រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។

ក្រសួងលើកទឹកចិត្តឱ្យសមត្ថកិច្ច​ចាត់វិធានការអ្នកកាសែតដែលជំរិតទារប្រាក់

ក្រសួងព័ត៌មាន ស្នើឱ្យអាជ្ញាធរមានសត្ថកិច្ច ចាត់វិធានការច្បាប់​ចំពោះអ្នកសារព័ត៌មានដែលប្រើតួនាទីទៅជំរិតទារប្រាក់ក្រោមរូបភាពជាថ្នូរមិនចុះផ្សាយ​នូវអ្វីដែលក្រសួងថា ដើម្បីទប់ស្កាត់ផលប៉ះពាល់មុខរបរពលរដ្ឋ និងសណ្តាប់ធ្លាប់សង្គម។

អ្នក​​វិភាគ​​មិន​​សំចៃ​​មាត់​ លោក​ គឹម​ សុខ​ ត្រូវ​​តុលាការ​​កោះ​​ហៅ​​ចូល​​បំភ្លឺ​​ជុំ​វិញ​​បទ​​ចោទ​​ប្រកាន់​​​បរិហារ​​កេរ្តិ៍និង​​ញុះ​ញង់

អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ ដែល​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​រង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ជុំ​វិញ​ការ​បញ្ចេញ​មតិ​នោះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ​នេះ ​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​បរិហារ​កេរ្តិ៍ជាសាធារណៈនិង​បទ​ញុះញង់។

ក្រុមសង្គម​ស៊ីវិល៖ អាជ្ញាធរ​​ប្រើ​បទ​ចោទ​«ញុះ​ញង់»​ដើម្បី​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ

ក្រុមអង្គការសង្គមស៊ីវិល​ និយាយថា ពួកគេ​ព្រួយបារម្ភ«យ៉ាងខ្លាំង» ក្រោយ​ពី​អាជ្ញាធរប្រើប្រាស់បទចោទ​ប្រកាន់​«ញុះញង់» ចាប់ឃុំខ្លួនយុវជនដែលតវ៉ាដោយសន្តិវិធីជាបន្តបន្ទាប់​នាប៉ុន្មានថ្ងៃមកនេះ ដើម្បីបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។

ជប៉ុនបង្ហាញជំហគាំទ្រកម្ពុជាដើរលើមាគ៌ាទៅរកទិសដៅអភិវឌ្ឍន៍​តាមបែបប្រជាធិបតេយ្យ

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ និយាយថា ជប៉ុនបន្តគាំទ្រកម្ពុជាដើរលើមាគ៌ាទៅរកទិសដៅអភិវឌ្ឍន៍​តាមបែបប្រជាធិបតេយ្យ ខណៈសហភាពអឺរ៉ុបកំពុងដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជា ស្តារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ជិន ម៉ាលីន ថា ការព្យាយាមស្នើឱ្យជប៉ុន«ដាក់សម្ពាធ»កម្ពុជាពីបញ្ហាសិទ្ធិនុស្សនឹងបរាជ័យ

អ្នកនាំពាក្យក្រសួងយុត្តិធម៌របស់កម្ពុជា លោក ជិន ម៉ាលីន បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញឈ្មោះថា ក្រុមណាមួយព្យាយាមស្នើឱ្យជប៉ុនដាក់សម្ពាធកម្ពុជា​ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស នឹងបរាជ័យយ៉ាងអាម៉ាស់។

HRW ​ជំរុញ​​ប្រមុខ​ការទូត​ជប៉ុន​ឱ្យ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ជំរុញ​ទៅ​ប្រមុខ​ការទូត​ជប៉ុន​ឱ្យ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ជាមួយ​សម​ភាគី​កម្ពុជា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ។

ក្រុមអង្គការជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្ហាញឆន្ទៈ​ពន្លឿនការកែច្បាប់បើកលំហ​សេរីភាពសង្គមស៊ីវិលឡើងវិញ

អង្គការមួយចំនួនដែលគ្រោងជួបក្រសួងមហាផ្ទៃជាថ្មីទៀត​នៅសប្តាហ៍ក្រោយ បាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឃើញក្រសួងសាមី​មួយនេះ បង្ហាញឆន្ទៈពិតក្នុងនាមជាអ្នកសម្របសម្រួលឲ្យកែច្បាប់ ដើម្បីបើកលំហសេរីភាពតបតាមរដ្ឋធម្មនុញ្ញឡើងវិញ ក្រោយពីរដ្ឋាភិបាលបានដាក់ឲ្យប្រើ​ច្បាប់មួយដែលពួកគេថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច។

ភិក្ខុ​​ លួន សុវ៉ាត ​ចោទ​សមត្ថកិច្ច​ខេត្ត​​សៀមរាប​ថា ប្រើ​អំពើ​ហិង្សាលើ​ញោម​ញាតិ​​ក្នុង​ប្រតិបត្តិ​ស្វែង​រក​ចាប់​ផ្សឹក​ព្រះ​អង្គ

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​ព្រះតេជគុណ លួន សុវ៉ាត បាន​ចោទសមត្ថកិច្ច​ខេត្ត​សៀមរាប​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ញោម​ញាតិ​របស់​ព្រះ​អង្គ និង​ធ្វើ​​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ព្រះ​សង្ឃ​ ២​ ជា​កិច្ច​ប្រឹង​ប្រែង​​ស្វែង​រក​ចាប់​ព្រះ​កាយ​ព្រះ​អង្គ​យក​ទៅ​ផ្សឹក​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ព្រះ​សង្ឃ​ជាន់​ខ្ពស់។

សកម្មជន​​បរិស្ថាន​​ចោទ​​អាជ្ញាធរ​​ខេត្ត​​​ព្រះ​វិហារ​​​ថា​ រារាំង​​ពិធី​​​រំឭក​​​ខួប​​​ឃាតកម្ម​​​លើ​​​លោក ឈុត វុទ្ធី

កូនប្រុសសកម្មជនបរិស្ថាន ចោទអាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ រារាំងពួកគេមិនឱ្យប្រារព្ធខួប ៨ឆ្នាំ​នៃការបាញ់សម្លាប់សកម្មជនបរិស្ថានដ៏ល្បីឈ្មោះ លោក ឈុត វុទ្ធី ជាការរឹតត្បិតសេរីភាព។

អ្នក​វិភាគ​កំពុង​ជាប់​ឃុំ​លោក គឹម សុខ​ ​ថា “ឃ្លាន​ដូរ​មេ​ឃុំ ជាង​ឃ្លាន​បាយ​ចម្អែត​ក្រពះ​”

អ្នក​វិភាគ​នយោបាយ​កម្ពុជា​ដែល​កំពុង​ជាប់​ឃុំ លោក គឹម សុខ បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ឲ្យ​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយ​លោក​បញ្ជាក់​ថា លោក​ឃ្លាន​បោះ​ឆ្នោត​ដូរ​មេឃុំ ជា​ង​ឃ្លាន​បាយ​ចម្អែត​ក្រពះ​ទៅ​ទៀត។ លោក គឹម សុខ បាន​អំពាវ​នាវ​បែប​នេះ នៅ​ក្នុង​សំបុត្រ​សរសេរ​ផ្ទាល់​ដៃ​មួយ ចុះ​កាល​បរិច្ឆេទ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ ព្រម​ទាំង​មាន​ស្នាម​មេ​ដៃ​ផ្តិត​លើ​លិខិត​នោះ​ផង​ដែរ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ