អ្នក​ភូមិ​​វៀតណាម​ដោះ​លែង​មន្ត្រី​ចំណាប់​ខ្មាំង​២០​នាក់​ចុង​ក្រោយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់

ក្រុម​បាតុករ​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នៅ​ជិត​ទីក្រុង​ហាណូយ បាន​ដោះ​លែង​មន្ត្រី ២០​រូប​ចុង​ក្រោយ ដែល​ពួកគេ​បាន​ចាប់​ទុក​ជា​ចំណាប់​ខ្មាំង​អស់​រយៈ​ពេល​ជិត ១​សប្ដាហ៍ ក្រោយ​ពី​ដំណើរ​ចូល​សួរ​សុខ​ទុក្ខ​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់

សមាគម​វៀតណាម​បដិសេធ​​បង្ហោះ​សារ​ប្រមាថ​មើល​ងាយ​ក្សត្រ​កម្ពុជា

ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត បាន​ឲ្យ​ដឹង​ថា សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម​នៅ​ព្រះ​រាជាណាចក្រកម្ពុជា បាន​បដិសេធ​ចំពោះ​ការ​បង្ហោះ​សារ​ប្រមាថ​មើល​ងាយ​ព្រះមហាក្សត្រ និង​គ្រួសារ​រាជ​វង្ស​ខ្មែរ។​ កាល​ពី​ពេល​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា សមាគម​វៀតណាម​នៅ​កម្ពុជា បាន​បង្ហោះ​សារ​មាន​លក្ខណៈ​​ប្រមាថ​ជាបន្ត​បន្ទាប់​ ដែល​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រជាជន​កម្ពុជា។

វៀតណាមកំពុងពិចារណាក្នុងការដំឡើងពន្ធដើម្បីដោះស្រាយបំណុល

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមថ្លែងថា រដ្ឋាភិបាលកំពុងពិចារណាយ៉ាងប្រុងប្រយ័ត្ន ក្នុងការដំឡើងពន្ធដារ ដើម្បីដោះស្រាយបញ្ហាបំណុល និង ការចំណាយលើគម្រោងរបស់រដ្ឋ ដែលកំពុងដាក់សម្ពាធខ្លាំងលើសកម្មភាពរបស់រដ្ឋាភិបាល។

លោក នួន ជា​ ថាប៉ុល ពត​ ចាត់ទុក​វៀតណាម​ជា”មិត្តមានទំនាស់”

ជន​ជាប់ចោទ​ លោក​ នួន ជា​ ដែល​ជា​អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្ស​កុម្មុ​យនី​ស្តកម្ពុជា បាន​លើក​ឡើង​ថាបងធំ ទី១ លោក ​ប៉ុល ពត បាន​ចាត់ទុក​វៀតណាម”​ជាមិត្ត​មានទំនាស់​​” តែ​មិន​បាន​ញុះញង់ឲ្យ​ស្អប់វៀតណាម”​ស៊ូពូជ”នោះទេ។​លោកបានលើកឡើង​បែប​នេះ​នៅ​ក្នុង​សវនាការ​ជំនុំជម្រះសំណុំរឿង០០២/២ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ​ជា​ការឆ្លើយ​តប​នឹងសក្ខី​កម្មរ​យៈ​ពេល​៣ថ្ងៃកន្លះ​របស់អ្នកជំនាញបរទេស​ដែលបកស្រាយ​លើការសម្លាប់ជនជាតិ​ចាម​និង​វៀតណា​ម​ ​។​

រដ្ឋាភិបាល​វៀតណាម​នឹងបញ្ជូន​ពល​រដ្ឋខ្មែរ​​២៣នាក់មកប្រទេស​វិញ ក្រោយ​រកឃើញថា​លក់ឆ្នោត​ខុស​ច្បាប់

រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថាអាជ្ញាធរ​​វៀតណាម​នឹង​បញ្ជូន​ពលរដ្ឋខ្មែរ​​ចំនួន​២៣នាក់​មកកម្ពុជា​វិញ ក្រោយ​ពី​រក​ឃើញថា​ពួកគេ​បាន​លក់ឆ្នោត​ខុសច្បាប់​នៅ​ក្នុងទីក្រុងហូជីមីញ។ នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសកម្ពុជា​បាន​បញ្ជាក់​ថា​ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម បានសហការជាមួយ មន្ទីរស​ង្គមកិច្ចទីក្រុងហូជីមីញ រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលក្នុងនោះមាន​មនុស្ស​​ចាស់៧នាក់ ស្រ្ដីមានផ្ទៃពោះគ្រប់ខែ១នាក់និងកុមារ១៦នាក់។ ក្រសួង​ការបរទេស​បញ្ជាក់​ថា​ពួកគេ​បានចូល​ទៅ​​ប្រកប​របប​លក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមីញ។

ប្រធានរដ្ឋសភា លោក ហេង សំរិន ចូលរួមធ្វើជា​អធិបតីភាព​ក្នុងសិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្តីព្រាងច្បាប់សហជីព កាលពីថ្ងៃពុធ(រូបថតដោយលោក ទូច សុខា)

ប្រធាន​រដ្ឋ​សភា​បញ្ជូន​លិខិត​តំណាង​រាស្រ្ត​ទៅ​នាយក​រដ្ឋមន្រ្តី  ករណី​ដី​សម្បទាន​​​ផ្តល់​​ឲ្យ​​កង​​ទ័ព​​ប្រជាជន​វៀត​ណាម

ប្រធានរដ្ឋសភា លោក​ ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិដែល​សួរ​នាំ​រដ្ឋាភិបាល​ទាក់ទង​នឹង​ដីសម្បទាន​សេដ្ឋកិច្ចក្នុង​ខេត្ត​រតនគិរី ដែល​មាន​ការ​ចុះផ្សាយ​ថា​​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជនវៀតណាម​។​ លិខិតមួយច្បាប់​ចុះថ្ងៃទី​៩ ខែមិនា ​ដាក់ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មានការ​ឯកភាពពី​ប្រធាន​រដ្ឋសភា ឲ្យ​ដឹង​ថា​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បានដាក់ជាសំណួរ​ទៅរដ្ឋាភិបាល​ថាហេតុអ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បាន​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅខេត្តរតនគិរី​? លោកសួរ​បន្ត​ថា​តើមាន​វត្ត​មាន​កងទ័ព​ប្រជាជន​វៀតណាម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់​គ្រង​ដោយ​កងទ័ពប្រជាជនវៀតណាម​នៅ​ខេត្ត​រតនគិរី​ឬទេ?​ តើ​រាជ​រដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?

(រូបភាពពី www.vietnamtourism.org.vn)

វៀតណាម​ពង្រឹងជំនាញ​នគរបាលពិសេស​ដើម្បី​ការការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ

អាជ្ញាធរ​វៀតណាម​កំពុង​បាន​រៀបចំផែនការ​ដាក់​​ឲ្យមាន​​ក្រុម​នគរបាល​ពិសេសេដើម្បី​ការពារ​សុវត្ថិភាព​ដល់ភ្ញៀវ​ទេសចរត្រៀម​ទប់ស្កាត់នឹង​បទល្មើស​នានារួមទាំង​ការលួច​ប្លន់ជាដើម​។​

កម្ពុជា-វៀតណាមកំពុង​រៀបចំកិច្ចព្រមព្រៀង​ផ្ទេរទណ្ឌិត​រវាងប្រទេសទាំងពីរ

ក្រ​សួង​យុត្តិ​ធម៌កម្ពុជា-វៀតណាម កំពុង​រៀប​ចំឲ្យ​មាន​កិច្ចព្រម​ព្រៀង​ផ្ទេរទណ្ឌិត​រវាង​ប្រ​ទេស​ទាំងពីរ ក្រោម​ហេតុ​ផលថា​ដើម្បី​បង្កភាព​ងាយ​ស្រួល​ដល់​ទណ្ឌិត​ឲ្យបាន​មក​នៅ​ក្នុងប្រ​ទេស​កំណើត​និងជិត​ក្រុម​គ្រួសាររបស់​ខ្លួន។ អ្នក​នាំពាក្យ​ក្រ​សួង​យុត្តិ​ធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​វីអូឌី(VOD)នៅ​ព្រឹកនេះ​ថាក្រសួង​យុត្តិធម៌កម្ពុជានិង​វៀតណាម គ្រោង​ជួប​គ្នា​នៅ​ចុង​ខែមីនាឬដើម​ខែ​មេសា ខាង​មុខ​ ដើម្បី​រៀប​ចំកិច្ច​ព្រម​ព្រៀង​មួយ​ទាក់ទង​ការ​ផ្ទេរអ្នក​ទោសរវាងប្រ​ទេស​ទាំងពីរ។

លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការម៉ឺងម៉ាត់ចំពោះជនបរទេសមិនស្របច្បាប់នៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបន្តអនុវត្តពិនិត្យមើលជនបរទេសអន្តោប្រវែសន៍ដែលរស់នៅខុសច្បាប់នៅកម្ពុជា ដោយលោកថាវិធានការត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់និងអនុវត្តតាមច្បាប់ជាតិនិងអន្តរជាតិ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ