ប្រព័ន្ធការពារមីស៊ីល Patriot ត្រូវបានគេឃើញនៅអាកាសយានដ្ឋាន Sliac ក្នុងទីក្រុង Sliac ជិត Zvolen ប្រទេស Slovakia ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

រុស្ស៊ីថា​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក នឹង​ក្លាយ​ជា​គោលដៅ​ស្របច្បាប់​សម្រាប់​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

វិមានក្រឹមឡាំង បានលើកឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រព័ន្ធ​ការ​ពារ​មីស៊ីល Patriot របស់​អាមេរិក​ នឹង​​ក្លាយ​ជាគោ​ល​ដៅស្រប​ច្បាប់​សម្រាប់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីលើអ៊ុយក្រែន ប្រសិន​បើអាមេ​រិក​ហ៊ាន​បញ្ជូន​ប្រព័ន្ធ​ការ​ពារ​មីស៊ីលប្រភេទនេះទៅកាន់ទីក្រុងកៀវ (Kyiv)។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

មេដឹកនាំ​កូរ៉េខាងជើង​ថា​នឹង​ពង្រឹង​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឱ្យ​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក

មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យខ្លាំងជាងគេនៅលើពិភពលោក ខណៈលោកបានស្ងើចសរសើរមន្ត្រីយោធារាប់សិបនាក់ដែលបានចូលរួមក្នុងការបាញ់ម៉ីស៊ីលផ្លោងនាពេលថ្មីៗនេះ។

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបាញ់បង្ហោះ នៅក្នុងរូបថតដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA)។

ក្រុមប្រទេស G7 ស្នើ UN ឱ្យ​ចាត់​វិធានការ​ឆ្លើយតប​ចំពោះ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង

រដ្ឋមន្ត្រី​ការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិល​មិញ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហប្រជាជាតិ (UN) ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​សំខាន់ៗ​នានា ដើម្បីឆ្លើយ​តប​ទៅ​នឹង​កា​រ​បាញ់​មីស៊ីលបាលីស្ទីក​អន្តរទ្វីប (ICBM) ចុងក្រោយបង្អស់​ ដោយ​ប្រទេស​កូរ៉េខាង​ជើង។

កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ចូល​សមុទ្រ

យោធា​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​ចូល​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដែល​នេះ​គឺ​ការ​បាញ់​សាក​ល្បង​លើក​ដំបូង​ធ្វើ​ឡើង​ដោយ​រដ្ឋ​ឯកោ​មួយ​នេះ គិត​ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​ជា​ផ្លូវការ។

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ក្រោយ​សាក​ល្បង​គ្រាប់​មីស៊ីល

រដ្ឋ​បាល​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​ប្រទេស​នេះ បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​បាលីស្ទីក​នា​ពេល​ថ្មីៗ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន BBC។

អតីត​ប្រមុខ UN លោក បាន គីមូន ថ្លែង​ការពារ​ការដាក់​ពង្រាយ​ខែល​ប្រឆាំង​មីស៊ីល​នៅ​ឧបទ្វីប​កូរ៉េ

អតីត​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​ដាក់​ពង្រាយ​ខែល​ការពារ​មី​សុីល​​របស់​អាមេរិក​នៅ​ឧប​ទ្វីប​កូរ៉េ គឺ​ជា​រឿង​ត្រឹម​ត្រូវ

អាមេរិក បារាំង និង​អង់គ្លេស​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង

សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​បារាំង បាន​ជំរុញ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី ទៅ​លើ​កូរ៉េ​ខាង​ជើង ជុំ​វិញ​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរដ៏​ធំ​បំផុត និង​លើក​ទី ៥ របស់​ប្រទេស​នេះ ខណៈ​ដែល​ក្រុម​ប្រឹក្សា​មួយ​នេះ បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​របស់​ក្រុង​ព្យុងយ៉ាង។ នេះ​ដោយ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ