សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅ (ដោយ លី បេទ្បា)

សកម្មជន​ដី​ធ្លី​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ តែ​ទៅ​គាំ​ទ្រ​អ្នកស្រី ទេព វន្នី នៅ​សាលា​ឧទ្ធរណ៍

សកម្មជន​ដី​ធ្លី​ដែល​តែង​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​រៀង​រាល់ថ្ងៃ​ច័ន្ទ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី​គ.ជ.ប សកម្មជន​ដី​ធ្លី អ្នក​ស្រី​ទេព វន្នី និង​​រក​យុត្តិ​ធម៌​សម្រាប់​​លោក កែម ឡី នោះ នឹង​ផ្អាក​យុទ្ធនាការ​​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​របស់​ពួកគេ​នៅ​ថ្ងៃ​ស្អែក​នេះ។

អ្នក​ភូមិ​ជិត​៤០​នាក់​​នៅ​ខេត្ត​កំពង់ចាម តវ៉ា​ជំទាស់​ទៅ​នឹង​ការ​សង់​បង្គោល​ភ្លើង

ប្រជា​ពលរដ្ឋ​ជិត ៤០​នាក់ មក​ពី​ស្រុក​កំពង់សៀម បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​គេហដ្ឋា​ន​​អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បីស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​សាង​សង់​បង្គោល​ភ្លើង នៅ​ក្នុង​ឃុំ​សំបួមាស។​​ ប្រជា​ពលរដ្ឋ​មក​​ពី​ស្រុក​កំពង់សៀម អ្នកស្រី មិត្ត គឹមថា បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា រដ្ឋាភិបាល​បាន​សង់​បង្គោល​ភ្លើង​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​ក្នុង​ស្រុក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្ទះសម្បែង និង​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ជាង ៥០​គ្រួសារ។

ពលរដ្ឋនៅសៀមរាបបារម្ភថាអាជ្ញាធរប្រមូលស្នាមមេដៃមិនប្រាប់មូលហេតុច្បាស់លាស់​

ប្រជាពលរដ្ឋមួយចំនួននៅឃុំមួយក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប ព្រួយបារម្ភ ខ្លាច អាជ្ញាធរយកស្នាមមេដៃរបស់ពួកគាត់ទៅប្រើប្រាស់ក្នុងរូបភាពផ្សេង ព្រោះទម្រង់លិខិតដែលឲ្យពលរដ្ឋផ្តិតមេដៃនោះមិនបានបញ្ជាក់មូលហេតុថា យកទៅធ្វើអ្វីទេ។​

អ្នក​គាំ​ទ្រ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បន្ត​ការ​តវ៉ា ក្រោយ​ជំនួប​ពិភាក្សា​បរាជ័យ​ព្រឹក​មិញ

តំណាង​គណបក្ស​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​នេះ នៅ​តែ​បន្ត​ការ​ប្រមូល​ផ្ដុំ​តវ៉ា​នៅ​មុខ​ស្នងការ​នគរបាល​ខេត្ត​កំពត​រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​សមាជិក១៣នាក់​របស់​ពួកគេ ដែល​អាជ្ញាធរបាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី៤ខែមករា​ម្សិល​មិញ។

កម្ពុជា​បដិសេធ​​លើក​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​រ៉ូហ៊ីងយ៉ា​ក្នុង​ជំនួប​មេដឹកនាំ​ភូមា

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​អះ​អាង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​លើក​ឡើង​ពី​បញ្ហា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នោះ​ឡើយ នៅ​អំឡុង​ជំនួប​របស់​លោក​ជាមួយ​ប្រធានាធិបតី​ភូមា លោក ធិន​ ច (U ​Htin​ Kyaw) នៅ​ថ្ងៃ​នេះ ដោយ​ចាត់​ទុក​ថា នោះ​គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ភូមា។​លោក ធិន​ ច ប្រធានាធិបតីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ០៣ ខែ កុម្ភៈ រហូតដល់ថ្ងៃទី ០៦ ខែដដែលនេះ តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅ (ដោយ លី បេទ្បា)

សកម្មជន​ដី​ធ្លី​គ្រោង​ផ្ញើ​សារ​ទៅបក្ស​នយោបាយ​ឲ្យ​ដោះលែងចំណាប់​ខ្មាំង​នយោបាយ

តំណាង​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពួកគេ​គ្រោង​នឹង​បន្ត​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​ថ្ងៃ​ស្អែក​នេះ ជា​យុទ្ធនាការ​ដែល​បាន​ឈាន​ដល់​សប្ដាហ៍​ទី ៣៧ហើយ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៤​រូប មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប និង​សកម្មជន​ដី​ធ្លី​មួយ​រូប។

សកម្មជន​បក្ស​ប្រឆាំង លោក ឌិន ពុទ្ធី ចេញ​ពី​ពន្ធនាគារ​ព្រឹក​ថ្ងៃ​នេះ

សកម្មជន​បក្ស​ប្រឆាំង​ លោក ឌិន ពុទ្ធី ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​វិញ​នៅ​ព្រឹក​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​លោក​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ម្សិល​មិញ។​ លោក ឌិន ពុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ឆ្នាំ​មុន ជុំ​វិញ​ការ​ចោទ​ថា លោក​បាន​បើក​រថយន្តបុក​មន្ត្រី​នគរបាល​ព្រំដែន លោក ឈាន ពិសិដ្ឋ។ ប៉ុន្តែ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ឃាត់​ដំណើររបស់​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧​ស្ថាប័ន បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​យាយី និងការ​រារាំង​ក្រុម​ការងារ​សិទ្ធិ​មនុស្ស នៅ​ឯ​ខេត្ត​ពោធិ៍សាត់។ ក្រុម​ការងារ​ផលិត​វីដេអូ​ទាក់​ទង​នឹង​ជម្លោះ​ដីធ្លី​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​ទាំង​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ម្នាក់​ផង​ដែរ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​នៅ​ស្រុក​វាលវែង ឃាត់​ដំណើរ​នៅ​ម៉ោង​ប្រហែល ១០​កន្លះ​ព្រឹក កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​ថ្មដា ខណៈ​ពួកគេ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ផលិត​វីដេអូ​ឯកសារ​ស្ដី​ពី​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​នោះ។

ក្រុម​សង្គម​ស៊ីវិល​ស្នើ​១០​ចំណុច​ទៅរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ចំនួន ៦១​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​បាន​ស្នើ​ឡើង​នូវ ១០​ចំណុច ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ។
ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ទាំង​អង្គការ​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស សិទ្ធិ​កម្មករ និង​សិទ្ធិ​កុមារ​ជាដើម បាន​លើក​ឡើង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​អភិវឌ្ឍន៍​ជាច្រើន។

សមត្ថកិច្ចរារំាងក្រុមមិត្ត១០ធ្នូមិនឲ្យជួបជុំសម្តែងមតិនៅក្បែរវត្តភ្នំ

ក្រុមអ្នករៀប​ចំវេទិកាជួបជុំមិត្ត១០ធ្នូ នៅព្រឹកថ្ងៃសៅរ៍នេះ បានប្តូរទីតំាងជួបជុំគ្នាសម្តែងមតិ ទៅទីលាន​ប្រជាធិប​តេយ្យ​វិញ ខណៈអាជ្ញាធររំាងពួកគេ​មិនឲ្យជួបជុំគ្នានៅក្បែរវត្តភ្នំ​​នោះទេ ដោយថា ខ្លាច​ប៉ះពាល់​សណ្តាប់​​ធ្នាប់​សាធារណៈ។ ក្រុមមិត្ត១០ធ្នូថា ការរារំាងនេះ ធ្វើឡើងបន្ទាប់ពួកគេ​ដាក់លិខិតបន្តបន្ទាប់ទៅសាលារាជធានីភ្នំពេញ ជា​ពិ​សេស​ថ្ងៃសុក្រម្សិលមិញ ដើម្បីសុំទីតំាងច្រើនកន្លែងនៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិម​នុស្ស​មិត្ត​១០​​ធ្នូនេះ​ ប៉ុន្តែត្រូវបានសាលារាជធានីភ្នំពេញបដិសេធមិនឲ្យធ្វើពិធីនេះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ