អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ក្រោយ​សាក​ល្បង​គ្រាប់​មីស៊ីល

ការ​សាកល្បងគ្រាប់មីស៊ីល​(រូបភាពពី​សារព័ត៌មាន​ BBC News)

រដ្ឋ​បាល​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​ប្រទេស​នេះ បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​បាលីស្ទីក​នា​ពេល​ថ្មីៗ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន BBC។

បើ​តាម BBC ដដែល ទណ្ឌកម្ម​នេះ បាន​ដៅ​ទៅ​លើ​មនុស្ស ១៣​នាក់ និង​ក្រុមហ៊ុន​ចំនួន ១២ ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​​នៅ​ក្នុង​ប្រទេស​ចិន លីបង់ និង​ប្រទេស​អារ៉ាប់​រួម​ផង​ដែរ។

លោក ត្រាំ បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា អ៊ីរ៉ង់​កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង ពួកគេ​មិន​អរគុណ​ចំពោះ​ទឹក​ចិត្ត​ល្អ​របស់​ប្រធានាធិបតី អូបាម៉ា ដែល​បាន​ធ្វើ​ទៅ​លើ​ពួកគេ​នោះ​ទេ។ ប៉ុន្តែ មិន​រូប​លោក​នោះ​ឡើយ។

អ៊ីរ៉ង់​បាន​ចាត់​ទុក​ការ​គំរាម​ពី​បុគ្គល​គ្មាន​បទ​ពិសោធន៍​ម្នាក់​ថា​ជា​រឿង​ឥត​ប្រយោជន៍ ដោយ​​សន្យា​ដាក់​ចេញ​នូវ​វិធានការ​​នានា​ទាក់​ទង​នឹង​ប្រទេស​ទាំង​ពីរ។

ប្រមុខ​ទណ្ឌកម្ម​ស្ដី​ទី​នៃ​ក្រសួង​រតនាគារ​អាមេរិក លោក John Smith បាន​រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​បន្ត​គាំ​ទ្រ​ដល់​ក្រុម​ភេរវកម្ម​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់ និង​ការ​អភិវឌ្ឍ​កម្មវិធី​គ្រាប់​មីស៊ីល​របស់​ប្រទេស​នេះ បាន​បង្ក​ការ​គំរាម​កំហែង​ដល់​តំបន់ ប្រទេស​ជា​ដៃ​គូ​អាមេរិក​នៅ​លើ​ពិភព​លោក និង​គំរាម​កំហែង​ដល់​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ