ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលស្គាល់ការរំលោភសិទ្ធិមនុស្សកាលពីអតីតកាល

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី ហើយលោកប្តេជ្ញាថានឹងទប់​ស្កាត់ការរំលោភសិទ្ធិមនុស្សបែបនេះមិនឱ្យកើតឡើងជាថ្មីទៀត​ឡើយ។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ពិភាក្សា​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​ជាមួយ​អគ្គស្នងការ​នគរបាលជាតិ​កម្ពុជា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេ​​ស៊ី បានពិភាក្សាអំពីករណី​ប្រតិបត្តិការឆបោក​​ដែល​​ពលរដ្ឋ​ឥណ្ឌូនេស៊ីបាន​​ចាញ់​បោក នៅក្នុង​​ជំនួប​​ជាមួយ​អគ្គស្នងការនគរបាលជាតិកម្ពុជា ហើយ​ក៏បានជួបជាមួយ​ពលរដ្ឋឥណ្ឌូនេស៊ីរាប់សិបនាក់​ដែលត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកក្នុងខេត្តព្រះសីហនុ​ផង​ដែរ។

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ចំនួន​៦២នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឆបោក​នៅ​ខេត្តព្រះសីហនុ

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី ឱ្យដឹងថា ស្ថាន​ទូត​ឥណ្ឌូនេស៊ី​បាន​ជួយ​សង្គ្រោះពល​រដ្ឋ​របស់​ខ្លួន​ចំនួន៦២នាក់ពីកន្លែង​ឃុំខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅខេត្តព្រះសីហនុ កាល​ពីចុង​សប្ដាហ៍កន្លងទៅនេះ។

ជនជាតិ​ឥណ្ឌូនេស៊ី​៥៣នាក់​ត្រូវ​បាន​ឃុំខ្លួននៅទីកន្លែងឧស្សាហកម្មឆបោក

ទស្សនាវដ្ដី ឥណ្ឌូនេស៊ី Tempo បានរាយការណ៍ថា ស្ថានទូតឥណ្ឌូនេស៊ីបានអំពាវនាវឱ្យនគរបាលកម្ពុជាជួយសង្គ្រោះជនជាតិរបស់ខ្លួនចំនួន៥៣នាក់ ដែលស្ថានទូតមួយនេះជឿថា កំពុងជាប់ឃុំនៅទីកន្លែងឧស្សាហកម្មឆបោកក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការកើនឡើងយ៉ាងខ្លាំងនៃជនរងគ្រោះ​នៅឆ្នាំនេះ។

នូវែលសេឡង់ បង្កើនកិច្ចការពារតាមព្រំដែនពីការឆ្លងជំងឺអុតក្តាម

ប្រទេសនូវែលសេឡង់ បានឱ្យដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា ខ្លួនបាន​បង្កើន​វិធាន​ការ​ការ​ពារ​ការ​ឆ្លងរាល​ដាលនៃជំងឺអុតក្តាម (FMD) ចូលមកក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីជំងឺនេះកាលពីពេលថ្មីៗត្រូវបានប្រទះឃើញមានវត្តមាននៅក្នុងតំបន់ទេសចរណ៍កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ