ទិដ្ឋភាពនៅតាមដងវិថីក្នុងទីក្រុងនៃប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅ។

អ្នក​វិភាគ​៖​ ចិន​ព្យាយាម​ពង្រីក​ឥទ្ធិពល​និង​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​មីយ៉ាន់ម៉ា

ខណៈ​ប្រទេសមីយ៉ាន់ម៉ាជួបប្រទះបញ្ហាអសន្ដិសុខ ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងនិងឆ្លៀតយកឱកាសនេះ ដើម្បីទទួលបានឥទ្ធិពលកាន់តែខ្លាំងឡើង​លើប្រទេសដែ​ល​ស្ថិតនៅក្នុងភាពចលាចលមួយនេះ។

UN គ្រោង​បញ្ជូន​មន្ត្រី​ទៅ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា

ស្ថាប័ន​សិទ្ធិ​មនុស្ស​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឯកភាព​ថា នឹង​បញ្ជូន​មន្ត្រី​អន្តរជាតិ​ទៅ​ស៊ើប​អង្កេត​​លើ​ការ​កាប់​សម្លាប់ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​ភូមា ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ឃីន

ក្រុម​អ្នក​កាទូត​ថា ចិន និង​រុស្ស៊ី​រាំង​ខ្ទប់​មិន​ឲ្យ UN ចេញ​សេចក្ដី​ថ្លែងការណ៍​បរិហារ​អំពើ​ហិង្សា​នៅ​ភូមា

ប្រទេស​ចិន ដែល​គាំ​ទ្រ​ដោយ​រុស្ស៊ី បាន​រាំង​ខ្ទប់​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ស្ថាប័ន​ដែល​មាន​ប្រទេស​១៥​ជា​សមាជិក​នេះ បាន​ជួប​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នៅ​រដ្ឋ​រ៉ាក់ឃីន ជា​ទីដែល​យោធា​ភូមា​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​ខាង​សន្តិសុខ

ភូមា​ហាម​ឃាត់​សង្ឃ​មួយ​អង្គ​មិន​ឲ្យ​សម្ដែង​ធម៌​ប្រឆាំង​នឹង​ក្រុម​ជន​ជាតិ​ភាគ​តិច​មូស្លីម

ព្រះ​សង្ឃ​ភូមា​មួយ​អង្គ​ដែល​ល្បី​ល្បាញ​ខាង​ទេសនា​ប្រឆាំង​នឹង​​ជន​មូស្លីម ត្រូវ​បាន​គណៈ​គ្រប់​គ្រង​សង្ឃ​​​ប្រទេស​នេះ ហាម​ឃាត់​មិន​ឲ្យ​សម្ដែង​ធម៌​ទេសនា​រយៈ​ពេល​មួយ​ឆ្នាំ ដែល​នេះ​ប្រៀប​បី​ដូច​ទៅ​នឹង​ការ​ទះ​កំផ្លៀង​នៅ​លើ​បុរស​ម្នាក់ ដែល​តែង​តែ​ជំរុញ​ឲ្យ​មាន​ភាព​តាន​តឹង​ផ្នែក​សាសនា​នៅ​ក្នុង​ប្រទេស​។

ម៉ាឡេស៊ី​ប្រាប់​ភូមា​ថា ឆ្អែត​ចិត្ត​នឹង​បញ្ហា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅ​ថ្ងៃ​នេះ បាន​ផ្ញើ​សារ​ធ្ងន់ៗ​ទៅ​កាន់​មេដឹកនាំ​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី និង​រដ្ឋាភិបាល​របស់​អ្នក​ស្រី ចំពោះ​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា។

ម៉ាឡេស៊ី​បន្ត​រិះគន់​ភូមា​ជុំ​វិញ​បញ្ហា​សិទ្ធិ​ជន​ជាតិ​​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា

ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​នេះ​ បន្ត​លើក​យក​បញ្ហា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ដែលនាំ​ឲ្យ​ម៉ាឡេស៊ី​នៅ​តែ​ជា​ប្រទេស​នាំ​មុខ​គេ ក្នុង​ការ​រិះគន់​ទៅ​លើ​ប្រទេស​ភូមា ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ឃីន

ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​គ្រោង​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្ថានទូត​ភូមា

អាជ្ញាធរ​​ឥណ្ឌូនេស៊ី បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ម្នាក់ និង​រឹប​អូស​បាន​សម្ភារៈ​ផលិត​គ្រាប់​បែក​ក្នុង​បរិមាណ​ដ៏​ធំ​មួយ ដែល​ជន​សង្ស័យ​រូប​នោះ​មាន​ផែនការ​ប្រើ​ប្រាស់​សម្រាប់​វាយ​ប្រហារ​ទៅ​លើ​អគារ​រដ្ឋាភិបាល និង​ស្ថានទូត​ភូមា​នៅ​ឥណ្ឌូនេស៊ី​នៅ​ខែ​ក្រោយ។

ជន​មូស្លីម​នៅ​អាស៊ី​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ភូមា​ជុំ​វិញ​អំពើ​ហិង្សា​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ក្រុម​បាតុករ​មូស្លីម​ពោរ​ពេញ​ទៅ​ដោយ​កំហឹង បាន​ចុះ​ផ្លូវ​តវ៉ា​នៅ​តាម​បណ្ដា​ទីក្រុង​នានា ចាប់​ពី​ទីក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី រហូត​ដល់​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស ដើម្បី​បរិហារ​ចំពោះ​ប្រទេស​ភូមា ជុំ​វិញ​ការ​ចោទ​ថា បាន​សម្លាប់ និង​រំលោភ​​ដោយ​មិន​រើស​មុខ ទៅ​លើ​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ឃីន។

អ្នកស្រីស៊ូជី​ជំរុញ​មេដឹកនាំ​ធុរកិច្ច​ចូល​រួម​ជំរុញ​កំណើន​សេដ្ឋកិច្ច

ទីប្រឹក្សា​រដ្ឋ​ភូមា អ្នក​ស្រី អ៊ុងសាន ស៊ូជី បាន​ថ្លែង​ថា សេដ្ឋកិច្ច​ភូមា​នឹង​កើន​ឡើង​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ ចាប់​តាំង​ពី​រដ្ឋាភិបាល​អ្នកស្រី ឡើង​កាន់​អំណាច​កាល​ពី​ខែ​មីនា​កន្លង​មក ហើយ​អ្នក​ស្រី បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​សហ​ការ​ពី​សហគមន៍​ធុរកិច្ច។

ភូមា​ចោទ​ក្រុម​អ៊ីស្លាម​ថា​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នៅ​រដ្ឋ​រ៉ាក់ឃីន

រដ្ឋាភិបាល​ភូមា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​និយាយ​ថា ក្រុម​ដែល​យក​លំនាំ​តាម​ក្រុម​បះបោរ​អ៊ីស្លាម គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​នៅ​តាម​ព្រំដែន នៅ​រដ្ឋ​រ៉ាក់ឃីន ខណៈ​ក្រុម​មន្ត្រី​និយាយ​ថា ពួកគេ​បារម្ភ​ខ្លាច​កើត​មាន​ការ​បះបោរ​ជា​ថ្មី​ពី​សំណាក់​ក្រុម​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ