ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ខឹម វាសនា ឈរនិយាយពន្យល់ធម៌ដល់អ្នកគាំទ្រខ្លួន ស្ថិតនៅចម្ការម្រេចរបស់លោក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀម​រាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

តំណាងបក្ស LDP ស្នើ​អាជ្ញាធរ​ខេត្តសៀមរាប​មាន​ចំណាត់ការ​លើ​ពលរដ្ឋ​ដែល​មិន​ព្រម​ចេញ​ពី​ដីចម្ការ​ខ្លួន

តំណាង​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ស្នើទៅ​អភិបាល​ខេត្ត​សៀម​រាបជួយ​អន្តរា​គមន៍ និង​​ចាត់​វិធាន​ការ​​ច្បាប់​ ​លើពលរដ្ឋ​ដែលបន្ត​ស្នាក់​នៅ​លើ​ដី​ចម្ការ​របស់​ខ្លួន​ចំនួន​២ទីតាំង នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយ​​ពលរដ្ឋទាំងនោះ​​​មិន​គោរព​តាម​ឱសាន​វាទ​របស់​ខេត្តដែល​​កំណត់​ឱ្យ​ចាកចេញ​ពីទីនោះ​ត្រឹម​​ល្ងាច​​ថ្ងៃ​​ទី​៥ ខែ​កញ្ញា​។

ប្រជាពលរដ្ឋដែលមកប្រមូលផ្ដុំគ្នាតាមការអំពាវនាវលើបណ្ដាញសង្គមហ្វេស៊ុករបស់លោក ខឹម វាសនា នៅចម្ការម្រេចក្បែរជើងភ្នំគូលេន ខេត្តសៀមរាប ដោយថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នឹងមានទឹកជំនន់លិចលង់ពិភពលោក។

អាជ្ញាធរ​ខេត្តសៀមរាប​ដាក់​ឱសានវាទ​ឱ្យ​លោក ខឹម វាសនា រំសាយ​ការជួបជុំ​នៅ​មុន​ដំណាច់​ខែសីហា

រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញរួចហើយអំពីផែនការរំសាយការប្រមូលផ្ដុំ ដោយ​​ចាត់​​ទុកថា ការជួបជុំនេះគឺមិនបានការសហការណាមួយជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលនាំ​​ឱ្យ​​ការ​​ប្រមូលផ្ដុំនេះប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់ សន្តិសុខ បរិស្ថាន និងវិធានការបង្ការ និងទប់ស្កាត់​​ប្រ​​ឆាំង​​ជំ​​ងឺ​កូវីដ-១៩។

អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ត្រៀមចុះពិនិត្យសន្តិសុខជូនប្រជាពលរដ្ឋ អំឡុងពេលរាតត្បាតកូវីដ-១៩ នាឆ្នាំ២០២១។

អាជ្ញាធរ​ខេត្តសៀមរាប ព្រមាន​រុះរើ​ផ្ទះ​ពលរដ្ឋ​៧​ខ្នង​ចេញ​ពី​ដី​ចំណី​ស្ទឹងសៀមរាប

អាជ្ញាធរខេត្តសៀមរាប បានព្រមានចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងចេញពីដីចំណីស្ទឹងសៀមរាប បើពួកគេមិនរុះរើដោយខ្លួនឯងនៅក្នុងរយៈពេល៧ថ្ងៃ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ស្នងការ​ខេត្ដ​សៀមរាប នឹង​ស៊ើប​អង្កេត​លើ​បណ្ដឹង​អនាមិក​ដែល​ចោទ​អធិការ​ស្រុក​ម្នាក់​រឿង​ពុក​រលួយ

ស្នងការនគរបាលខេត្ដសៀមរាប នឹង​ឱ្យ​ក្រុមការងារចុះស៊ើបអង្កេតពាក់ព័ន្ធនឹងការស្នើសុំឱ្យដកតំណែងអធិការនគរបាលស្រុក​ប្រាសាទបាគង​ ក្រោម​ការ​ចោទ​​​ថាបាន​​ប្រព្រឹត្ត​អំពើ​ពុករលួយ និងបក្ខពួកនិយម រួមទាំងធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងជាដើម។

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​បញ្ចប់​ការ​កំណត់​តំបន់​ក្រហម​និង​លឿងទុំ​នៅ​ក្នុង​ខេត្ត

រដ្ឋបាល​ខេត្តសៀម​រាប​បាន​សម្រេច​បញ្ចប់ការ​កំណត់​ជា «តំបន់​ក្រហម»​ និង «តំបន់លឿងទុំ» ក្នុងខេត្តនេះ​ ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ក្រោយស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មាន​ភាព​ធូរស្រាល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ