ម៉ាឡេស៊ី​នឹង​ចេញ​ដី​កា​ចាប់​ខ្លួន​អ្នក​កាទូត​កូរ៉េ​ខាង​ជើង​ម្នាក់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក គីម ជុងណាម

ប្រទេស​​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​កាទូត​កូរ៉េ​ខាង​ជើង​ម្នាក់ យក​មក​សួរ​ចម្លើយ ជុំ​វិញ​ករណី​ឃាតកម្ម​លើ​លោក គីម ជុងណាម ប្រសិន​បើ​អ្នក​កាទូត​រូប​នេះ មិន​សហការ​ជាមួយ​ប៉ូលិស​ដោយ​ស្ម័គ្រ​ចិត្ត​ទេ​នោះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ម៉ាឡេស៊ី​វាយ​បក​ទៅ​លើ​ការ​រិះគន់​របស់​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ជុំ​វិញ​ឃាតកម្ម​លើ​លោក គីម ជុងណាម

រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក អានីហ្វាហ៍ អាម៉ាន់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ហៅ​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ថា ជា​មនុស្ស​រវើ​រវាយ ដែល​បាន​ចោទ​ប្រកាន់​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី បន្ទាប់​ពី​កើត​មាន​ឃាតកម្ម​ទៅ​លើ​បុរស​ម្នាក់ ដែល​គេ​ជឿ​ថា ជា​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន

ម៉ាឡេស៊ី​បន្ត​រិះគន់​ភូមា​ជុំ​វិញ​បញ្ហា​សិទ្ធិ​ជន​ជាតិ​​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា

ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​នេះ​ បន្ត​លើក​យក​បញ្ហា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ដែលនាំ​ឲ្យ​ម៉ាឡេស៊ី​នៅ​តែ​ជា​ប្រទេស​នាំ​មុខ​គេ ក្នុង​ការ​រិះគន់​ទៅ​លើ​ប្រទេស​ភូមា ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ឃីន

ការតវ៉ាបណ្តេញ​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីពីតំណែងនៅតែបន្ត​ទោះមេដឹកនាំបាតុកម្មត្រូវចាប់ខ្លួន

ពលរដ្ឋម៉ាឡេស៊ីរាប់ពាន់នាក់ ប្រមូលផ្តុំនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យលោក ណាជីប រ៉ាហ្សាក់​ចុះចេញពីតំណែង ដោយពួកគេចោទថា នាយករដ្ឋមន្ត្រី​រូបនេះ ជាប់ពាក់ព័ន្ធរឿងអាស្រូវធ្វើឲ្យបាត់បង់លុយជាតិ អស់រាប់ពាន់លានដុល្លារ។​

សេដ្ឋកិច្ច​ម៉ាឡេស៊ី​កើន​​ឡើង ៤.៣%​នៅ​ត្រីមាស​ទី៣ បញ្ចប់​កំណើន​យឺត​យ៉ាវ​៥​ឆ្នាំ

សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ម៉ាឡេស៊ី បាន​កើន​ឡើង ក្នុង​កម្រិត ៤.៣​ភាគរយ​នៅ​ក្នុង​ត្រី​មាសទី ៣ ក្នុង​ឆ្នាំ​នេះ បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​មក​។

អាជ្ញាធរ​ម៉ាឡេស៊ី​ដោះ​លែង​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ឃុំ

មេដឹកនាំ​ក្រុម​ប្រជាធិបតេយ្យ Bersih ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​សាក​សួរ​អស់​រយៈ​ពេល​ជាង ២​ម៉ោង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋាភិបាលជួយពលការិនី៤នាក់ពីម៉ាឡេស៊ីឲ្យត្រឡប់មកកម្ពុជាវិញ

ការបរទេសកម្ពុជាឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយស្ត្រីខ្មែរ៤នាក់ដែលបានទៅធ្វើការ ក្នុងប្រទេសម៉ាឡេស៊ី ឲ្យវិលត្រឡប់មកកម្ពុជាវិញ។

រដ្ឋាភិបាល​សម្រេច​ផ្លាស់ប្តូរឯក​អគ្គរាជ​ទូត​កម្ពុជា​២រូប

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ ដោយ​សម្រេច​ផ្លាស់​ប្តូរ​ឯក​អគ្គរាជ​ទូត២រូប​ ​​ឲ្យ​វិលត្រឡប់​មក​ប្រទេស​​កម្ពុជាវិញនិង​ដាក់មន្រ្តី​នៅ​ក្រសួងការបរទេស​បំពេញតំណែង​នោះ។​ ក្នុងព្រះ​រាជ​ក្រឹត្យ​ដាច់​ដោ​យ​ឡែក​​ចុះថ្ងៃ​ទី១១ខែ​មករា ​ ​​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​បរម​នាថ​នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​ឲ្យ​រដ្ឋាភិបាល​ផ្លាស់​ប្តូរឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​និង​បារាំង។ ​ឯក​អគ្គ​រាជ​ទូត​​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីព្រះ​អង្គម្ចាស់​អរុណរស្មី ​ត្រូវ​ផ្លាស់​ជំនួស​ដោយ​លោក​ស្រី រត្ន ម៉ានីនិង​ឯក​​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំងនិង​ជាឯក​​អគ្គរាជទូត​តែង​តាំង​នៅ​ប្រទេសអេស្ប៉ាញ អ៊ីតាលី ព័រ​ទុយ​ហ្គាល់ ក្រិច បុរី​អង់​ដ័រ និង ស៊ីប្រ ​លោក នុត ណារ៉ាង ត្រូវ​ផ្លាស់​ជំនួស​ដោយ​លោក ចែម វី​ឌ្យ៉ា។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាមេដ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន (រូប​ពី Channel News Asia)

សម្ព័ន្ធភាពប្រជាជនម៉ាឡេស៊ីអំពាវនាវឲ្យមានចលនាមហាជនដូររដ្ឋាភិបាល

សម្ព័ន្ធភាពប្រជាជនម៉ាឡេស៊ីដែលមានការចូលរួមពីអ្នកនយោបាយមកពីក្រុមផ្សេងៗចូលរួមគ្នាបានអំពាវនាវឲ្យមហាជនចូលរួមធ្វើចលនា ដើម្បីដូររដ្ឋាភិបាលដឹកនាំលោកណាជីប ដែលកំពុងដឹកនាំបច្ចុប្បន្ន ដោយចោទថា ជាប់ពាក់ព័ន្ធអំពើពុករលួយធ្ងន់ធ្ងរ។

ក្រសួងការបរទេស​ជួយ​ពលករ​ខ្មែរ៤នាក់​ពី​ប្រទេស​ម៉ាឡេស៊ី​

ស្ថានឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ជួយ​ស្ត្រី​ខ្មែរ​៤នាក់​​ដែល​បានទៅធ្វើការតាមផ្ទះក្នុង​ប្រទេស​ម៉ាឡេស៊ី ​ឲ្យ​វិលត្រឡប់មកកម្ពុជាវិញ។ ក្នុង​សេចក្តី​ប្រកាសព័ត៌មានមួយ​ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេស​ឲ្យ​ដឹង​ថាស្ត្រី​៤​នាក់​ដែល​បា​នទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីហើយត្រូវ​បានជាប់ឃុំឃាំងនៅជំរុំBalantik Campក្នុង​រដ្ឋ Kedah​​ត្រូ​វ​បាន​ស្ថានទូត​កម្ពុជា​ជួយ​អន្តរាគមន៍ឲ្យ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ