ក្រសួងធនធានទឹកនិងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពិសេសអ្នករស់នៅតំបន់ឆ្នេរសមុទ្រចំពោះការប្រែប្រួលអាកាសធាតុហើយមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែសីហា។
សេចក្តីប្រកាសចេញផ្សាយនៅថ្ងៃនេះក្រសួងបានឲ្យដឹងថានៅតំបន់មាត់សមុទ្រចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥មានភ្លៀងនិងខ្យល់បក់បោកខ្លាំង។ ចំនែកនៅតំបន់វាលទំនានិងខ្ពង់រាបមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យម។
ក្រសួងក៏បានអំពាវនាវឲ្យសាធារណជនពិសេសភ្ញៀវទេសចរនិងអ្នកនេសាទទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕