សហជីព​ថា​ការ​មិន​ផ្ដល់​សេវា​របស់​ ប.ស.ស​ ជូន​កម្មករ​ដែល​មិន​មាន​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ បង្ហាញ​ពី​ការ​រើសអើង​

ថ្នាក់ដឹកនាំ​សហជីពមួយចំនួនបានលើកឡើងថា ចំពោះករណីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ប្រកាសថា ​កម្មករដែលមិនមានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មិនអាចទទួលសេវាពី ប.ស.ស បាននោះ គឺស្ថិត​ក្រោម​រូបភាពនៃការគំរាមកំហែងនិងរើសអើង។

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

មនុស្ស​ម្នាក់​ស្លាប់​និង​ជាង​៤០០​នាក់​ត្រូវ​បង្ខាំង​ឱ្យ​ធ្វើការ​ទាំង​មាន​ជំងឺ​កូវីដ-១៩​នៅ​កាស៊ីណូ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

បុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញមួយនៅខេត្តព្រះសីហនុ អះអាងថា បុគ្គលិក​ម្នាក់​បានស្លាប់ និង​ជាង​៤០០នាក់ផ្សេងទៀតត្រូវបាន​បង្ខាំងឱ្យធ្វើការងារទាំងមាន​ជំងឺកូវីដ-១៩ ដោយ​គ្មាន​ការ​យកចិត្តទុក​ដាក់ពី​ថៅកែនិងអាជ្ញាធរពាក់ព័ន្ធឡើយ។

កម្មករ-កម្មការិនីរោងចក្រ ហ្គោលហ្វេមស្តារ លើកបដាក្នុងយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន២១៤ដុល្លារ សម្រាប់ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករ​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​២១៤​ដុល្លារ​ឆ្នាំ​២០២២​ ខណៈ​ការ​ចរចា​តួលេខ​ចុងក្រោយ​​ជិត​បញ្ចប់

កម្មករ-កម្មការិនីមួយចំនួនបាននាំគ្នា​ធ្វើយុទ្ធនាការទាមទារ​ប្រាក់​ឈ្នួល​គោលចំនួន​២១៤ដុល្លារនៅឆ្នាំ២០២២ ខណៈដែល​ភាគីពាក់ព័ន្ធ​នឹងជួបចរចា​គ្នាចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ​ នៅថ្ងៃ​ស្អែក​ ដើម្បីកំណត់តួលេខប្រាក់ឈ្នួល​គោលរបស់កម្មករជាក់លាក់។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល VINCI បន្តទាមទារ​ឱ្យក្រុមហ៊ុនផ្តល់ការ​ងារ​ឡើងវិញ រួ​មទាំងគោលការណ៍មួយចំនួនទៀតដូចមានកំណត់​នៅក្នុងច្បាប់ស្តីពីការងារ ក្រោយពីត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារដោយហេតុផលមិនសមរម្យ។ (បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល VINCI)

សហភាព​ការងារ​កម្ពុជា​ ស្នើ​រដ្ឋ​មន្ត្រី​​ដោះស្រាយ​​បញ្ចប់​​វិវាទ​​ការងារ​​នៅ​​ព្រលាន​​យន្ត​ហោះ​​ខេត្ត​​សៀមរាប​

សហភាពការងារកម្ពុជា ស្នើ​សុំកិច្ច​អន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​​បណ្ដាល​វិជ្ជាជីវៈ ជួយដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារនៅ​ក្រុមហ៊ុនអាកាសចរណ៍​ស៊ីវិល (VINCI) នៅខេត្តសៀមរាប​ ក្រោយមន្ត្រីចុះ​ផ្សះផ្សាមិនសះជាគ្នា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ