លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន សែន ថា​បទល្មើស​នៅ​បឹងទន្លេសាប​នៅតែ​កើតមាន ព្រោះតែ​មន្ត្រី​ធ្វើការ​តែពេល​លោក​រម្លឹក

​​​​លោ​​​​ក​​នា​​យករ​ដ្ឋ​មន្ត្រី ហ៊ុ​ន​ សែន​ លើកឡើ​ង​ថា​​ ប​​ទ​ល្មើស​​នេសា​ទ​​នៅ​​​បឹ​ង​ទ​​ន្លេ​​សា​​​​​​​បនៅតែកើតឡើង ​​​​​​​ដោយ​​សា​​​​រ​​តែ​​ម​​ន្ត្រី​អ​នុ​វ​ត្តច្បាប់​​​​ធ្វើ​ការបង្ក្រាប​តែពេល​លោ​​​​​កក្រើ​​នរ​ម្លឹក​ប៉ុណ្ណោះ ដែ​​លករណីនេះ​ធ្វើឱ្យវិធា​ន​ការទប់​ស្កា​ត់​​បទល្មើសដែលបានដាក់ចេញគ្មានប្រសិទ្ធភាព។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​កងទ័ព​និង​នគរបាល​ប្រើ​ឧទ្ធម្ភាគចក្រ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យកងទ័ពនិងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បង្ក្រាប​​បទ​ល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ

លោក សុខ ទូច ជំរុញ​ទៅ​អភិបាលខេត្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានជំរុញទៅអភិបាលខេត្តជាប់បឹងទន្លេសាបឱ្យពង្រឹងការអនុវត្តច្បាប់និងទប់ស្កាត់បទល្មើសនេសាទ ខណៈលោករកឃើញបទល្មើសទ្រង់​ទ្រាយ​ធំ​នៅ​ក្នុងបឹង​ធម្មជាតិ​មួយ​នេះ។

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនជនជាតិវៀតណាម​ម្នាក់​ទៅ​តុលាការ​ក្រោយ​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លេសាប

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមម្នាក់ទៅតុលាការ ក្រោយរកឃើញថាបាន​ធ្វើ​សកម្មភាពនេសាទ​ដោយខុសច្បាប់នៅបឹងទន្លេសាប។

រូបភាពកម្លាំងអធិការបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ដែលត្រូវបានបង្ហោះក្នុងហ្វេសប៊ុកលោក សុខ ទូច។

វិភាគ៖ តើ​ការ​រកឃើញ​បទល្មើស​នៅ​បឹងទន្លេសាប​ដល់​ពេល​ត្រូវ​រុះរើ​មន្ត្រី​ពាក់ព័ន្ធ​ឬទេ?

ការដែលរាជបណ្ឌិត្យសភាកម្ពុជា រកឃើញបទល្មើសនេសាទទ្រង់ទ្រាយធំដែលជាបទល្មើសថ្មីមួយទៀត បន្ថែមលើបទល្មើសទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាបរាប់ម៉ឺនហិកតានោះ បានបង្កើតច​ម្ងល់ជាច្រើ​ន​ជុំវិញទំនួលខុសត្រូវរបស់រដ្ឋាភិបាលនិងអាជ្ញាធរដែនដីពីការប្ដេជ្ញាចិត្តការពារធនធានធម្មជាតិដែ​ល​ចិញ្ចឹមប្រជាពលរដ្ឋច្រើនលាននាក់ និងជាច្រើនជំនាន់មកនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ