ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។

សហជីព​គ្រោង​ប្ដឹង​ទៅ​អ្នកបញ្ជាទិញ ករណី​ថៅកែ​មិន​យក​កម្មករ​ចូល​ធ្វើការ​វិញ​តាម​សេចក្ដី​បង្គាប់​របស់​ក្រសួង

សហជីព​មួយ​គ្រោងប្ដឹង​ទៅអ្នកបញ្ជាទិញ​ ករណីថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «អេស​វ៉ាយ​អេច​ជេ ហ្គាម៉ិន» មិនទទួល​យក​កម្មករ​ចូល​ធ្វើការងារវិញ​តាម​សេចក្ដីបង្គា​ប់​របស់​ក្រសួង​ការ​ងារ។

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​១ថ្ងៃមុន​និង​១ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត

រដ្ឋាភិបាលអនុញ្ញាតឱ្យ​កម្មករនិយោជិតឈប់សម្រាក១ថ្ងៃមុនថ្ងៃបោះឆ្នោត​ និង​១​ថ្ងៃ​ក្រោយ​​​ថ្ងៃ​បោះឆ្នោត ដើម្បី​ឱ្យពួកគាត់អាច​​​ទៅ​បោះឆ្នោត​​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

កម្មករ-កម្មការិនីបម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកញត្តិទៅដាក់នៅក្រួសួងការងារសុំអន្តរាគមន៍ដោះស្រាយវិវាទការងារនៅរោងចក្រនេះ ​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

កម្មករ​រោងចក្រ ឃែនធើរេន ស្នើ​ក្រសួងការងារ​ជួយ​ដោះស្រាយ​វិវាទ​ការងារ ក្រោយ​ថៅកែ​បិទទ្វារ​រោងចក្រ

តំណាងកម្មករប្រមាណ៥០នាក់បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ក្នុង​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បានដាក់ញត្តិនៅក្រសួងការងារ ដើម្បីស្នើឱ្យជួយដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។

រោងចក្រ​ផលិត​ស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ស្ថិត​ក្នុងឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

កម្មករ​រោងចក្រ វីងស្តារស៊ូ នៅ​កំពង់ស្ពឺ​ចូល​ធ្វើការងារ​វិញ​ក្រោយ​ថៅកែ​ព្រមាន​កាត់លុយ​ទាំងស្រុង

កម្មករ-កម្មការិនីបម្រើការងារ​នៅរោងចក្រ​ផលិត​ស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ស្ថិត​ក្នុងឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាននាំគ្នាចូលធ្វើការងារវិញនៅថ្ងៃពុធនេះ ក្រោយថៅកែព្រមានកាត់លុយទាំងស្រុងនៅអំឡុងពេលតវ៉ារយៈពេលជាង១សប្តាហ៍។

កម្មករ-កម្មការិនីបម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តវ៉ាទាមទារឱ្យ​ថៅកែរោងចក្រនេះចេញមុខដោះស្រាយសំណង ​ក្រោយបិទទ្វាររោងចក្រ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

កម្មករ​រោងចក្រ​ឃែនធើរេន​បន្ត​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​ខ្វលីធី ក្រោយ​គ្មាន​ដំណោះស្រាយ​វិវាទ​ការងារ

កម្មករ-កម្មការិនីជាច្រើន​នាក់​បម្រើ​ការ​ងារ​នៅ​​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) នៅ​​​សង្កាត់​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាន​នាំគ្នាបន្តការ​តវ៉ា​នៅ​មុខ​រោង​ចក្រ ខ្វលីធី តេក្សស្ទីល ស្ថិតក្នុងសង្កាត់ដូចគ្នា ក្រោយគ្មានដំណោះស្រាយរឿងវិវាទការងារ។

កម្មការិនីម្នាក់បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធការតវ៉ាទាមទារឱ្យ​ថៅកែរោងចក្រនេះចេញមុខដោះស្រាយសំណង ​ក្រោយបិទទ្វាររោងចក្រ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

កម្មករ​រោងចក្រ ឃែនធើរេន តវ៉ា​នៅ​មុខ​រោងចក្រ​មួយ​ផ្សេង​ទៀត​ទាមទារ​ឱ្យ​ថៅកែ​ចេញមុខ​ដោះស្រាយ​សំណង

កម្មករ-កម្មការិនីជាង៣០០នាក់ បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បាន​​នាំគ្នាទៅតវ៉ានៅ​មុខ​រោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) ស្ថិតក្នុងសង្កាត់ដូចគ្នា ដើម្បីទាមទារឱ្យ​ថៅកែរោងចក្រនេះចេញមុខដោះស្រាយសំណង ​ក្រោយបិទទ្វាររោងចក្រ។

កម្មករជាច្រើននាក់បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) ស្ថិត​​ក្នុ​​ង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឈរយាម​មុខ​រោង​ចក្រ ក្រោយ​​សង្ស័យ​ថៅកែ​រត់​ចោល ដោយ​មិន​​បាន​​ដោះ​ស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់​ជូន​ពួក​គេ។

កម្មករ​រោងចក្រ ឃែនធើរេន ដេក​យាម​មុខ​រោងចក្រ​មិន​ឱ្យ​ដឹក​អីវ៉ាន់​ចេញ ក្រោយ​សង្ស័យ​ថៅកែ​រត់ចោល

កម្មករជាច្រើននាក់បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) ស្ថិត​​ក្នុ​​ង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន​នាំគ្នាដេកយាម​មុខ​រោង​ចក្រ ក្រោយ​​សង្ស័យ​ថៅកែ​រត់​ចោល ដោយ​មិន​​បាន​​ដោះ​ស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់​ជូន​ពួក​គេ។

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។

សហជីពមួយ​ជំរុញ​ឱ្យ​ក្រសួង​មាន​ចំណាត់ការ​លើ​ថៅកែ​រោងចក្រ​ដែល​មិន​ព្រម​យក​កម្មករ​ចូល​ធ្វើការ​វិញ

សហជីព​មួយ​បានជំរុញទៅក្រសួងការងារ និ​ង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ឱ្យ​មាន​ចំណាត់ការ​ចំពោះ​ថៅកែរោង​ចក្រ​ដែលមិនព្រមទទួលយកកម្មករ​ឱ្យចូល​ធ្វើការងារវិញ តាមសេចក្ដីបង្គាប់របស់​ក្រសួង។

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

អត្ថបទទស្សនៈ៖ តើ​ការតវ៉ា​ហាក់​មិនសមស្រប​សម្រាប់​ស្ត្រី​នៅ​កម្ពុជា​ឬ​យ៉ាងណា?

គិតចាប់តាំងពីខែធ្នូ ឆ្នាំមុន អតីតបុគ្គលិកណាហ្គាវើលដ៍ (NagaWorld) បានចាប់ផ្ដើមសកម្មភាពនៃការតវ៉ាជាញឹកញាប់ដើម្បី​ទាមទារឱ្យកម្មករប្រមាណ ២០០នាក់ ចូលធ្វើការវិញ រួមទាំងថ្នាក់ដឹកនាំសហជីព​ផងដែរ។

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។

កម្មករ​ម្នាក់​ទៀត​របស់​រោងចក្រ អេសវ៉ាយអេចជេ ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​ចូល​ជា​សមាជិក​សហជីព

កម្មករម្នាក់ទៀត បម្រើ​ការ​ងារ​នៅ​រោង​ចក្រកាត់ដេរ​សម្លៀក​បំពាក់ «អេសវ៉ាយអេចជេ ហ្គាមិន» ស្ថិត​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល​ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ​ ក្រោយ​ចូលជាមាជិកសហជីព​នៅ​ក្នុង​រោង​​ចក្រ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ