ណច្ឆ័យ ដែលស្នើសុំឱ្យមានគ្រូពេទ្យជំនាញ​ចូលរួមសវនាការ ដើម្បីពិនិត្យស្ថានភាពកូនក្ដី ខណៈម្ដាយកុមាររូបនេះបានអះអាងថា កូនប្រុសរបស់ខ្លួនមានជំងឺអូទី​ហ្សឹមប្រចាំកាយ។

លោក ឡាយ វណ្ណៈ កាលពីពេលកន្លងទៅ។

តុលាការ​កំពូល​លើក​ពេល​សវនាការ​ជា​លើក​ទី​៣​លើ​សំណុំ​រឿង​អតីត​អភិបាល​ខេត្ត​តាកែវ

តុលាការកំពូល នៅថ្ងៃនេះ លើកពេលសវនាការជាលើកទី៣ លើសំណុំរឿងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោក ក្រោមបទចោទឃាតកម្ម​លើស្ត្រីមួយរូបកាលពីដើមឆ្នាំ២០១៨។

លោក ចាន់ ធឿន សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ផ្ដល់ឱ្យ)

សកម្មជន​ព្រៃឡង់​ម្នាក់​ខកចិត្ត​ដែល​តុលាការ​លើក​ពេល​ប្រកាស​សាលក្រម

សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បង្ហាញការខកចិត្តនិងចាត់ទុកការលើក​ពេលប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ ថាបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់​លោក ត្បិតសំណុំរឿងនេះបានពន្យារ២​លើករួចមកហើយ បើគិតទាំងក្នុងដំណាក់កាលសវនាការ ខណៈលោកកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​​សកម្មជន​ខ្មែរ​ថាវរៈ​និង​សកម្មជន​សិទ្ធិ​មនុស្ស

សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមលើ​ក្រុមយុវជនខ្មែរថាវរៈ និងសមាគម​សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ