សកម្មជន​បរិស្ថាន​ថា អាជ្ញាធរ​ខេត្ត​កោះកុង​រារាំង​មិន​ឲ្យ​ជួប​ជុំ​ធ្វើ​បុណ្យ​រំលឹក​គុណ​ព្រៃ​កោង​កាង

សកម្មជន​បរិស្ថាន​នៅ​ឯ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន ប្រជា​សហគមន៍ និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ជិត ៣០០​នាក់ នៅ​ថ្ងៃ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រារាំង មិន​ឲ្យ​រៀបចំ​ពិធី​បុណ្យ​រំលឹកព្រៃ​កោងកាង​នោះ​ឡើយ ដែល​នេះ​វា​ផ្ទុយ​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​មុន

ស្នងការ​សិទ្ធិ​មនុស្ស​ UN ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារសិទ្ធិ​មនុស្ស

ឧត្ដមស្នងការ​​អង្កការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ OHCHR កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អំពាវ​នាវ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៥រូប ដោយ​គ្មាន​ការ​ពន្យារ​ពេល ក្រោយ​ពី​ពួកគេ​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល ១​ឆ្នាំ

នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី (ហ្វេសប៊ុករបស់លោក)

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ដោយ​គ្មាន​ការ​រើស​អើង​លើ​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​កម្ពុជា អ្នក​ស្រី ចក់ សុភាព បាន​ជំរុញ​ទៅ​អាជ្ញាធរ​ឲ្យ​​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ និង​ដោយ​គ្មាន​ការ​រើស​អើង ទៅ​លើការ​ចោទ​ប្រកាន់​ថា នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ បាន​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​ លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​ជាមួយ​តំណាង​រាស្ត្រ ២​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ពួកគេ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស

នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី (ហ្វេសប៊ុករបស់លោក)

លោក ជុន ច័ន្ទបុត្រ រង់​ចាំ​យោបល់​ពី​មេធាវី​មុន​សម្រេច​ចូល​បំភ្លឺឬ​បដិសេធ

អនុប្រធានវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បាន​ឲ្យ​ដឹង​ថា លោក​នឹង​អនុវត្ត​តាម​មតិ​ណែនាំ​របស់​មេធាវី​តំណាង​របស់​លោក ជុំ​វិញ​ការ​កោះ​ហៅ​របស់​តុលាការ​រាជ​ធានី​ភ្នំពេញ។កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សៀង សុខ បាន​ចេញ​ដី​កា​កោះ​ហៅ​លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ឧសភា​ខាង​មុខ​នេះ ជុំ​វិញ​ដំណើរ​រឿង​ដែល​ត្រូវ​បាន​គេ​ចោទ​ថា បាន​ផ្ដល់​ព័ត៌មាន​ភូត​កុហក​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា

តុលាការ​កោះ​ហៅ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​លោក ជុន ច័ន្ទបុត្រ

តុលាការ​កម្ពុជា បាន​សម្រេច​ចេញ​ដី​កា​កោះ​ហៅ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ និង​តំណាង​រាស្ត្របក្សប្រឆាំង២​រូប​ទៀត​ ឲ្យ​ចូល​បំភ្លឺជា​បន្ត​បន្ទាប់ ជុំ​វិញ​​ការចោទ​ថា បាន​បន្លំ​ខ្លួន​ចូល​ពន្ធធនាគារ កាល​ពេល​ថ្មីៗ​នេះ។

តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ស្ត្រី​ម្នាក់​សង្ស័យ​ប្រមាថ​មេដឹកនាំ​បក្ស​កាន់​អំណាច

តុលាការ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​កោះ​ហៅ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បានគេ​ចោទ​ថាបាន​ប្រមាថ​មេដឹកនាំ​បក្ស​កាន់​អំណាច ឲ្យ​ចូល​បំភ្លឺ​នៅ​ស្នងការ​នគរបាល​ខេត្ត​នេះ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៨ ខែ​មិថុនា។ កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​មួយ​ដែល​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​ស្ត្រី​ម្នាក់​បាន​យក​ស្បែក​ជើង​គប់​លើ​ផ្ទាំង​ប៉ាណូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ភ្ជាប់​ទៅ​ដោយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន

លោក នេត សាវឿន (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ)

នគរបាល​ជាតិ​បង្កើត​ក្រុម​ថ្មី​ស៊ើប​អង្កេត​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព

អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក នេត សាវឿន ថ្មីៗ​នេះ បាន​សម្រេច​បង្កើត​ក្រុម​ស៊ើប​អង្កេត​ថ្មី​មួយ ដើម្បី​ស្រាវ​ជ្រាវ​ទៅ​លើ​ឃាតកម្ម​មេដឹកនាំ​សហជីព ៣​រូប កាល​ពី​ជាង ១០​ឆ្នាំ​មុន។ ក្នុង​សេចក្ដី​សម្រេច​មួយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា​កន្លង​មក​នេះ អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក នេត សាវឿន បាន​​សម្រេច​​ចាត់​តាំង​មន្ត្រី​នគរបាល​ ១១​រូប ដែល​ដឹកនាំ​ដោយ​​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ជួន សុវណ្ណ ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង​លោក រស់ វណ្ណារ៉េត។

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្កោល​ទោស​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ថ្កោល​ទោស​ចំពោះ​ការ​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​​អគ្គ​លេខាធិការ​រង​គ.ជ.ប. លោក នី ចរិយា និង​សកម្មជន​សិទ្ធិ​មនុស្ស ៤​រូប​ទៀត ដោយ​ចាត់​ទុក​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួកគេ ដែល​បាន​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​ស្រប​ច្បាប់​ប៉ុណ្ណោះ

សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាល​នៅ​ប្រទេស​កម្ពុជា​ (រូប​ពី​ហ្វេសប៊ុក​លោក អាឡិច)

សកម្មជន​ការពារ​បរិស្ថាន​ថា មាន​អ្នក​ព្យាយាម​ហ៊ែក​ចូល​គណនី​អ៊ីម៉ែល​ខ្លួន

សកម្មជន​ការពារ​បរិស្ថាន ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ លោក អាឡិចចាន់ដ្រូ ដាវិដសុន បាន​អះ​អាង​​ថា ក្រុម​ហ៊ែកឃ័រ បាន​ព្យាយាម​លួច​ចូល​ក្នុង​អ៊ីម៉ែល​របស់​លោក។

នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ បាន​រៀប​រាប់​ថា៖ “បន្ទាប់​ពី​មាន​ការ​ចោទ​សួរ​អំពី​សកម្មភាព​ក្រុម​ហ៊ែកឃ័រ​ដែល​បាន​លួច​យក​គណនី​ហ្វេសប៊ុក​របស់​អ្នក​តំណាងរាស្ត្រ​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ឥឡូវ​នេះ ពួកគេ​ហាក់​បី​ដូច​ជា​កំពុង​ព្យាយាម​លួច​យក​គណនី Gmail របស់​ខ្ញុំ​ផង​ដែរ”

សង្ឃ​ ប៊ុត ប៊ុនតិញ ចាត់​ទុក​ដីកា​កោះ​ជា​ការ​គំរាម​កំហែង​ដល់​ព្រះ​អង្គ​មិន​ឲ្យ​វិល​ចូល​ស្រុក

ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បាន​ចាត់​ទុក​ដីកា​កោះ​ហៅ​ព្រះ​អង្គ​ជា​លើក​ទី៣​របស់​តុលាការ​ថា ជា​ការ​គំរាម​កំហែង​មិន​ឲ្យ​ព្រះ​អង្គ​វិល​ត្រឡប់​ចូល​ស្រុក​វិញ ខណៈ​ព្រះ​អង្គ​កំពុង​ស្ថិត​ក្នុង​ដំណើរនៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ ក្នុង​​ដីកា​កោះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ស្រី ម៉ាកនី បាន​បង្គាប់​ទៅ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ឲ្យ​និមន្ត​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា​សប្ដាហ៍​ក្រោយ​នេះ ជុំ​វិញ​បណ្ដឹង​បរិហាកេរ្តិ៍​របស់​លោក ម៉ម សូណង់ដូ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ