តុលាការខេត្តកំពង់ឆ្នាំងកោះហៅសកម្មជនដីធ្លី២នាក់នៅសហគមន៍ឡពាង ឱ្យចូលសវនាការនៅពាក់កណ្ដាលខែនេះ

សាលាដំបូង​​ខេត្ត​កំពង់ឆ្នាំង បាន​កោះ​ហៅសកម្មជន​ដីធ្លី​ចំនួន២នាក់​នៅសហគមន៍ឡពាង ឱ្យចូលសវនា​ការនៅ​ពាក់​កណ្ដាល​ខែ​មករានេះ ពាក់​ព័ន្ធ​រឿង​ជម្លោះដីធ្លី​កាល​ពី​ឆ្នាំមុន ​នៅ​ភូមិ​តាមល់លើ ឃុំកោះថ្កូវ ស្រុក​ជលគិរី ខេត្ត​កំពង់​ឆ្នាំង។

​ពលរដ្ឋប្រមាណ៥០នាក់​មកពី​សហគមន៍ឡពាង​​ ក្នុង​​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូង​ខេត្ត ដើម្បីទាមទារទៅ​តុលាការដោះលែងតំ​ណាងពួកគេម្នាក់​ឱ្យ​មានសេរីភាព​ ក្រោមការចោទប្រកាន់ «បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់​ទោស» ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

អ្នកភូមិឡពាង​ប្រមូលផ្ដុំ​មុខ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ទាមទារ​ដោះលែង​តំណាង​ម្នាក់

​ពលរដ្ឋប្រមាណ៥០នាក់​មកពី​សហគមន៍ឡពាង​​ ក្នុង​​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូង​ខេត្ត នៅ​ព្រឹកថ្ងៃអង្គារនេះ ដើម្បីទាមទារទៅ​តុលាការដោះលែងតំ​ណាងពួកគេម្នាក់​ឱ្យ​មានសេរីភាព​ឡើង​វិញ។

រោងយាមរបស់ប្រជាសហគមន៍នៅទីតាំងដីដែលពលរដ្ឋស្នើសុំឱ្យមានការបង្កើតសហគមន៍ដើម្បីការពារបឹងធម្មជាតិ ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

អ្នកភូមិ​ឡពាង​បារម្ភ​អាជ្ញាធរ​ប្រមូល​ស្នាមមេដៃ​ពី​ពលរដ្ឋ​ដើម្បី​លក់​បឹង

ប្រជាសហគមន៍រស់នៅភូមិឡពាង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទាមទារឱ្យអាជ្ញាធរមូលដ្ឋានបង្ហាញលិខិតស្នាមជាសាធារណៈ ករណីដែលមេភូមិបានប្រមូលស្នាមមេដៃរបស់ពួកគេ ដោយថា ការប្រមូលនេះមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ និង​មានការ​​បារម្ភខ្លាច​យកទៅប្រើប្រាស់​ដើម្បីលក់បឹងធម្មជាតិដែលពួកគាត់កំពុងអាស្រ័យផល។​

រោងយាមរបស់ប្រជាសហគមន៍នៅទីតាំងដីដែលពលរដ្ឋស្នើសុំឱ្យមានការបង្កើតសហគមន៍ដើម្បីការពារបឹងធម្មជាតិ ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

អ្នកភូមិឡពាង ត្រៀម​បណ្ដឹង​ស្នើ​អភិបាលខេត្តថ្មី​ជួយ​ដោះស្រាយ​បញ្ហា​ដីបឹង​សហគមន៍

តំណាងប្រជាសហគមន៍ឡពាង កំពុងត្រៀមដាក់ពាក្យបណ្ដឹង​ស្នើសុំទៅអភិបាលខេត្តកំពង់ឆ្នាំងថ្មី ឱ្យ​ជួយអ​ន្តរាគម​ន៍ដោះ​ស្រាយប​ញ្ហាវិវាទដីធ្លី និងដាក់ដីបឹងក្នុងសហគមន៍ជាតំបន់អភិរក្សធនធានធម្មជាតិសម្រាប់ទុកជាសម្បត្តិរួម និងដើម្បីការពារកា​រកាត់ល​​​​ក់ទៅក្រុមហ៊ុនឯកជន។

អ្នកស្រី អ៊ុំ សុភី ក្នុងសកម្មភាពប្រជុំពិភាក្សាមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកអ្នកស្រី អ៊ុំ សុភី)

តុលាការខេត្តកំពង់ឆ្នាំងសាកសួរសកម្មជនដីធ្លីភូមិឡពាង៤នាក់ករណីប៉ុនប៉ងឃាតកម្ម​

តុលាការ​ខេត្ត​កំពង់ឆ្នាំង​ បាន​សាកសួរ​សកម្មជន​ដីធ្លីភូមិឡពាងចំនួន៤​នាក់ ​ពាក់ព័ន្ធនឹង​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​​ឃាតកម្ម និង​​​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ដោយចោទ​​​ថា សកម្មជនដីធ្លីទាំងនោះបាន​ប្រើប្រាស់​កាំបិត ដើម្បី​បំផ្លាញ​សំណាញ់របស់អ្នកនេសាទខុសច្បាប់​ ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់ត្រឡាច។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ